ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ចាប់ផ្តើម​ធ្វើការ​ងារ​លើ​បញ្ហា​កម្មករ​ត្រឡប់​មក​ពី​ស្រុក​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែមេ​សា​ឆ្នាំ​២០២០ នេះ​ថា​ពេល​នេះ​ក្រសួង​បាន​ចាប់ផ្តើម​ធ្វើការ​ពិនិត្យ​សុខភាព​លើ​កម្មករ កម្មការិនី​ដែល​ត្រឡប់​ពី​ស្រុក​កំណើត មក​រាជធានី​ភ្នំពេញ​វិញ​ហើយ ។ ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ថា​ តើ​កម្មករ​ប៉ុន្មាន​នាក់​ហើយ​ក្នុង​ចំណោម​ជាង…

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែមេ​សា​ឆ្នាំ​២០២០ នេះ​ថា​ពេល​នេះ​ក្រសួង​បាន​ចាប់ផ្តើម​ធ្វើការ​ពិនិត្យ​សុខភាព​លើ​កម្មករ កម្មការិនី​ដែល​ត្រឡប់​ពី​ស្រុក​កំណើត មក​រាជធានី​ភ្នំពេញ​វិញ​ហើយ ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ថា​ តើ​កម្មករ​ប៉ុន្មាន​នាក់​ហើយ​ក្នុង​ចំណោម​ជាង ១៥០០០ នាក់​ដែល​ត្រឡប់​ពី​ស្រុក​កំណើត និង​លទ្ធផល​យ៉ាងណា​នោះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង បញ្ជាក់​ថា «​ចំពោះ​កម្មករ​មក​ពី​ខេត្ត យើង​កំពុងធ្វើការ​ងារ​នេះ​ដើម្បី​តាមដាន​និង​ស្រាវជ្រាវ​ជាមួយ​ក្រសួង​ការងារ​» លោក​បាន​បន្ត​ថា បើ​មាន​(​លទ្ធផល​វិជ្ជមាន​) យើង​នឹង​មាន​ជូន​ជា​ព័ត៌មាន​» ។

សូម​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ​សហការ​ជាមួយនឹង​ក្រសួង​ពាក់ព័ន្ធ​កំពុង​ត្រៀម​ទីតាំង​សម្រាប់​កម្មករ​-​កម្មការិនី​ចំនួន ១៥៧២៦ នាក់​នៃ​រោងចក្រ​ចំនួន ៦៧២​រោងចក្រ​នឹង​ត្រឡប់​ពី​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ចូល​មក​រាជធានី​ភ្នំពេញ ដូច្នេះ​ពួក​គាត់​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ១៤ ថ្ងៃ​តាម​វិធាន​ច​ត្តា​ឡី​ស័ក ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា សម្រាប់​ការ​ត្រៀម​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​កម្មករ​-​កម្មការិនី​គឺ​មាន​១- ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​ប្រមាណ ៧២៥៨ នាក់​, ខណ្ឌដង្កោ ប្រមាណ​២៣៤១ នាក់​, ខណ្ឌ​កំ​បូល ប្រមាណ​១២៥១ នាក់​, ខណ្ឌមានជ័យ​ប្រមាណ ២១១៦ នាក់​, ខណ្ឌ​សែន​សុខ ប្រមាណ​១០៦៨​នាក់​, ខណ្ឌ​ព្រែក​ព្នៅ ប្រមាណ ៧៦ នាក់​, ខណ្ឌ​ច្បារ​អំពៅ ប្រមាណ ៨៧ នាក់​, ខណ្ឌ​ឬ​ស្សី​កែវ​ប្រមាណ ១៣០២ នាក់​, ខណ្ឌទួលគោក ប្រមាណ​៧១​នាក់​, ខណ្ឌចំការមន​ប្រមាណ​៩៥​នាក់​, ខណ្ឌដូនពេញ​ប្រមាណ ២ នាក់ និង​ខណ្ឌ​ជ្រោយចង្វារ​ប្រមាណ ៦០ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ