ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៧ ថ្ងៃ​ជាប់​គ្នា​កម្ពុជា​ពុំ​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ថ្មី​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចាត់ទុកជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា​ដែល​រយៈពេល ៧ ថ្ងៃនេះ​គឺ​ពុំ​មាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី​ឡើយ ខណៈ​អ្នកជា​សះស្បើយ​បាន​កើនឡើង​ដល់ ១០៧ នាក់​ដែល​នាំ​ឲ្យ​កម្ពុជា​នាំមុខ​គេ​នៅ​អាស៊ាន​ព្យាបាល​ជា​សះស្បើយ​អ្នក​កើត​កូ​វី​ដ​-១៩ បាន​ច្រើន​នៅ​អាស៊ាន ។ ឯកឧត្តម…

រាជធានី​ភ្នំពេញ​៖ ចាត់ទុកជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា​ដែល​រយៈពេល ៧ ថ្ងៃនេះ​គឺ​ពុំ​មាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី​ឡើយ ខណៈ​អ្នកជា​សះស្បើយ​បាន​កើនឡើង​ដល់ ១០៧ នាក់​ដែល​នាំ​ឲ្យ​កម្ពុជា​នាំមុខ​គេ​នៅ​អាស៊ាន​ព្យាបាល​ជា​សះស្បើយ​អ្នក​កើត​កូ​វី​ដ​-១៩ បាន​ច្រើន​នៅ​អាស៊ាន ។

ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែង​នៅ​ស​ន្និ​សីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី២០ មេ​សា​នេះ​ថា គិត​ត្រឹម​ព្រឹក​នេះ​មាន​អ្នកជា​សះស្បើយ​ពី​កូ​វី​ដ -១៩ ចំនួន ២​រូប​បន្ត​ទៀត តែ​យ៉ាងណាមិញ​សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ថែរក្សា​សុខភាព​ពី​ការ​ឆ្លង​នូវ​វីរុស​ឆ្លង​មួយ​នេះ ព្រោះ​មក​ដល់​ពេល​នេះ​គឺ​ពុំ​មាន​ថ្នាំ​ព្យាបាល​ជំងឺឆ្លង​មួយ​នេះ​ឡើយ ។

ដូច្នេះ​រហូត​ម៉ោង ៩:៣០​នាទី​ព្រឹក ថ្ងៃ​ទី ២០ មេ​សា ២០២០ យើង​ពុំ​រក​ឃើញ​អ្នកជំងឺ COVID-19 ករណី​ថ្មី​ទេ ជា​សរុប​ប្រទេស​យើ​ង​មាន​ចំនួន ១២២​ករណី ដដែល និង មាន​២​ករណី​ជា​សះស្បើយ សរុប ១០៧​នាក់ ស្លាប់​គ្មាន ។ ពិតមែនតែ​ពុំ​រក​ឃេ​ី​ញ​ករណី​ថ្មី​ក៏​ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេ​ី​មិន​ចាំបាច់ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​ផ្តាំផ្ញើ​ថា​ទោះបី​ពេល​នេះ ប្រទេស​យើង​គ្មាន​ការ​ដាក់​បម្រាម​ហាមឃាត់​តឹងតែង​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ​ក្តី បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​សុខភាព​ជា​ប្រចាំ ហើយ​ត្រូវ​ចង​ចាំ​គ្រប់ពេល​ថា ជំងឺឆ្លង​កូ​វី​ដ​-១៩ គឺជា​ជំងឺឆ្លង​រា​ត្បា​ត​ដ៏​កាច​សាហាវ​បំផុត ដែល​ក្នុង​តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ​វា​អាច​បង្ក​វិនាសកម្ម​បាន​យ៉ាង​ឆាប់រហ័ស​បំផុត​។ មក​ទល់​ពេល​នេះ គ្មាន​ថ្នាំលេប​ឬ​ចាក់​ព្យាបាល​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ