ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​១០នាក់នាំគ្នារាវខ្យងយកធ្វើម្ហូប ស្រាប់​​តែម្នាក់​ជួបគ្រោះអកុសល​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្មេង​ៗ​ចំនួន​៩​នាក់​ដែល​ស្នាក់​នៅ​ក្នុង​អង្គការ​​មួយកន្លែង​បាន​នាំ​គ្នា​ចុះ​ទៅ​ងូតទឹក​ស្ទឹង​ព្រែក​ត្នោត ​បន្ទាប់​មក​បាន​ឆ្លៀត​នាំ​គ្នា​រាវ​ខ្យង​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប ហើយ​ជា​អកុសល​ ស្រាប់តែ​ក្មេង​ប្រុស​ម្នាក់​បានលង់​ទឹកលិច​បាត់​ទៅ​ក្នុង​ទឹក​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ និង​សមត្ថកិច្ច​នាំ​គ្នា​ចុះ​រាវរក​អស់​រយៈពេល​៤​ម៉ោង​ ទើប​ប្រទះ​ឃើញ​ និង​ស្រង់​សព​ជនរងគ្រោះ​ឡើងគោក​បាន​។…

រាជធានី​ភ្នំពេញ​ ៖ ក្មេង​ៗ​ចំនួន​៩​នាក់​ដែល​ស្នាក់​នៅ​ក្នុង​អង្គការ​​មួយកន្លែង​បាន​នាំ​គ្នា​ចុះ​ទៅ​ងូតទឹក​ស្ទឹង​ព្រែក​ត្នោត ​បន្ទាប់​មក​បាន​ឆ្លៀត​នាំ​គ្នា​រាវ​ខ្យង​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប ហើយ​ជា​អកុសល​ ស្រាប់តែ​ក្មេង​ប្រុស​ម្នាក់​បានលង់​ទឹកលិច​បាត់​ទៅ​ក្នុង​ទឹក​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ និង​សមត្ថកិច្ច​នាំ​គ្នា​ចុះ​រាវរក​អស់​រយៈពេល​៤​ម៉ោង​ ទើប​ប្រទះ​ឃើញ​ និង​ស្រង់​សព​ជនរងគ្រោះ​ឡើងគោក​បាន​។

ហេតុការណ៍​​ខាងលើ​​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២០ នៅ​ក្នុង​ស្ទឹង​ព្រែក​ត្នោត ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​តា​ផូ សង្កាត់ សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​រហូត​ដល់​វេលា​ម៉ោង​៥​និង​៣០​​នាទី​ល្ងាច​ថ្ងៃ​ដដែល​ ​ទើប​សព​ត្រូវ​បាន​រាវរក​ឃើញ​។

​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ឈ្មោះ ធា ផាត់​ទី​យ៉ា អាយុ​១៥​ឆ្នាំ រស់នៅ​ក្នុង​អង្គការ​​មួយកន្លែង​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ក្មេង​ប្រុស​រង​គ្រោះ​រួម​ជាមួយ​មាន​ក្មេង​ៗ​ចំនួន​៨​នាក់​ទៀត ដែល​ស្នាក់​នៅ​ក្នុង​អង្គការ​​ជាមួយគ្នា​បាន​នាំ​គ្នា​ទៅ​ងូតទឹក​ស្ទឹង​ព្រែក​ត្នោត​នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​ក៏​បាន​ឆ្លៀតពេល​បបួល​គ្នា​រាវ​ខ្យង​ដើម្បី​ទុក​យក​ទៅ​ម្ហូប​។​

តាមប្រភពព័ត៌មានបាន​បន្ត​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​ក្មេង​ប្រុស​រង​គ្រោះ​បាន​លង់​ទឹក​លិច​បាត់​តែ​ម្តង ខណៈនោះ​ក្មេង​ៗ​ផ្សេង​ទៀត​បាន​នាំ​គ្នា​ស្រែក​ឆោឡោ​ហៅ​អ្នក​ភូមិ​ឲ្យ​ជួយ ហើយ​អ្នក​ភូមិ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​បង្ក​ការ​ភ្ញាក់ផ្អើល​និង​នាំ​គ្នា​ចុះ​រាវរក​ក្មេង​រង​គ្រោះ​ខាងលើ​អស់​​រយៈពេល​៤​ម៉ោង ​ទើប​រក​សព​ក្មេង​ប្រុស​រង​គ្រោះ​ឃើញ​។

ក្រោយ​កើតហេតុ នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរ​បាន​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ ​និង​កោសល្យវិច័្ច​យ​ ហើយ​បាន​បញ្ជាក់​ថា​ ក្មេង​ប្រុស​រងគ្រោះ​ពិតជា​​បាត់បង់ជីវិត​ដោយសារ​លង់ទឹក​ប្រាកដ​មែន បន្ទាប់​មក​សពក្មេង​ប្រុស​រងគ្រោះ​​ត្រូវ​បាន​នាំ​យក​ទៅ​​តម្ក​ល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ឬ​ស្សី​សាញ់​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ