ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បាត់​លុយ ​ឥណ្ឌា​លក់​មុងភួយ​២នាក់​​​ផ្ទុះហិ.ង្សា​ ម្នាក់​ចូល​ពេទ្យ​ ម្នាក់​ជាប់គុក​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​ម​ណ្ឌ​ល​គិរី ៖ តាម​សេចក្តី​រាយ​ការណ៍​​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​និង​១៥​នា​ទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២០ មាន​ករណី​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​រវាង​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​ឥណ្ឌា កាប់​ចាក់​គ្នា​បណ្តាល​ឲ្យ​ម្នាក់​រង​របួស​ធ្ងន់​ចូល​ពេទ្យ ​ចំណែក​​ម្នាក់​ទៀត​ត្រូវ​សមត្ថ​កិច្ច​ចាប់ឃាត់​ខ្លួន​…

ខេត្ត​ម​ណ្ឌ​ល​គិរី ៖ តាម​សេចក្តី​រាយ​ការណ៍​​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​និង​១៥​នា​ទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២០ មាន​ករណី​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​រវាង​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​ឥណ្ឌា កាប់​ចាក់​គ្នា​បណ្តាល​ឲ្យ​ម្នាក់​រង​របួស​ធ្ងន់​ចូល​ពេទ្យ ​ចំណែក​​ម្នាក់​ទៀត​ត្រូវ​សមត្ថ​កិច្ច​ចាប់ឃាត់​ខ្លួន​ ដែល​ហេតុ​ការ​ណ៍​នេះ​​បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

ជនសង្ស័យ​ឈ្មោះ RADHEY SHAYAM ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ឥណ្ឌា មុខរបរ​លក់ដូរ (​លក់​មុង ភួយ) ​កាន់​លិខិតឆ្លងដែន​លេខ Z4985406 ស្នាក់​នៅផ្ទះ​ជួល​រាជ​ផ​ល្លី ស្ថិត​នៅ​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោរម្យ ខេត្តមណ្ឌលគិរី ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ CHAND KAPOOR ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ឥណ្ឌា មុខរបរ​លក់ដូរ កាន់​លិខិតឆ្លងដែន​លេខ Z5546787 ស្នាក់​នៅផ្ទះ​ជួល ភូមិ​សង្កាត់​កើតហេតុ​ខាងលើ របួស​ចំ​កំភួនដៃ​ខាងឆ្វេង និង​ឆ្អឹងជំនីរ​ ក្រោម​ដោះ​ខាងឆ្វេង ។ ​

តាមសេចក្តីរាយការណ៍​បានបន្ត​ថា មូលហេតុ​ប​ណ្តាល​ឲ្យ​ជនជាតិ​ឥណ្ឌា​លក់​មុង ភួយ​ទាំង​ពីរ​នាក់​កាប់​ចាក់​គ្នា​នោះ គឺ​ដំបូង​ឡើយ ជន​ស​ង្ស​័​យ​បាន​ចោទ​ជន​រង​គ្រោះ​ថា បាន​លួច​លុយ​របស់​ខ្លួន ទើប​មានការ​ឈ្លោះ​ទាស់ទែង​គ្នា​រហូត​ឈាន​ដល់​​ការ​ប្រើ​អំពើ​ហិ​ង្សា​បែបនេះ​តែម្តង​ ។

​ក្រោយពេលកើតហេតុ ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​​ពេទ្យ​ដើម្បី​សង្គ្រោះ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ដើម្បី​​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​សាលាដំបូង​ចាត់​ការ​​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ