ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​មក​ពី​ថៃ​មាន​ជាង៩ម៉ឺន​នាក់ និង​មាន​ករណី​សង្ស័យ​កូ​វី​ដ​-១៩ មួយ​ចំនួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២០មេ​សា​នេះ​ថា ចំនួន​ពលករ​ពី​ថៃជាង៩ ម៉ឺន​នាក់ ហើយ​នៅ​មាន​អ្នក​មក​កម្ពុជា​ជា​បន្តបន្ទាប់ តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​មាន​ពលករ​ខ្មែរ​មក​ពី​ក្រៅប្រទេស​មាន​ផ្ទុក​វីរុស​​នេះ​ឡើយ ។ ថ្លែង​នៅ​ស​ន្និ​សីទ​សារព័ត៌​មាននៅ​ទីស្តីការក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២០
មេ​សា​នេះ​ថា ចំនួន​ពលករ​ពី​ថៃជាង៩ ម៉ឺន​នាក់ ហើយ​នៅ​មាន​អ្នក​មក​កម្ពុជា​ជា​បន្តបន្ទាប់ តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​មាន​ពលករ​ខ្មែរ​មក​ពី​ក្រៅប្រទេស​មាន​ផ្ទុក​វីរុស​​នេះ​ឡើយ ។

ថ្លែង​នៅ​ស​ន្និ​សីទ​សារព័ត៌​មាននៅ​ទីស្តីការក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី ២០ មេ​សា​នេះ ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​អំពី​ពលករ​ខ្មែរ​មក​ពី​ថៃ​ថា «​តែ​យើង​កំពុង​តាម​ដាន​សុខភាព​របស់​គាត់ យើង​មាន​ករណី​សង្ស័យ​មួយ​ចំនួន តែ​យើង​កំពុង​តាមដាន ​និង​ធ្វើ​ការងារ​បន្ត​ទៅ​ទៀត​» ។

លោក​បាន​បន្ត​ថា «​យើង​ឃើញ​ថា ​វា​នឹង​អាច​មាន​ហានិភ័យ​» ទើប​បន្ត​ធ្វើការ​ស្កេ​ន ( SCREENING) នៅ​ព្រំដែន​ផង នៅ​មូលដ្ឋាន​ផង ​និងការ​ដាក់​ដាច់​ដោយឡែក ១៤ ថ្ងៃ​ថ្នាក់​ស្រុក ​និង​ខេត្ត​ផង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ