ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង៤០​នាក់​ពាក់ព័ន្ធ​បុរស​កា​ណា​ដា​-​ចិន ​និង​វៀតណាម​ផ្ទុក​កូ​វី​ដ​-១៩ ត្រូវ​បានធ្វើតេស្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រមាណ​ជាង ៤០​ដែល​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ជាមួយនឹង​បុរស​ជនជាតិ​កា​ណា​ដា ដើម​កំណើត​ចិន និង​មាន​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម​ស្នាក់​នៅ​ខុន​ដូ​មួយ​កន្លែង​នៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ? កន្លង​មក​ដែល​កើត​កូ​វី​ដ​-១៩ ត្រូវ​បាន​យក​សំណាក​មក​ធ្វើតេស្ត​ជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រមាណ​ជាង ៤០​ដែល​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ជាមួយនឹង​បុរស​ជនជាតិ​កា​ណា​ដា ដើម​កំណើត​ចិន និង​មាន​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម​ស្នាក់​នៅ​ខុន​ដូ​មួយ​កន្លែង​នៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ? កន្លង​មក​ដែល​កើត​កូ​វី​ដ​-១៩ ត្រូវ​បាន​យក​សំណាក​មក​ធ្វើតេស្ត​ជា​បន្តបន្ទាប់ ។

ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ថា ​តើ​ក្រសួង​រក​ឃើញ​ប្រភព​នៃ​ការ​ឆ្លង​របស់​ប្តី​-​ប្រពន្ធ​ខាងលើ​ហើយ​ឬ​នៅ នោះលោក​វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា «​ទាក់ទង​នឹង​ករណី​ដែល​ជនជាតិ​ចិន​-​កា​ណា​ដា និង​ជនជាតិ​វៀតណាម រហូត​មក​ដល់​ពេល​នេះ រក​ឃើញ​ពន្លឺ​ខ្លះ​ៗ​ហើយ គាត់​ពាក់ព័ន្ធ​ជាមួយនឹង​ជនជាតិ​ចិន​និង​វៀតណាម​វិជ្ជមាន​កន្លង​មកនេះ​» ។

លោក​បាន​បន្ត​ថា យើង​បាន​ពង្រីក​ការ​ស្រាវជ្រាវ​ និង​​រក​ឃើញ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ដោយ​ប្រយោល​ជាមួយ​ប្តី​-​ប្រពន្ធ​ខាងលើ ​ត្រូវ​បាន​យក​វត្ថុ​សំណាក នៅ​ខុន​ដូ និង​នៅ​ទីតាំង​ផ្សេង​ៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​គឺ​មាន ជាង៤០នាក់ ហើយ​លទ្ធផល​អវិជ្ជមាន ។ ដែល​រហូត​ពេល​នេះ​កន្លែង​ដែល​គាត់​ទៅ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បាន​ពិនិត្យ ដូច្នេះ គឺ​ហានិភ័យ​ទាប​ណាស់​» ។

យ៉ាងណាមិញ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បន្ត​អំពាវនាវ​ពលរដ្ឋ​យើង​នៅ​បន្ត​ពង្រឹង​រក្សា​អនាម័យ​ល្អ រក្សា​គម្លាត​សុវត្ថិភាព​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ