ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​កូ​វី​ដ​១៩ ប្រៃសណីយ៍​កម្ពុជា​ផ្អាក​ការ​ទទួលបញ្ញើ​ផ្ញើ​ទៅ​គ្រប់​ប្រទេស​ទាំង​អស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ដោយសារ​តែ​វីរុស​កូ​វី​ដ​១៩​ កំពុង​តែ​រាតត្បាត​ខ្លាំង​ពាសពេញ​ពិភពលោក​បណ្តាល​​​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវអាកាស ដែល​ក្នុង​ន័យ​នេះ ប្រៃសណីយ៍​កម្ពុជា បាន​​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨ ខែមេ​សា ​ឆ្នាំ​២០២០ សម្រេច​ផ្អាក​ការ​ទទួលបញ្ញើ​ផ្ញើ​ទៅ​គ្រប់​ប្រទេស​​ទាំងអស់…

រាជធានី​ភ្នំពេញ​ ៖ ដោយសារ​តែ​វីរុស​កូ​វី​ដ​១៩​ កំពុង​តែ​រាតត្បាត​ខ្លាំង​ពាសពេញ​ពិភពលោក​បណ្តាល​​​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវអាកាស ដែល​ក្នុង​ន័យ​នេះ ប្រៃសណីយ៍​កម្ពុជា បាន​​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨ ខែមេ​សា ​ឆ្នាំ​២០២០ សម្រេច​ផ្អាក​ការ​ទទួលបញ្ញើ​ផ្ញើ​ទៅ​គ្រប់​ប្រទេស​​ទាំងអស់ ។

​ប្រភព​ពី​ប្រែ​ស​ណី​យ៍​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា «​ប្រៃសណីយ៍​កម្ពុជា​មាន​កិត្តិយស សូម​ជម្រាប​ជូន​ដំណឹង​​ដល់​អតិថិជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ការ​ទទួលបញ្ញើ​ផ្ញើ​ទៅ​គ្រប់​ប្រទេស​ទាំងអស់ ត្រូវ​បាន​​ផ្អាក ដោយសារ​បញ្ហា​ជំងឺ​រលាក​ផ្លូវដង្ហើម COVID-19 បណ្តាល​ឲ្យ​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​​ផ្លូវអាកាស អាក់ខាន​ស្ទើរតែ​ទាំងស្រុង ។ យើងខ្ញុំ​នឹង​ជូនដំណឹង អំពី​ការ​បើក​ទទួល​ផ្ញើ​បញ្ញើ ឡើង​វិញ នៅ​ពេល​ខាង​មុខ​» ។

​យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​ដឹង​ថា ​តើ​វីរុស​កូ​វី​ដ​១៩ នឹង​ត្រូវ​រលាយ​បាត់​នៅ​ពេល​ណា​នោះ​ទេ?

ឆ្លើយ​តប​នឹង​សំណួរ​របស់​មហាជន​ថា​ តើ ចុះបើ​ផ្ញើ​ Express បាន​ឬ​អត់​នោះ ?ខ ាងមន្ត្រី​ប្រៃ​សណីយ៍​បញ្ជាក់​ថា គឺ «​ផ្អាក​» ដូច​គ្នា ។

​ក៏​ប៉ុន្តែ បើសិន​អីវ៉ាន់​គេ​ផ្ញើ​មក​ តើ​ត្រូវ​ដោះស្រាយ​យ៉ាងណា​នៅ​ដំណើរ​ធម្មតា​ឬទេ ?​ ខាង​ប្រៃ​សណីយ៍​​ក៏​បាន​បញ្ជាក់​ថា « សូម​មើល​តាមដាន តាម​លេខ​កូដ​បញ្ញើ ហើយ​ប្រសិនបើ​មក​ដល់ ការី ប្រៃសណីយ៍​កម្ពុជា នឹង​តេ​ហៅ​ប្រាប់​» ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ