ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូថេប ៖ លោកវិរ៉ា ស៊ុមខ្វាម​ឃីដ ​ជា​ឧបសគ្គ​ចំបង​​សំរាប់ការ​ចរចា​ជាមួយ​កម្ពុជា

13 ឆ្នាំ មុន

លោកស៊ូថេប ធឿក​ស៊ូបាន់ ​ឧបនាយករដ្ឋ​មន្ត្រី​​​ថៃ ថ្លែង​​នៅថ្ងៃទី​៣០ ធ្នូ ថា ការចរចា​ជា​មួយកម្ពុជា​ដើម្បី​​ឱ្យ​ទទួល​បាន​ការ​​ដោះលែង​ជន​ជាតិ​​ថៃ​៧​ នាក់ ក្នុងនោះ​​ម្នាក់ជា​សមាជិកសភា​គណបក្ស​​ប្រជាធិបតេយ្យ​នឹង​​​​ដំណើរ​​ការ​មិន ​បាន​ល្អ​ទេ ដោយ​សារ​​មនុស្ស​ម្នាក់​​ក្នុងចំណោម​​ក្រុម​​​នោះធ្លាប់ត្រូវ​​បានចាប់ខ្លួន ​ពីបទ​លួចចូល​ទឹកដី​កម្ពុជា ដោយ​​ខុសច្បាប់ ។
លោកស៊ូថេប ​ថ្លែង​ដូច្នេះ​​សំដៅលើ​លោក​វី​រ៉ា ​ស៊ុម​ខ្វាម​ឃីដ ​ជាមេដឹកនាំ​​ក្រុមអាវ​លឿង ​ដែល​ល្បីឈ្មោះ​​ដោយសារ​​ទស្សនៈ​អំពី​ភាព​ចំរូង​ចំរាស់​​នៃ​ប្រាសាទ​​ ព្រះវិហារ​​​ និងបញ្ហា​​​ជំលោះ​ព្រំដែន​​រវាង​ប្រទេស​ថៃ និងប្រទេស​កម្ពុជា ។

លោកស៊ូថេប ធឿក​ស៊ូបាន់ ​ឧបនាយករដ្ឋ​មន្ត្រី​​​ថៃ ថ្លែង​​នៅថ្ងៃទី​៣០ ធ្នូ ថា ការចរចា​ជា​មួយកម្ពុជា​ដើម្បី​​ឱ្យ​ទទួល​បាន​ការ​​ដោះលែង​ជន​ជាតិ​​ថៃ​៧​នាក់ ក្នុងនោះ​​ម្នាក់ជា​សមាជិកសភា​គណបក្ស​​ប្រជាធិបតេយ្យ​នឹង​​​​ដំណើរ​​ការ​មិន​បាន​ល្អ​ទេ ដោយ​សារ​​មនុស្ស​ម្នាក់​​ក្នុងចំណោម​​ក្រុម​​​នោះធ្លាប់ត្រូវ​​បានចាប់ខ្លួន​ពីបទ​លួចចូល​ទឹកដី​កម្ពុជា ដោយ​​ខុសច្បាប់ ។
លោកស៊ូថេប ​ថ្លែង​ដូច្នេះ​​សំដៅលើ​លោក​វី​រ៉ា ​ស៊ុម​ខ្វាម​ឃីដ ​ជាមេដឹកនាំ​​ក្រុមអាវ​លឿង ​ដែល​ល្បីឈ្មោះ​​ដោយសារ​​ទស្សនៈ​អំពី​ភាព​ចំរូង​ចំរាស់​​នៃ​ប្រាសាទ​​ព្រះវិហារ​​​ និងបញ្ហា​​​ជំលោះ​ព្រំដែន​​រវាង​ប្រទេស​ថៃ និងប្រទេស​កម្ពុជា ។ ឧប​នាយក​រដ្ឋ​មន្ត្រី​​ថៃ​រូប​​នេះថ្លែង​ថា ការចរចានោះ​​មាន​ការ​លំបាក​ ពីព្រោះ​​លោក​វីរ៉ា​​ ធ្លាប់ត្រូវ​​បាន​ឃុំខ្លួន​ដោយអាជ្ញាធរ​​កម្ពុជា​ពីបទលួច​ចូល​ទឹក​ដី​កម្ពុជា​​ដោយខុសច្បាប់ ។
លោកស៊ូថេប ​ថ្លែង​ប្រាប់​​​អ្នកកាសែត​​ថា ពល​រដ្ឋ​ថៃ​​ទាំង​​៧​នាក់​នោះ​​ប្រហែល​ជា​​ចូល​ក្នុង​ទឹក​ដី​​កម្ពុជា​​​​ប្រ​មាណ​​​ពី​២០០​ទៅ​​៣០០ម៉ែត្រ ។
សមាជិក​​សភាគណបក្ស​​​ប្រជាធិបតេយ្យ​​​រូប​នោះ​​ និង​លោក​វីរ៉ា ស៊ុម​ខ្វាម​ឃីដ រួមទាំង​​ពលរដ្ឋ​ថៃ​​៥​នាក់ទៀត​​​​ត្រូវបានចាប់ខ្លួន ដោយ​ទាហាន​​កម្ពុជា​កាលពីព្រឹកថ្ងៃទី​​២៩ ធ្នូ ​កន្លងមក​​ ពីបទ​លួច​​ចូលក្នុង​​ទឹកដី​កម្ពុជាដោយខុសច្បាប់ ៕