ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ក៏​ផឹកស្រា​មាន​បាប​ទាន់ហន់ ?

4 ឆ្នាំ មុន

ព្រោះ ព្រះពុទ្ធ​ទ្រង់​ហាម​ពុំ​ឲ្យ​សេពសុរា​ទេ ដោយសារ​តែ​ស្រវឹង​នោះ​នាំ​ឲ្យ​មាន​វិបត្តិ​ផ្សេង​ៗ ដ្បិត​មនុស្ស​យើង​សព្វ​ថ្ងៃនេះ​មាន​ស្រវឹង​នៅ​ពេញ​ខ្លួន​ស្រាប់​ទៅ​ហើយ ។ ស្រវឹង​ព្រោះ​លោភៈ គឺ​សេចក្ដី​ជាប់ជំពាក់ ឬ​ចំណង់​ចង់បាន លោភលន់ នេះ​ជា​ស្រវឹង​ប្រការ​១,…

ព្រោះ ព្រះពុទ្ធ​ទ្រង់​ហាម​ពុំ​ឲ្យ​សេពសុរា​ទេ ដោយសារ​តែ​ស្រវឹង​នោះ​នាំ​ឲ្យ​មាន​វិបត្តិ​ផ្សេង​ៗ ដ្បិត​មនុស្ស​យើង​សព្វ​ថ្ងៃនេះ​មាន​ស្រវឹង​នៅ​ពេញ​ខ្លួន​ស្រាប់​ទៅ​ហើយ ។

ស្រវឹង​ព្រោះ​លោភៈ គឺ​សេចក្ដី​ជាប់ជំពាក់ ឬ​ចំណង់​ចង់បាន លោភលន់ នេះ​ជា​ស្រវឹង​ប្រការ​១, ស្រវឹង​ព្រោះ​ទោសៈ គឺ​សេចក្ដី​ក្រោធ​ខឹង នេះ​ស្រវឹង​ប្រការ​១, ស្រវឹង​ព្រោះ​មោហៈ គឺ​សេចក្ដី​ល្ងង់​វង្វេង​ពុំ​ស្គាល់​ខុស​ត្រូវ នេះ​ជា​ស្រវឹង​ប្រការ​១ ។ ស្រវឹង​ទាំង​អស់នេះ​តែង​មាននៅ​ក្នុង​ខ្លួន​មនុស្ស​ស្រាប់​ទៅ​ហើយ ៗ​មក​ថែម​ផឹកទឹក​ស្រវឹង​ចូល​ទៅ​ទៀត​ធ្វើ​ឱ្យ​ស្រវឹង​ចាស់​នោះ​រឹតតែ​មាន​កម្លាំង​ខ្លាំងក្លា​ឡើង ។ មួយទៀត​ទៅ​ជា​មនុស្ស​ឥត​អៀនខ្មាស បើក​បង្ហាញ​កេរ្តិ៍ខ្មាស​ធ្វើ​ឱ្យ​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ​បំផុត និង​ជា​អ្នក​បង្កជម្លោះ​សព្វបែបយ៉ាង ។

សុរា​នេះ​ក៏​នាំ​ឲ្យ​កើតរោគ​ឆាប់​ងងឹតភ្នែក ឆាប់​ចាស់ជរា​គ្រាំគ្រា​ទ្រោម​ទ្រុឌ ព្រោះ​ទោស​យ៉ាងនេះ​ហើយ បានជា​ថា​មាន​បាប​ក្នុង​លោក​នេះ ឯ​ប្រាក់​ដែល​យក​ទៅ​ទិញ​សុរា​នោះ​ក្នុង​មួយ​ឆ្នាំ​ៗ បើ​ប្រមូល​ទុក​ក៏​មិន​តិច​ដែរ បើ​ទុក​ចិញ្ចឹម​គ្រួសារ​ក៏​គង់​ប្រសើរ​ជាង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ