ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Wuhan Zall ត្រឡប់​មក​ក្រុង​វូ​ហាន​វិញ ក្រោយ​ជាប់​គាំង​ជាង​៣​ខែ​ដោយ​កូវីដ​១៩

4 ឆ្នាំ មុន

ក្លិប​បាល់ទាត់ Wuhan Zall របស់​ប្រទេស​ចិន​បាន​វិល​ត្រឡប់​មក​កាន់​ផ្ទះ​របស់​ខ្លួន​វិញ​ហើយ​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ជាប់​គាំង​ជាង​៣​ខែ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ ។ រលឹក​ជូន​ថា ក្លិប​បាល់ទាត់​ក្នុង​លី​គ​កំពូល​ចិន (CSL)…

ក្លិប​បាល់ទាត់ Wuhan Zall របស់​ប្រទេស​ចិន​បាន​វិល​ត្រឡប់​មក​កាន់​ផ្ទះ​របស់​ខ្លួន​វិញ​ហើយ​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ជាប់​គាំង​ជាង​៣​ខែ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ ។

រលឹក​ជូន​ថា ក្លិប​បាល់ទាត់​ក្នុង​លី​គ​កំពូល​ចិន (CSL) មួយ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​បោះជំរំ​ហ្វឹកហាត់​រដូវក្តៅ​នៅ​ទីនោះ ។ ស្ថិត​នៅ​ក្នុង​តំបន់ Costa del Sol ក្នុង​រយៈពេល​ត្រឹមតែ ២ ខែ​ប៉ុណ្ណោះ ពួក​គេ​ក៏​បាន​សម្រេចចិត្ត​ថា​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។

ទីក្រុង​វូ​ហាន ដែល​ជាទី​តាំង​ផ្ទុះ​ដំបូង​នៃ​វីរុស​កូ​វី​ដ​១៩ ត្រូវ​បាន​ប្រកាស​បិទ​ទាំងស្រុង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្លិប​ត្រូវ​បង្ខំចិត្ត​ស្នាក់​នៅ​ក្នុង​ខេត្ត​ក្វា​ង​ទុង និង​ទីក្រុង​ជុំវិញ​ដែល​មាន​ចម្ងាយ​ប្រហែល ៦០០ ម៉ា​យល៍ (Miles) ពី​ស្រុក​កំណើត​របស់​ពួក​គេ ។

ដោយសារ​តែ​ស្ថានភាព​បាន​វិល​មករ​កស​ភាពល្អ​ប្រសើរ ទីក្រុង​វូ​ហាន​ក៏​ត្រូវ​បាន​ប្រកាស​បើក​ឡើង​វិញ ដែល​ជា​ពេល​សម​ស្រប​មួយ​សម្រាប់​ក្លិប​មួយ​នេះ​វិល​ត្រឡប់ ។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ក្រុម​អ្នកគាំទ្រ​បាន​នាំ​គ្នា​ទៅ​ទទួល​ស្វាគមន៍ ការ​វិល​ត្រឡប់​របស់​ក្រុម Wuhan Zall ដោយ​បាន​ពាក់​ម៉ាស និង​មានការ​កាន់​បដា​ផង​ដែរ ។

បច្ចុប្បន្នភាព​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្ក​ដោយ​កូ​រ៉ូ​ណា​វីរុស (COVID-19) បាន​កើតឡើង​លើ​មនុស្ស​ចំនួន​ជាង ២,៣ លាន​ករណី និង​មាន​មនុស្ស​ស្លាប់​ជាង ១៦០.០០០ នាក់​នៅ​ទូ​ទាំង​ពិភពលោក ខណៈ​ដែល​សហរដ្ឋអាមេរិក​ជា​ប្រទេស​រង​គ្រោះ​ខ្លាំង​បំផុត ៕​ (ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ