ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ កម្មករ​ស្ម័គ្រចិត្ត​​មកពិនិត្យសុខភាព​នៅកន្លែងចត្តាឡីស័កជិត​២០​នាក់​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្តកំពង់ស្ពឺ ៖ ​តាម​សេចក្តីរាយការណ៍​បឋម​បានអោយ​ដឹង​ថា​ នា​ព្រឹកថ្ងៃទី​​២០ មេសា ​ឆ្នាំ​​​​២០២០ ​នៅ​គោលដៅ​​​ក្នុង​​ខណ្ឌពោធិសែនជ័យ ​មាន​កម្មការិនី​ស្ម័គ្រចិត្ត​​មកពិនិត្យសុខភាព នៅកន្លែងចត្តាឡីស័ក​​សរុប​ចំនួន​​​​​១៧​នាក់ ។​…

​ខេត្តកំពង់ស្ពឺ ៖ ​តាម​សេចក្តីរាយការណ៍​បឋម​បានអោយ​ដឹង​ថា​ នា​ព្រឹកថ្ងៃទី​​២០ មេសា ​ឆ្នាំ​​​​២០២០ ​នៅ​គោលដៅ​​​ក្នុង​​ខណ្ឌពោធិសែនជ័យ ​មាន​កម្មការិនី​ស្ម័គ្រចិត្ត​​មកពិនិត្យសុខភាព នៅកន្លែងចត្តាឡីស័ក​​សរុប​ចំនួន​​​​​១៧​នាក់ ។​

​តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​​ថា នាវេលាម៉ោង​៨​និង​​​​៣៨នាទីព្រឹកថ្ងៃទី​​​​​២០ មេសា ​នៅ​​កន្លែង​ចត្តាឡីស័កក្នុង​វិទ្យាល័យ​ហ៊ុន សែន ជម្ពូវ័ន្ត ស្ថិត​ក្នុងភូមិជម្ពូវ័ន្ត​ សង្កាត់ចោមចៅទី​៣ ខណ្ឌពោធិសែនជ័យ មាន​កម្មការិនី​​​ម្នាក់​ចូលមកពិនិត្យសុខភាព បន្ទាប់ពីពិនិត្យ​រួច ត្រូវបានគ្រូពេទ្យ​​អនុញ្ញាត​ឱ្យគាត់ត្រឡប់ទៅវិញ ដោយសារ​គាត់​​មានសុខភាពប្រក្រតី ។ បន្ទាប់មកនៅវេលាម៉ោង​​​​៨​​និង​​​៥៨នាទីព្រឹកថ្ងៃ​ដដែលនេះ​ ក៏​មានស្ត្រីម្នាក់ទៀត​មក​ពិនិត្យ​សុខភាព​​នៅកន្លែងចត្តាឡីស័កនៅវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន្ត​ផងដែរ ដោយស្ត្រីម្នាក់នេះ​បាន​ឱ្យ​ដឹង​ថា គាត់មិន​បាន​ទៅស្រុកកំណើត​នៅថ្ងៃចូលឆ្នាំនោះទេ ​គឺស្នាក់​នៅបន្ទប់ជួលរហូត​ តែ​ដោយសារ​មាន​បងប្អូនមកលេងផ្ទះគាត់ ទើបគាត់មិនទុកចិត្ត​ក៏​មក​ឱ្យគ្រូពេទ្យ​ពិនិត្យ​ ព្រោះ​​ខ្លាចឆ្លងមេរោគ​ ។​

បើតាមការ​រៀបចំ គឺអាជ្ញាធរ​រួមជាមួយក្រសួ​ងការងារ​បាន​ត្រៀម​​បាយ​កញ្ចប់​​រហូត​ដល់​៦០០កញ្ចប់ ​សម្រាប់​កម្មករ កម្មការិនី​ហូប​នៅពេលមកពិនិត្យសុខភាព នៅកន្លែង​​ចត្តាឡីស័ក្ត​ ​។​

បើតាមអាជ្ញាធរ​សង្កាត់ចោមចៅទី​៣​បាន​ឱ្យ​ដឹង​ថា ​អាជ្ញាធរ​បានផ្សព្វផ្សាយទៅ​តាម​អ្វីដែលជា​ការណែនាំ​របស់​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាលរួចហើយ​ ដោយ​បាន​ប្រាប់​កម្មករ កម្មការិនី​ឱ្យមកពិនិត្យសុខភាព​ នៅកន្លែងចត្តាឡីស័ក្ត​នៅថ្ងៃទី​២០ មេសា នេះ ។

តាមសេចក្តីរាយការណ៍បាន​​ឱ្យ​ដឹងបន្ត​ថា គិតត្រឹមវេលាម៉ោង​៩​និង​​​២២ព្រឹកថ្ងៃទី​​២០ មេសា នេះ នៅកន្លែងចត្តាឡីស័ក្ត​ក្នុង​វិទ្យាល័យហ៊ុន សែន​ជម្ពូវ័ន្ត ​មាន​កម្មការិនី​ចំនួន​១៣​នាក់មកពីរោង​ចក្រស៊ីធី​កម្ពុជា​ ​ស្ថិត​ក្នុង​ភូមិព្រៃទា សង្កាត់ចោមចៅទី​​​៣ ​ត្រូវបាន​ខាង​រោងចក្រ​ដឹកមកពិនិត្យសុខភាព​​ផងដែរ​​ ។​

តាម​ប្រភពពី​កម្មការិនី​រោងចក្រ​ស៊ីធីកម្ពុជាបាន​​ឱ្យ​ដឹង​ថា ពួកគាត់មិនបានឈប់សម្រាក​នៅ​ថ្ងៃ​ចូលឆ្នាំនោះ​ទេ គឺពួក​គាត់ខកខាន​មិនបានទៅធ្វើការ​មួយថ្ងៃ ដោយសារ​ភ្លៀ​ងខ្លាំង​ពេក ​ហើយ​ម្យ៉ាង​ទៀត​ផ្ទះជួលរបស់​ពួកគាត់​នៅឆ្ងាយពីរោង​ចក្រ​ផង ​ធ្វើ​ឱ្យ​​គាត់ធ្វើដំណើរទៅធ្វើការមិន​ទាន់ ​ក៏អត់បានទៅធ្វើការ​អស់​មួយថ្ងៃ ទើប​ខាងរោង​ចក្រ​ប្រមូល​នាំ​មកពិនិត្យសុខភាព​នៅកន្លែង​ចត្តាឡីស័ក្តិ​​ក្នុង​វិទ្យាល័យ​ហ៊ុន សែន ជម្ពូវ័ន្ត​ ។​

ដោយឡែ​នៅ​គោលដៅ​១ទៀត គឺនៅភូមិចោមចៅទី​២ ស្ថិត​ក្នុង​សង្កាត់ចោមចៅទី២ ជិតសាលាសង្កាត់ចោមចៅ​ទី​២ ខណ្ឌពោធិសែនជ័យ មាន​កម្មការិនី​ចូលមកពិនិត្យ​សុខភាព​​ចំនួន​២នាក់​នាព្រឹកថ្ងៃដដែលនេះ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ