ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​យំ​រត់​ហៅ​គេ​ជួយ​គាស់​យកប្តី​ចេញពី​ត្រាក់ទ័រ ពេល​ឃើញ​​សភាព​​បែប​នេះ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ក្នុង​ចម្ការ​របស់​ខ្លួន​សុខ​ៗ ស្រាប់តែ​ប៉ះ​ចំ​ដី​ឡើង​ទួល​ក៏​រអិល​ថយក្រោយ​ធ្លាក់​ចូល​​ក្នុង​ប្រឡាយ​អត់​ទឹក រួច​ក៏​ត្រូវ​ត្រាក់ទ័រ​សង្កត់ពីលើ​ជន​រង​គ្រោះ​ពេញទំហឹង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ចោល​ប្រពន្ធ និង​កូន​យ៉ាង​អាណោចអាធ័ម​តែ​ម្តង ។…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ក្នុង​ចម្ការ​របស់​ខ្លួន​សុខ​ៗ ស្រាប់តែ​ប៉ះ​ចំ​ដី​ឡើង​ទួល​ក៏​រអិល​ថយក្រោយ​ធ្លាក់​ចូល​​ក្នុង​ប្រឡាយ​អត់​ទឹក រួច​ក៏​ត្រូវ​ត្រាក់ទ័រ​សង្កត់ពីលើ​ជន​រង​គ្រោះ​ពេញទំហឹង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ចោល​ប្រពន្ធ និង​កូន​យ៉ាង​អាណោចអាធ័ម​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា លុះ​ប្រពន្ធ​មក​រក​ប្តី​ក៏​ឃើញ​សភាព​ប្តី​បែប​នេះ ក៏​ស្រែកយំរ​ត់ទៅ​ប​ហៅ​អ្នក​ជិតខាង​ជួយ​គាស់​យកប្តី​ចេញពី​ក្រោម​ត្រាក់ទ័រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ក្នុង​ចម្ការ​១​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ លាង ហេង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​បាន​បើកបរ​ត្រាក់ទ័រ ពណ៌​ក្រហម ម៉ាក YAMAHA F១៨០ ។

បើ​តាម​នគរបាល​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ម្នាក់​បាន​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ក្នុង​ចម្ការ​របស់​ខ្លួន​សុខ​ៗ ក៏​ស្រាប់តែ​ប៉ះ​ចំ​ដី​ឡើង​ទួល រួច​ដាក់​លេខ​អត់​ចូល ស្រាប់តែ​រអិល​ថយក្រោយ​តែ​ម្តង ។ ស្រប​ពេល​នោះ​ជន​រង​គ្រោះ​បាន​ព្យាយាម​ជាន់​ហ្វ្រាំង​ដែរ តែ​អត់​ជាប់ បណ្តាល​ឱ្យ​ត្រាក់ទ័រ​នោះ​រអិល​ថយក្រោយ រួច​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​អត់​ទឹក ក៏​ត្រូវ​ត្រាក់ទ័រ​សង្កត់ពីលើ​ជន​រង​គ្រោះ​ពេញ​ទំហឹង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ចោល​ប្រពន្ធ និង​កូន​យ៉ាង​អាណោចអាធ័ម។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ប្រពន្ធ​ជន​រង​គ្រោះ​ដើរទៅ​រក​មើល​ប្តី​របស់​ខ្លួន ស្រាប់​តែ​ឃើញ​ប្តី​របស់​ខ្លួន​ស្ថិត​ក្នុង​សភាព​បែប​នេះ ក៏​ស្រែកយំ​ស្ទើរតែ​គាំងបេះដូង រួចរ​ត់ទៅ​ហៅ​ឱ្យ​អ្នក​ជិតខាង ដើម្បី​ឱ្យ​ជួយ​គាស់​យក​សព​ប្តី​របស់​ខ្លួន​ចេញពី​ក្រោម​ត្រាក់ទ័រ​នោះ ហើយ​ក៏​បាន​ប្តឹង​នគរបាល ដើម្បី​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ​តែ​ម្តង ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ ត្រូវ​បាន​នគរបាល​ប្រគល់​ជូន​ទៅ​ឱ្យ​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

បើ​តាម​នគរបាល​បានឱ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នេះ សំបូរ​ទៅ​ដោយ​ដីចម្ការ​នៅ​កន្លែង​ដី​ខ្ពង់រាប ខ្ពស់​ទាប​ៗ មានកូន​ភ្នំ​ជាដើម ។ ដូច្នេះ​ពេល​កសិករ​បើកបរ​ត្រាក់ទ័រ​ភ្ជួរ​រាស់​ដីធ្លី​របស់​ខ្លួន ឬ​ស៊ីឈ្នួល​ភ្ជួរ​ឱ្យ​គេ​ក្តី ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​កុំឱ្យ​មាន​ករណី​គ្រោះថ្នាក់​ជាយថា​ហេតុ​បែប​នេះ​កើតឡើង​បន្ត​ទៀត​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ