ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ទប់ស្កាត់​ការ​ខ្វះខាត​ស្បៀង​ដោយ​សារ​កូ​វី​ដ​១៩ ទី​ម័​រ​ខាងកើត​ស្នើ​កម្ពុជា​ជួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ថ្នាក់ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ទី​ម័​រ​ខាងកើត​បាន​ស្នើ​សុំ​ឲ្យ​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​ខ្វះខាត​ស្បៀង ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។ ឆ្លើយ​តប​ទៅ​នឹង​សំណើរ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​ទី​ម័​រ​ខាងកើត​នេះ ខាង​ភាគី​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ទី​ម័​រ​ខាងកើត​បញ្ជូន​លិខិត​ជា​ផ្លូវការ​តាម​រយៈ​ក្រសួងការបរទេស ដោយ​បញ្ជាក់​លើ​បរិមាណ រយៈពេល​នៃ​ការ​ផ្គត់ផ្គង់…

រាជធានី​ភ្នំពេញ ​៖ ថ្នាក់ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ទី​ម័​រ​ខាងកើត​បាន​ស្នើ​សុំ​ឲ្យ​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​ខ្វះខាត​ស្បៀង ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។

ឆ្លើយ​តប​ទៅ​នឹង​សំណើរ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​ទី​ម័​រ​ខាងកើត​នេះ ខាង​ភាគី​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ទី​ម័​រ​ខាងកើត​បញ្ជូន​លិខិត​ជា​ផ្លូវការ​តាម​រយៈ​ក្រសួងការបរទេស ដោយ​បញ្ជាក់​លើ​បរិមាណ រយៈពេល​នៃ​ការ​ផ្គត់ផ្គង់ និង​លក្ខខណ្ឌ​ផ្សេង​ៗ​នៃ​ការ​ផ្គត់ផ្គង់ ដូច​ជា​ការ​វេច​ខ្ចប់ ការ​ដឹក​ជញ្ជូន​និង​ប្រភេទ​អង្ករ ដែល​ត្រូវការ​ជាដើម ហើយ​ខាង​ភាគី​កម្ពុជា​នឹង​រង់ចាំ​សហការ និង​អនុវត្ត​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ជា​និច្ច​។

សូម​បញ្ជាក់​ថា​ការ​ស្នើ​សុំ​របស់​ទី​ម័​រ​ខាងកើត បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ ទី​១៧ ខែមេសា ឆ្នាំ​២០២០ នា​ឱកាស​ប្រជុំ​មួយ​នៅ​ទីស្តីការ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ រវាង ក្រសួងពាណិជ្ជកម្ម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​.) រួម​ជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ជាមួយ​អគ្គរដ្ឋទូត​សាធារណរដ្ឋ​ទី​ម័​រ​ខាងកើត​ប្រចាំ​ប្រទេស​កម្ពុជា អំពី​លទ្ធភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ផ្គត់ផ្គង់​អង្ករ​កម្ពុជា​អោយទៅ​ទី​ម័​រ​ខាងកើត តប​តាម​ការ​ស្នើ​សុំ​ពី​ទី​ម័​រ​ខាងកើត ដើម្បី​ទប់ស្កាត់​ការ​ខ្វះខាត​អង្ករ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។

សូម​រម្លឹក​ថា​កន្លង​មក​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​កាល​ថ្ងៃ​ទី​៣០ ខែមីនា កន្លង​ទៅ​បាន​ដាក់​ចេញ​បទបញ្ជា​ឲ្យ​ផ្អាក​នូវ​ការ​នាំ​ចេញ​អង្ក​រស និង​ស្រូវ ចាប់​អនុវត្ត ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២០ ដើម្បី​ធានា​នូវ​សន្តិសុខ​ស្បៀង​របស់​កម្ពុជា នៅ​គ្រា​ដែល​កំពុង​រង​នូវ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​។ យ៉ាងណាមិញ ការ​ហាមឃាត់​ការ​នាំ​ចេញ​អង្ករ​នេះ គឺ​ហាមឃាត់​តែ​អង្ក​រស និង​ស្រូវ​ប៉ុណ្ណោះ ចំពោះ​អង្ករ​ក្រអូប ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ