ការឆ្លងវីរុសនោះ ក្នុងរដ្ឋញូវយ៉កចំណុចស្នូលនៃការការឆ្លងនៅសហរដ្ឋអាមេរិកចាប់ចុះថយ ដែលនោះជាលើកដំបូង តាំងពីចាប់ផ្ដើមការឆ្លងមក ។ ខណៈកំពុងមានសង្ក្រាមប៉ាកា រវាងលោកដូណាល់ត្រាំ និងអភិបាលនៃបណ្ដារដ្ឋ លើការរក្សាទុកការរិតដ្បិត ការបង្ខាំងមនុស្សមិនឱ្យចេញក្រៅផ្ទះ ។ អភិបាលរដ្ឋញូវញ៉ក លោកCUOMO ដែលនាពេលថ្មីៗនេះ បានពន្យារពេលការរិតដ្បិតក្នុងរដ្ឋលោក រហូតដល់ថ្ងៃទី១៥ឧសភា នោះអះអាងថា ការចុះថយនៃការឆ្លងនេះនឹងពឹងលើអ្វីដែលយើងបានធ្វើ ។
សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ មេសា មានចំនួនអ្នកស្លាប់ដោយសារវីរុសCOVID-19 មានលើសពី៤០.០០០នាក់ហើយ ។ នេះបើតាមសាកលវិទ្យាល័យចនហុបគីន ។ តួលេខនេះបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារវីរុសនៅអាមេរិក មានលើសពីនៅអីុតាលី ប្រទេសដែលមានមនុស្សស្លាប់ច្រើនទី២លើពិភពលោក ដោយសារវីរុសដល់ជិត១៧.០០០នាក់
សរុបនៅសហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារជំងឺនោះ កើនដល់៤០.៥៨៥នាក់ ។ ចំនួនអ្នកស្លាប់នៅទីនោះ មានលើសពី៣០.០០០នាក់ តាំងពីថ្ងៃទី១៦ មេសា មក ។ តុល្យការនៃចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក មានសភាពធ្ងន់ធ្ងររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារមកពីការរាប់បញ្ចូលបន្ថែមចំនួនអ្នកស្លាប់ ប្រហែលជាទាក់ទិននឹងវីរុសCOVID-19 តាមមូលដ្ឋានមួយចំនួន ដែលពីមុនមកមិនបានរាប់បញ្ចូល។ ទីក្រុងញូវយ៉កចំណុចស្នូលនៃការឆ្លងនៅអាមេរិក ប្រកាសកាលពីថ្ងៃទី១៦មេសា បន្ថែមចំនួនអ្នកស្លាប់ ជាង៣.៧០០នាក់។
ម្យ៉ាងទៀតមហាអំណាចធំជាងគេលើពិភពលោកនោះ បានជំរឿនឃើញចំនួនផ្លូវការនៃអ្នកឆ្លងក្នុងប្រទេសថា មានដល់ជាង៧៤០.០០០នាក់។ ចំណែកមនុស្សប្រមាណជា៦៧.០០០នាក់ ប្រកាសថាបានព្យាបាលជាចាកចេញពីមន្ទីរពេទ្យ។ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំអះអាងកាលពីថ្ងៃទី១៨មេសាថា ក្នុងកម្រិតជាតិយើងបានធ្វើតេស្តរកវីរុស លើមនុស្សប្រមាណជាជាង៤លាននាក់ ដែលនោះជាចំនួននៃការធ្វើតេស្តដ៏ច្រើនបំផុតដោយប្រទេសមួយ។
នៅសហរដ្ឋអាមេរិករដ្ឋការលោកត្រាំនិងអភិបាលនៃបណ្ដារដ្ឋអាមេរិក នាថ្ងៃទី១៩មេសាបានប្រទាំងប្រទើសគ្នា លើលទ្ធភាពនៃ ការលុបចោលការរិតត្បិតបង្ខាំងមនុស្សឲ្យនៅក្នុងផ្ទះ។ បរិយាកាសមានភាពកាន់តែតានតឹងតាមរយៈការគាំទ្ររបស់លោកត្រាំ ចំពោះបណ្ដាបាតុកម្មដែលទាមទារឲ្យបើកសកម្មភាពឡើងវិញជាធម្មតា។ រដ្ឋាភិបាលអះអាងថា បណ្ដារដ្ឋពេលនេះមានលទ្ធភាពគួរសមហើយ ក្នុងការធ្វើតេស្តរកអ្នកឆ្លងវីរុស តែអភិបាលរដ្ឋជាច្រើនបានបដិសេធ។
ចែករំលែកព័តមាននេះ