ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាកាមយោធា​ខ្មែរ​៣​រូបកើត​កូ​វី​ដ​១៩ ក្រោយ​ឆ្លង​ពី​យោធា​បរ​ទេស

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ តាម​ព័ត៌មាន​ទទួល​បាន​នៅ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា​ មាន​ទាហាន​ខ្មែរ​៣​រូប មាន​​ឋានន្តរ​ស័​ក្ត «​នាយចំណង់​» ចំនួន​៣ រូប កំពុង​សិក្សា​នៅ​ប្រទេស​រុ​ស្ស៊ី​ត្រូវ​បាន​រក​ឃើញ​ថា​កើត​​វីរុស​កូ​វី​ដ​​១៩ ។…

រាជធានី​ភ្នំពេញ​ ៖ តាម​ព័ត៌មាន​ទទួល​បាន​នៅ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា​ មាន​ទាហាន​ខ្មែរ​៣​រូប មាន​​ឋានន្តរ​ស័​ក្ត «​នាយចំណង់​» ចំនួន​៣ រូប កំពុង​សិក្សា​នៅ​ប្រទេស​រុ​ស្ស៊ី​ត្រូវ​បាន​រក​ឃើញ​ថា​កើត​​វីរុស​កូ​វី​ដ​​១៩ ។

យោង​តាម​លិខិត​ការិយាល័យ​អនុព័ន្ធ​យោ​ថា ​នៃ​ស្ថាន​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សហព័ន្ធ​រុ​ស្ស៊ី ចុះ​​ថ្ងៃ​ទី ១៩ មេ​សា ​ឆ្នាំ​២០២០ និង​ចុះហត្ថលេខា​ដោយ​ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ មេ​សា វេលា​ម៉ោង ២០:០០ នាទី សិក្ខាកាម​យោធា​កម្ពុជា​យើង​ចំនួន ៣ រូប បាន​ឆ្លង​​នូវ​ជំងឺ​កូ​វី​ដ​-១៩ បន្ទាប់​ពី​បា​នប​ញ្ជួ​ន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ក្រុង​ក៏​បាន​រក​ឃើញ​លទ្ធផល​វិជ្ជ​មាន ។ ដែល​សិក្ខាកាម​ទាំង ៣ រូប​កំពុង​សិក្សា​ឆ្នាំ​ទី ៣ ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ នៅ​សកល​វិទ្យា​ល័យ​វេជ្ជសាស្ត្រ​យោធា​នៃ​ទីក្រុង​សេន​ភី​ត​ថើ​ស្បឺ​ក (Saint Petersburg) ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​មូលហេតុ​នៃ​ការ​ឆ្លង​នេះ គឺ​ដោយសារ​តែ​មានការ​ឆ្លង​ពី​បណ្តា​សិក្ខា​កាម​យោធា​ជនបរទេស​ដទៃ​ទៀត​ដែល​សិក្សា​ឆ្នាំ​ជាមួយ​គ្នា និង​ស្នាក់​នៅ​ជាន់​ជាមួយ​គ្នា​។ បច្ចុ​ប្បន្ន​សិក្ខាកាម​យោធា​កម្ពុជា​ទាំង​០៣​រូប​ត្រូវ​បាន​ខាង​សា​លាប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​១៩ និង​កំពុង​តាមដាន​សុខភាព​បន្ត​ទៀត​» ។

យ៉ាងណាមិញ ស្ថានភាព​របស់​សិក្ខាកាម​យោធា​ទាំង​៣ មិន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ទេ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ