ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​មួយ​ក្រុម ផលិត​ម៉ាស៊ីន​ដកដង្ហើម​ធ្វើ​ពី​ម៉ាស៊ីន​ឡាន​ចាស់​ៗ

3 ឆ្នាំ មុន

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ក្រុម​យុវតី​រចនា​រ៉ូ​បូត​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ព្យាយាម​ផលិត​ម៉ាស៊ីន​ដកដង្ហើម​វេជ្ជសាស្ត្រ ដែល​មាន​តម្លៃ​ថោក ធ្វើ​ចេញពី​គ្រឿងបន្លាស់​រថយន្ត​ចាស់​ៗ ខណៈ​ដែល​អាជ្ញាធរ​សុខាភិបាល​កំពុង​រិះរក​វិធី​ផ្តល់​ការ​ថែទាំ​អ្នកជំងឺ​កូ​វី​ដ​១៩ ឱ្យ​បាន​កាន់តែ​ប្រសើរ​។ ប្រសិនបើ​ក្រុម​យុវតី​នេះ ទទួល​បាន​ជោគជ័យ…

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ក្រុម​យុវតី​រចនា​រ៉ូ​បូត​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ព្យាយាម​ផលិត​ម៉ាស៊ីន​ដកដង្ហើម​វេជ្ជសាស្ត្រ ដែល​មាន​តម្លៃ​ថោក ធ្វើ​ចេញពី​គ្រឿងបន្លាស់​រថយន្ត​ចាស់​ៗ ខណៈ​ដែល​អាជ្ញាធរ​សុខាភិបាល​កំពុង​រិះរក​វិធី​ផ្តល់​ការ​ថែទាំ​អ្នកជំងឺ​កូ​វី​ដ​១៩ ឱ្យ​បាន​កាន់តែ​ប្រសើរ​។

ប្រសិនបើ​ក្រុម​យុវតី​នេះ ទទួល​បាន​ជោគជ័យ និង​អាច​ទទួល​បានការ​យល់ព្រម​ពី​រដ្ឋាភិបាល​សម្រាប់​ការ​កែ​ច្នៃ​របស់​ពួក​គេ ។ ពួក​គេ​និយាយ​ថា វា​អាច​នឹង​មាន​តម្លៃ​ត្រឹមតែ ៣០០​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ម៉ាស៊ីន​ដកដង្ហើម​ស្តង់ដា​នា​ពេល​នេះ មាន​តម្លៃ​ខ្ទង់ ៣០០០០​ដុល្លារ​អា​មេ​រិ​ក​។

លោក Roya Mahboob ដែល​បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ជា​អ្នក​ឧបត្ថម្ភ​ក្រុម​យុវតី​៥​នាក់​អាយុ​១៤-១៧​ឆ្នាំ បាន​និយាយ​ថា​៖ «​ក្រុម​នេះ​កំពុងធ្វើការ​ជាមួយ​អ្នកឯកទេស​សុខភាព​ក្នុងស្រុក ក៏​ដូច​ជា​អ្នកជំនាញ​មក​ពី​សាកលវិទ្យាល័យ Harvard ដើម្បី​ផលិត​គំរូ​ដោយ​ផ្អែក​លើ​ការ​រចនា​ដោយ​វិទ្យាស្ថាន Massachusetts»​។

ពួក​គេ គឺជា​ក្មេង​ស្រី ដែល​ទទួល​បាន​ជោគជ័យ​ខ្ពស់ និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា អ្នក​ពូកែ​ស្រមៃ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន មក​ពី​ទីក្រុង Herat ដែល​ជា​កន្លែង​ដែល​មាន​ជំងឺ​កូ​វី​ដ​១៩ កំពុង​វាយ​លុយ​យ៉ាង​លឿន បន្ទាប់​ពី​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អ៊ី​រ៉​ង់​។

ពួក​គេ​កំពុង​យក​គ្រឿង​ម៉ាស៊ីន និង​គ្រឿងបន្លាស់​អា​គុយ​ចេញពី​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​កូ​រ៉ូ​ឡា ដើម្បី​ផលិត​គំរូ ដែល​ពួក​គេ​បាន​ចាប់ផ្តើម​រចនា បន្ទាប់​ពី​អភិបាលក្រុង Herat បាន​អំពាវនាវ​ឱ្យ​មាន​ម៉ាស៊ីន​ដកដង្ហើម​បន្ថែម​ទៀត នៅ​ពេល​ដែល​ករណី​ឆ្លង​កាន់តែ​កើនឡើង​។

គិត​ត្រឹម​ថ្ងៃ​ពុធ មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន ៧៨៤​នាក់ និង​មាន​២៤​នាក់​បាន​ស្លាប់​។ គេ​មានការ​ព្រួយបារម្ភ​ថា មាន​ចំនួន​ច្រើន​ជាង​នេះ ព្រោះតែ​ខ្វះ​ឧបករណ៍​ធ្វើតេស្ត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ