ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​កីឡាករ Tennis ៣​រូប​កំពុងរ​កវី​ធី​ជួយ​កីឡាករ​លំដាប់​ថ្នាក់ទាប​អំឡុង​កូ​វី​ដ​១៩

4 ឆ្នាំ មុន

កីឡាករ Novak Djokovic ប្រាប់​ថា​ខ្លួន​កំពុង​ពិភាក្សា​ជាមួយ​កីឡាករ Roger Federer និង​កីឡាករ Rafa Nadal ដើម្បី​រក​វិធី​ដើម្បី​ជួយ​ដល់​កីឡាករ​វាយ​កូន​បាល់…

កីឡាករ Novak Djokovic ប្រាប់​ថា​ខ្លួន​កំពុង​ពិភាក្សា​ជាមួយ​កីឡាករ Roger Federer និង​កីឡាករ Rafa Nadal ដើម្បី​រក​វិធី​ដើម្បី​ជួយ​ដល់​កីឡាករ​វាយ​កូន​បាល់ (Tennis) លំដាប់​ថ្នាក់ទាប ដែល​ប្រឈម​នឹង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ អំឡុង​ពេល​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ ។

ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​អ្នកគាំទ្រ អំឡុង​ពេល​ជជែក​ផ្ទាល់​តាម​រយៈ​វី​ដេ​អូ Live លើ Instagram កីឡាករ​ស៊ែ​ប​វ័យ៣២​ឆ្នាំ​បាន​និយាយ​ថា ពួក​គេ​នឹង​ចាត់វិធានការ​ដើម្បី​ធានា​លើ​កីឡាករ​ដែល​ស័ក្តិ​សម​បំផុត ដើម្បី​ទទួល​អត្ថប្រយោជន៍​ពី​ផែនការ​ផ្តល់​ជំនួយ​សង្គ្រោះ​របស់​ពួក​គេ ។

«​ខ្ញុំ​បាន​និយាយ​ជាមួយ Roger និង Rafa កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​យើង​បាន​ជជែក​គ្នា​អំពី​អនាគត​ដ៏​ខ្លី​នៃ​កីឡា Tennis ក្នុង​ការ​ចូលរួម​ជួយ​ដល់​កីឡាករ​លំដាប់​ថ្នាក់ទាប ដែល​កំពុង​រង​គ្រោះ​ខ្លាំង​បំផុត​អំឡុង​ពេល​នេះ​» ។

«​កីឡាករ​ភាគច្រើន​ស្ថិត​ក្នុង​ចន្លោះ​ពី​ចំណាត់ថ្នាក់​ទី ២៥០ ទៅ ៧០០ ឬ ១០០០ មិន​មានការ​គាំទ្រ ឬ​ឧបត្ថម្ភ​ពី​សហព័ន្ធ​នោះ​ឡើយ​»​។

រដូវ​កាល​សម្រាប់​ព្រឹត្តិការណ៍​កីឡា Tennis ត្រូវ​បាន​ផ្អាក​កាលពីដើម​ខែមីនា ដោយសារ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឱ្យ​កីឡាករ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់ទាប ដែល​ពឹងផ្អែក​តែ​លើ​ការ​ឈ្នះ​ការ​ប្រកួត គ្មាន​ឱកាស​រក​ចំណូល​បាន​។

Djokovic បាន​បន្ថែម​ថា «​កីឡាករ​មួយ​ចំនួន​សង្ឃឹមថា នឹង​អាច​ចូលរួម​វិភាគទាន​រួម​គ្នា​ដល់​មូលនិធិ​សង្គ្រោះ​របស់ ATP ដើម្បី​ចែកចាយ​ដោយ​គំរូ និង​លក្ខណៈ​វិនិច្ឆ័យ ។ ហើយ​ប្រសិនបើ​យើង​មិន​មាន​ព្រឹត្តិការណ៍​ណាមួយ​នៅ​ឆ្នាំ ២០២០ នោះ​ប្រហែល​ប្រាក់​រង្វាន់​ពី​ព្រឹត្តិការណ៍ Australian Open នៅ​ឆ្នាំ​ក្រោយ​អាច​ត្រូវ​ចូលរួម​វិភាគទាន​ដល់​មូលនិធិ​នេះ​» ៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ