ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ធ្វើ​វិបស្សនា​ភាវនា​ត្រូវ​ស្តាប់ធម៌​ឱ្យ​យល់​សិន

3 ឆ្នាំ មុន

រៀន​ធ្វើ​វិ​បស​សនា​ភាវនា​ជាបឋម​គឺ​ត្រូវ​ស្តាប់​ព្រះធម៌​ឲ្យ​យល់​ច្បាស់​ជា​មុន​សិន និង​ដល់​នូវ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរលឹក សមាទានសីល ហើយ​ពិចារណា​ថា​សត្វ​ទាំងឡាយ​ប្រព្រឹត្ត​ទៅ​តាម​កម្ម​របស់​ខ្លួន​ជា​និរន្តរ៍ ។ គោល​សំខាន់​នៃ​វិបស្សនា​ភាវនា​គឺ​ការ​គ្រប់គ្រង​ចិត្ត​ដោយ​សតិសម្បជញ្ញៈ​ឲ្យ​ចិត្ត​នៅ​ជាមួយនឹង​អារម្មណ៍​បច្ចុប្បន្ន​ដោយ​ប្រព្រឹត្ត​ទៅ​ក្នុង​ឥរិយាបថ​ទាំង​បួន​គឺ ដេក ដើរ…

រៀន​ធ្វើ​វិ​បស​សនា​ភាវនា​ជាបឋម​គឺ​ត្រូវ​ស្តាប់​ព្រះធម៌​ឲ្យ​យល់​ច្បាស់​ជា​មុន​សិន និង​ដល់​នូវ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរលឹក សមាទានសីល ហើយ​ពិចារណា​ថា​សត្វ​ទាំងឡាយ​ប្រព្រឹត្ត​ទៅ​តាម​កម្ម​របស់​ខ្លួន​ជា​និរន្តរ៍ ។

គោល​សំខាន់​នៃ​វិបស្សនា​ភាវនា​គឺ​ការ​គ្រប់គ្រង​ចិត្ត​ដោយ​សតិសម្បជញ្ញៈ​ឲ្យ​ចិត្ត​នៅ​ជាមួយនឹង​អារម្មណ៍​បច្ចុប្បន្ន​ដោយ​ប្រព្រឹត្ត​ទៅ​ក្នុង​ឥរិយាបថ​ទាំង​បួន​គឺ ដេក ដើរ ឈរ អង្គុយ ឬ​ក្នុង​ពេល​បរិភោគ​អាហារ​ជាដើម​ត្រូវ​រលឹក​បាន ចាំ​បានជា​ប្រក្រតី ។

វិបស្សនា​ភាវនា​គឺជា​ការ​គ្រប់គ្រង​នូវ​ឥន្ទ្រិយ​៦​បាន​ដល់​ការ​សង្រួម​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មិន​ឲ្យ​មាន​អភិជ្ឈា ការ​ស្រឡាញ់ ទោមនស្ស ការ​ស្អប់​គ្រប​សង្កត់ចិត្ត​បានជា​ដាច់ខាត ។

វិបស្សនា​ភាវនា​មាន​ភាព​ប្រណីត​និង​ខ្ពស់​ជាង​ការ​សង្រួម​ត្រឹម​ថ្នាក់​សីល ប៉ុន្តែ​ចាំបាច់​ត្រូវ​តែ​មាន​ជំនួយ​អំពី​ការ​សង្រួម​ក្នុង​សីល ព្រោះ​ការ​សង្រួម​សីល​ជា​អាហារ​នៃ​សុចរិត​៣​ញុំ​ា​ង​កុសលធម៌​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ