ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាង១សែននាក់​បាន​ទៅប្រមូលផ្តុំក្នុងពិធី​បុណ្យ​​​សព​​

3 ឆ្នាំ មុន

យោង​តាម​ជំនួយការ​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​ លោក Shah Ali Farhad និងអ្នកនាំពាក្យ​ប៉ូ​លិស​Brahmanbaria លោក Imtiaz Ahmed បាន​និយាយ​ថា…

យោង​តាម​ជំនួយការ​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​ លោក Shah Ali Farhad និងអ្នកនាំពាក្យ​ប៉ូ​លិស​Brahmanbaria លោក Imtiaz Ahmed បាន​និយាយ​ថា មនុស្ស​ជាង១០០០០០​នាក់​បាន​ប្រឆាំង​នឹង​បទបញ្ជា​នៃ​ការ​ចាក់សោរ​របស់​ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ចូលរួម​ពិធី​បុណ្យសព​មេ​ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​អុីស្លា​ម​នៅ​ក្នុងស្រុក Brahmanbaria ។

ពិធី​បុណ្យសព​ សម្រាប់​លោក Maulana Zubayer Ahmad Ansari ដែល​ជា​គ្រូបង្រៀន​អុី​ស្លា​ម បាន​បំបែក​បម្រាម​របស់​ប្រទេស​​ឱ្យ​មាន​មនុស្ស​មិន​លើស​ពី​ប្រាំ​នាក់​ចូលរួម​ក្នុង​ពេល​តែ​មួយ ដែល​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ថ្មី​ដែល​កើតឡើង​ពី​ព្រឹត្តិការណ៍​នេះ​។

អគ្គលេខាធិការ​រួម​នៃ​គណបក្សអុី​ស្លា​ម លោក Mohammad Mamunul Haque បាន​និយាយ​ថា ប្រជាជន​រាប់​ពាន់​នាក់​ បាន​ប្រមូលផ្តុំ​គ្នា​ទៅ​កាន់​ស្រុក Brahmanbaria ដោយ​ដើរ​ចេញពី​តំបន់​ជុំវិញ ដើម្បី​ចូលរួម​ពិធី​បុណ្យសព​នេះ​។

ប៉ូ​លិស​មិន​អាច​គ្រប់គ្រង​ហ្វូង​មនុស្ស​បាន​ទេ ដែល​បណ្តាល​ឱ្យ​មន្ត្រី​ទទួល​បន្ទុក​ និង​ជំនួយការ​អគ្គនាយក​ត្រូវ​បាន​ដកខ្លួន​ចេញ ពី​ព្រឹត្តិការណ៍​នេះ ហើយ​គណៈកម្មាធិការ​ស៊ើបអង្កេត​ដែល​មាន​សមាជិក​បី​នាក់ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​លើ​សកម្មភាព​របស់​សហគមន៍​នេះ បើ​យោង​តាម​លោក Sohel Rana ដែល​ជា​អ្នកនាំពាក្យ​ប៉ូលិស​កណ្ដាល​ប្រទេស​បង់​ក្លា​ដែ​ស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​បង់​ក្លា​ដែ​សមាន​ករណី​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩​សរុប​ចំនួន ២៤៥៦​ករណី ដែល​មាន​អ្នក​ស្លាប់​ចំនួន ៩១​នាក់ កាលពី​ថ្ងៃអាទិត្យ បើ​ទោះបីជា​ក្រុម​អ្នក​រិះគន់ និយាយ​ថា​ចំនួន​ពិតប្រាកដ​គឺ​ខ្ពស់​ជាង​នេះ ហើយ​នៅ​តែ​មិន​ទាន់​ដឹង​ដោយសារ​កង្វះ​ឧបករណ៍​ធ្វើតេស្ត​ ៕ ប្រភព៖ CNN

អត្ថបទសរសេរ ដោយ