ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​មួយ​ចំនួន​នៅ​ក្រុងភ្នំពេញ​ត្រៀម​ទុក​សម្រាប់​កម្មករ​មក​ពី​ស្រុក​កំណើត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នារសៀលថ្ងៃទី​​​​​១៩ មេសា ឆ្នាំ​​២០២០ នេះ អភិបាល​រាជធានី លោកឃួង ស្រេង…

រាជធានី​ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នារសៀលថ្ងៃទី​​​​​១៩ មេសា ឆ្នាំ​​២០២០ នេះ អភិបាល​រាជធានី លោកឃួង ស្រេង បានដឹកនាំក្រុមការងារ​​ចុះពិនិត្យទីតាំង​សាលា​រៀនជម្ពូវ័ន្ត​ ដើម្បីត្រៀមលក្ខណៈ​សម្រាប់ករណីចាំបាច់​ដាក់​កម្មករ​ដែល​​ត្រឡប់មកស្រុកកំណើត ដើម្បីពិនិត្យ​តាម​ដានពាក់ព័ន្ធនឹងករណី​កូវីដ១៩ ។​ ​ក្នុងនោះ​សាលារៀនជម្ពូវ័ន្ត​​មាន​ចំនួន​៥០បន្ទប់ សាលារៀនគោកប​ញ្ជាន់​ចំនួន​​៣៩បន្ទប់ ​និង​វិទ្យាល័យឫស្សីកែវ​ចំនួន​​៤៩បន្ទប់ ក្នុង​១បន្ទប់ត្រៀមដាក់​​មនុស្ស​២នាក់ ។

តាមការ​បញ្ជាក់របស់នាយកសាលា​​បាន​​ឱ្យ​ដឹង​ថា មានការបែងចែក ដោយ​អគារខ្លះ ទុក​តាមដាន​ការវាស់កម្តៅរបស់​កម្មករ បើ​ចាប់ពី​​៣៧ទៅ៣៨អង្សាត្រូវ​ដាក់​ដាច់​ដោយឡែក ។

តាមសេចក្តីរាយការណ៍បានបន្ត​ថា នេះគ្រាន់តែ​ជា​ចុះ​ពិនិត្យទីតាំងដើម្បីត្រៀមលក្ខណៈ​ប៉ុណ្ណោះ បើមានការ​ណែនាំពីក្រសួងសុខាភិបាល ​ឬ​​ក្រសួងការងារ​ គឺមាន​ទីតាំង​ត្រៀម​​ជា​ស្រេច ។​

ទីតាំង​ខាងលើ​មាន​ការរៀបចំ​ដូចជា​បន្ទប់ទឹក​ មាន​ប្រព័ន្ធទឹកភ្លើង និងបង្គន់អនាម័យត្រឹមត្រូវផងដែរ ។​ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ