មេ​នូ​ឡាយ​ហ្វ៍ ប្រកាស​ផ្ដល់​អត្ថ​ប្រយោជន៍​​បន្ថែម​ជា​ទឹកប្រាក់​សម្រាប់​ព្យាបាល​ល​នៅ​មន្ទីរពេទ្យ ដើម្បី​សម្រួល​​អតិថិជន​ខ្លួន


រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ មេ​សា ២០២០​នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ប្រកាស​​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ «​អត្ថប្រយោជន៍​បន្ថែម មេ​នូ​ឡាយ​ហ្វ៍ មេ​ឌី​ខាស​» ដែល​ជា​ដំណោះស្រាយ​ធានា​រ៉ាប់រង​ដំបូង និង​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ជូន​នូវ​អត្ថ​ប្រយោជន៍​ជា​ទឹកប្រាក់​ថេរ​ប្រចាំ​ថ្ងៃ​ចាប់ពី ១០ ដុល្លារ​អា​មេ​រិ​ករ​ហូត​ដល់ ២០០ ដុល្លារ​អា​មេ​រិ​ក​ដល់​អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង​ក្នុងអំឡុងពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ ឬ​គ្រោះថ្នាក់​។

នៅ​ថ្ងៃនេះ​ដែរ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ក៏​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ទាមទារ​សំណង «EasyClaims» របស់​ខ្លួន​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ដាក់​ពាក្យ​ស្នើ​សុំ​ទាមទារ​សំណង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​គ្រប់ពេលវេលា គ្រប់​ទីកន្លែង តាម​រយៈ​ទូរស័ព្ទ​ដៃ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ម​ហ៊ុន​មេ​នូ​ឡាយ​ហ្វ៍ បានអោយ​ដឹង​ថា អត្​ថប្រយោជន៍​បន្ថែម មេ​នូ​ឡាយ​ហ្វ៍ មេ​ឌី​ខាស ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​របស់​អតិថិជន និង​ជួយ​ពួក​គាត់​ពី​ការ​បាត់បង់​ប្រាក់​ចំណូល​ក្នុងអំឡុងពេល​ពួក​គាត់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ លក្ខណៈ​ពិសេស​របស់​អត្ថប្រយោជន៍​នេះ​រួម​មាន ៖

• អត្ថប្រយោជន៍​ជា​ទឹកប្រាក់​ប្រចាំ​ថ្ងៃ​ចាប់ពី ១0 ដុល្លារ​អា​មេ​រិ​ករ​ហូត​ដល់ ២00 ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ

• អត្ថប្រយោជន៍​សម្រាក​នៅ​ផ្នែក​ប្រ​ពោ​ធន​កម្ម​(ICU)៖ ទទួល​បាន​ទឹកប្រាក់​បន្ថែម ១០០% នៃ​អត្ថប្រយោជន៍​ទឹកប្រាក់​ធានា​រ៉ាប់រង​ប្រចាំ​ថ្ងៃ

• ការ​ស្នាក់​នៅ​មន្ទីរពេទ្យ​យ៉ាងតិច ៦ ម៉ោង​ឡើង​ទៅ និង​រហូត​ដល់ ២០ ថ្ងៃ​ក្នុង​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​មួយ​លើក

• អត្ថប្រយោជន៍​សម្រាក​មន្ទីរពេទ្យ​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក​នឹង​មាន​សុពលភាព​ភ្លាម​ៗ​បន្ទាប់​ពី​បណ្ណ​សន្យា​រ៉ាបរង​ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយសារ​គ្រោះថ្នាក់ និង បន្ទាប់​ពី​ផុត​រយៈពេល ៤៥ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ដែល​បណ្ណ​សន្យា​រ៉ាប់រង​ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ

• ការ​ការពារ​ទាំង​ក្នុង និង​ក្រៅប្រទេស
• បុព្វលាភ​ធានា​រ៉ាប់រង​មាន​តម្លៃ​សមរម្យ​ចាប់ពី ២៥ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​ឡើង​ទៅ

អត្ថប្រយោជន៍​បន្ថែម​នេះ​គឺជា​ដំណោះស្រាយ​ធានា​រ៉ាប់រង​មួយ​ដែល​អតិថិជន​អាច​ជ្រើសរើស​ភ្ជាប់​ជាមួយ​ដំណោះស្រាយ​ធានា​រ៉ាប់រង​ណាមួយ​ដូច​ជា ៖

• គម្រោង​អនាគត​ការ​សិក្សា​របស់​កូន​ខ្ញុំ​ជាមួយ​មេ​នូ​ឡាយ​ហ្វ៍ (​សម្រាប់​តែ​អ្នក​បង់ប្រាក់​តែ​ប៉ុណ្ណោះ) ឬ
• គម្រោង​មរតក​ខ្ញុំ​ជាមួយ​មេ​នូ​ឡាយ​ហ្វ៍

លោក Justin Helferich អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា​៖ «​នៅ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ យើង​មាន​បេសកកម្ម​យ៉ាង​មុតមាំ​មួយ​ដើម្បី​ជួយ​អតិថិជន​ឲ្យ​ធ្វើការ​សម្រេចចិត្ត​កាន់តែ​ងាយស្រួល និង​ជីវិត​កាន់តែ​ប្រសើរ​»​។ «​ចាប់​តាំងពី​យើង​បាន​ឈាន​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ ២០១២ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​បំផុត​មក យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​ជា​ដំណោះ​​ស្រាយ​ និង​សេវាកម្ម​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ក្រុម​គ្រួសារ​កម្ពុជា​»។​

លោក​បាន​បន្ថែម​ថា​៖ «​ថ្ងៃនេះ​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង​ក្នុង​ការ​ណែនាំ​ជូន​នូវ​ដំណោះស្រាយ​ឈានមុខ​គេ​មួយទៀត​នៅ​លើ​ទីផ្សារ​ដែល​មានឈ្មោះ​ថា «​អត្ថប្រយោជន៍​បន្ថែម មេ​នូ​ឡាយ​ហ្វ៍ មេ​ឌី​ខាស​» ដែល​អត្ថប្រយោជន៍​នេះ​នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​ដល់​អតិថិជន​ក្នុង​ពេល​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​អនុញ្ញាត​ឱ្យ​ពួក​គាត់​ផ្តោត​លើ​ការ​ជា​សះស្បើយ​ជា​ជាង​លើ​ការ​ចំណាយ​»។​

លោក​បន្ត​ថា​៖ «​ខ្ញុំ​ក៏​មាន​មោទនភាព​ផង​ដែរ​ដែល​យើង​អាច​នាំ​យក​មក​ក្នុង​ពេល​ជាមួយ​គ្នា​នូវ​បទ​ពិសោធន៍​នៃ​ការ​ទាមទារ​សំណង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដល់​អតិថិជន​នៅ​កម្ពុជា​។ ការ​ផ្តល់​ជូន​នូវ​ដំណើរការ​ទាមទារ​សំណង​ប្រកបដោយ​សុវត្ថិភាព និង​ភាព​ងាយស្រួល​ដល់​អតិថិជន​នេះ​ដើរ​ស្របគ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ទៅ​នឹង​អាទិភាព​យុទ្ធសាស្ត្រ​របស់​យើង​ក្នុង​ការ​ក្លាយជា​អ្នកដឹកនាំ​ផ្នែក​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​។

សូម​ទស្សនា វី​ដេ​អូ​តាម​រយៈ​តំណ​ភ្ជាប់ ៖ https://youtu.be/HLPdpbbAKb8
និង​តំណរ​ភ្ជាប់​មួយ​នេះ​ទៀត ៖ https://youtu.be/cY4QiI8rcXI ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ