ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ប្រាប់​មូលហេតុ​កីឡាវាយកូនគោល​មិន​​បិទ​ដូច​កន្លែង​ម៉ាស្សា ឬ​ក្លឹ​ប​ហាត់ប្រាណ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​បាន​សម្រេច​ឈាន​ដល់​ការ​បិទ​សាលារៀន និង​អាជីវកម្ម KTV ម៉ាស្សា ក្លឹ​ប​ហាត់ប្រាណ ជាដើម ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​គេ​សង្កេត​ឃើញ​ថា​ប្រភេទ​កីឡាវាយកូនគោល…

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​បាន​សម្រេច​ឈាន​ដល់​ការ​បិទ​សាលារៀន និង​អាជីវកម្ម KTV ម៉ាស្សា ក្លឹ​ប​ហាត់ប្រាណ ជាដើម ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​គេ​សង្កេត​ឃើញ​ថា​ប្រភេទ​កីឡាវាយកូនគោល (Golf Course) គឺ​នៅ​ដំណើរការ​ធម្មតា តែ​ហាម​មិន​ឲ្យ​មានការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ថា តើ​មូលហេតុ​អ្វី​បានជា​តារាង​វាយកូនគោល​នៅ​បន្ត​អាជីវកម្ម​បាន​ធម្មតា ខណៈ​មានការ​ព្រួយបារម្ភ​ពី​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នោះ លោក សុខ វ​ណ្ណា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវា​កម្សាន្ត​និង​កីឡា​ទេសចរណ៍ របស់​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បើ​ទោះបីជា​អាជីវកម្ម​វាយកូនគោល​នៅ​ដំណើរការ​ធម្មតា​ក៏​ពិតមែន តែ​ក្រសួង​បាន​ចាត់វិធានការ​ការពារ​យ៉ាង​ម៉ឹង​ម៉ាត់​ផង​ដែរ​នៅ​គ្រប់​ទីតាំង​ទាំង ១០ កន្លែង​នៅ​ភ្នំពេញ សៀមរាប កំពង់ស្ពឺ និង​កោះកុង ។

លោក សុខ វ​ណ្ណា បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​មូលហេតុ​យ៉ាង​ដូច្នេះ​ថា «​ក្លឹ​ប​ហាត់ប្រាណ​នៅ​រួម​គ្នា ជុំ​គ្នា​ច្រើន ដោយឡែក​កន្លែង​វាយកូនគោល​របស់​យើង​គឺ បិ​រវេ​ណ​ទីលាន​ធំ​ទូលាយ ។ ហើយ​យើង​ឃើញ​ហើយ​អ្នក​ដែល​គាត់​លេង​វាយកូនគោល គឺ​គាត់​ដើរ​ឃ្លាតឆ្ងាយ​ៗ​គ្នា ហើយ​គាត់​វាយ​ម្នាក់​ម្តង ។ ហើយ​ម្យ៉ាងទៀត យើង​អត់​ឲ្យ​មាន​លក្ខណៈ​ជា​ការ​ប្រមូលផ្តុំ​ទេ ។ យើង​ឲ្យ​លេង​យ៉ាងច្រើន មួយ​ក្រុម ៤​នាក់ ប៉ុន្តែ​ការ​ដែល​លេង​វាយ​កូន

គោល គឺ​អត់​ជុំ​គ្នា​ទេ មួយ​លេង​នៅ​ចម្ងាយ ១០ ២០ ឬ ៥០ ម៉ែត្រ ឬ ១០០ ម៉ែត្រ​ពី​គ្នា ។ ហើយ​មាន​តែ​បុគ្គលិក​ម្នាក់​រើស​កូន​ហ្គោ​ល ដាក់​ឲ្យ​ភ្ញៀវ​គាត់​វ៉ៃ ។ សូ​ម្បី​នៅ​ក្នុង​សេចក្តីណែនាំ ក៏​យើង​អត់​មាន​ឲ្យ​រៀបចំ​ប្រកួត​ដែរ​» ។​លោក​បាន​បន្ត​ថា ការ​លេង​វាយ​កីឡា​វាយ​ហ្គោ​ល មានការ​ជួបជុំ លុះត្រាតែ​មាន​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​រក​កីឡាករ​លេខ ១ ជា​ឧទាហរណ៍ អ​ញ្ចឹ​ង​យើង​ហាម​អត់​ឲ្យ​មាន​អាហ្នឹង​ទេ ។ លោក​បាន​បន្ត​ថា ការ​លេង​វាយកូនគោល គឺ​ពេល​ខ្លះ​គាត់​ម្នាក់ឯង ហើយ​ត្រង់នេះ​ក៏​វា​ចូល​ក្នុង​ន័យ​ចូល​រួមការ​រក្សា​គម្លាត​សុវត្ថិភាព​កូ​វី​ដ​-១៩ ហ្នឹង​ដែរ ។ ហើយ​កីឡា​នេះ​ទៀត​សោត​គឺ​មិនមែន​នៅ​ក្នុង​ម្លប់​ទេ គឺ​កីឡា​នេះ​លេង​ហាលថ្ងៃ វាយ​តែ​ម្នាក់ឯង​ក៏
មាន ។

សូម​រម្លឹក​ថា ថ្មី​ៗ​នេះ​ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​អំពី​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ សម្រាប់​អាជីវកម្ម​ទីលាន​វាយកូនគោល (Gold Course) ដោយ​បាន​ណែនាំ​ចំពោះ​អ្នកគ្រប់គ្រង បុគ្គលិក​បម្រើ​ការងារ​និង​កីឡាករ កីឡាការិនី​វាយកូនគោល ត្រូវ​អនុវត្ត​៖ ១- មិន​ត្រូវ​រៀបចំ​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍ ឬ​ការ​ប្រកួត​ដ​ណ្តើ​ពានរង្វាន់​កីឡាវាយកូនគោល​ឡើយ​, ២- ត្រូវ​មាន​កន្លែង​សមរម្យ​ដើម្បី​ពិនិត្យ​កម្តៅ​បុគ្គលិក​បម្រើ​ការងារ​និង​កីឡាករ កីឡាការិនី​វាយកូនគោល​មុន​អនុញ្ញាត​ឲ្យ​ចូល​លេង​, ៣- តម្រូវ​ឲ្យ​ឡាន​កូនគោល (Gold cart) មួយ​សម្រាប់​ភ្ញៀវ​លេង​ម្នាក់ និង​បុគ្គលិក (Caddy) ម្នាក់​ឈរ​ខាងក្រោយ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ