ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា អា​មេ​រិ​ក​ចង់ឱ្យ​អ្នកស៊ើប​អង្កេត​​ទៅ​ចិន​ពី​បញ្ហា​កូ​វី​ដ​១៩

3 ឆ្នាំ មុន

សហ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN ដែល​បាន​ផ្សាយ​នៅ​ព្រឹក​នេះ បានឱ្យ​ដឹង​ថា ប្រធានា​ធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ…

សហ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN ដែល​បាន​ផ្សាយ​នៅ​ព្រឹក​នេះ បានឱ្យ​ដឹង​ថា ប្រធានា​ធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហ​រដ្ឋអាមេរិក នៅ​តែ​ចង់ឱ្យ​អ្នកស៊ើប​អង្កេត​ចូល​ទៅ​ប្រទេស​ចិន ដើម្បី​ស៊ើបអង្កេត​ការ​ផ្ទុះ​ឡើង​នៃ​វីរុស COVID-19 ថ្មី​នេះ​។

សហរដ្ឋអាមេរិក ធ្លាប់​បាន​ធ្វើ​សំណើរ​នេះ​ម្តង​ដែរ តែ​ត្រូវ​បាន​គេ​បដិសេធ​។ សេត​វិមាន​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ជា​បន្ត​ទៀត​ថា បាន​ដកហូត​ព័ត៌មាន​ត្រឹមត្រូវ​អំពី​ទំហំ​នៃ​ផល​ប៉ះពាល់​របស់​វីរុស​នៅ​ក្នុង​ប្រទេស​។

លោក​ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​កាលពី​ថ្ងៃអាទិត្យ​ថា ៖ «​យើង​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ចិន​។ យើង​បាន​និយាយ​ជាមួយ​ពួក​គេ​ជា​យូរ​មក​ហើយ អំពី​ការ​ចូល​ទៅ​ធ្វើការ​ស៊ើបអង្កេត​។ ពួក​យើង​ចង់ទៅ​ទីនោះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នាយក​មន្ទីរពិសោធន៍​សន្តិសុខ​ខ្ពស់​បំផុត នៅ​ទីក្រុង​វូ​ហាន នៃ​ប្រទេស​ចិន បាន​បដិសេធ​ការ​អះអាង​ថា វា​អាច​ជា​ប្រភព​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ ដោយ​បញ្ជាក់​ថា វា​មិន​អាច​ទៅ​រួច​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ