ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើ​ល្បិច​បន្លំ​​ចូលផ្ទះ​វី​ង​​យក​​អស់​ជាង​៥​ពាន់​ដុល្លារ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​ប្រុស​​ស្រី​​មួយ​​ក្រុម​មាន​គ្នា​ប្រមាណ​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​បន្លំ​លួច​យក​កាបូប​លុយ​នៅ​ក្នុងផ្ទះ​វី​ង ​និង​លក់​អី​វ៉ាន់​ចាបហួយ​មួយ​កន្លែង ស្ថិត​នៅ​​ខាង​ក្រោយ​ផ្សារ​ឯករាជ្យ​១ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ​ក្រោយ​លួច​បាន​កាបូប​លុយ​​ចំនួន​ជាង​៥​ពាន់​ដុល្លារ​រួចហើយ​…

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​ប្រុស​​ស្រី​​មួយ​​ក្រុម​មាន​គ្នា​ប្រមាណ​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​បន្លំ​លួច​យក​កាបូប​លុយ​នៅ​ក្នុងផ្ទះ​វី​ង ​និង​លក់​អី​វ៉ាន់​ចាបហួយ​មួយ​កន្លែង ស្ថិត​នៅ​​ខាង​ក្រោយ​ផ្សារ​ឯករាជ្យ​១ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ​ក្រោយ​លួច​បាន​កាបូប​លុយ​​ចំនួន​ជាង​៥​ពាន់​ដុល្លារ​រួចហើយ​ ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​​ដោយ​សុវត្ថិភាព ​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ ២០២០​។​​

ទោះបី​ជា​បែប​ណា ពាក់ព័ន្ធនឹងករណី​ខាងលើនេះ គេ​​សង្ឃឹមថា​ នគរបាល​អាច​បំបែកសំណុំរឿង​មួយ​នេះ​និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ព្រោះ​នៅ​ក្នុងផ្ទះ​កើតហេតុ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ដែល​អាច​ថត​ជាប់​សកម្មភាព​និង​ភិនភាគ​របស់​ជនសង្ស័យ​ផងដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​វី​ង​និង​ជា​អ្នក​លក់ដូរ​​ខាងលើ​ឈ្មោះ អែម ផល្លា ភេទ​ស្រី អាយុ​៣២​ឆ្នាំ​ រស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

តាម​ប្រភពពី​ស្ត្រីរងគ្រោះ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​បាន​បើក​តូប​លក់​ និង​ទទួល​ការ​ផ្ញើរ​និង​ដក​លុយ​វី​ង​ជូន​អតិថិជន​ជា​ធម្មតា ដូច​រាល់ថ្ងៃ​ដែរ ប៉ុន្តែ​បាន​ឲ្យ​លោកយាយរបស់​​គាត់​ដែល​មាន​អាយុ​៨០​ឆ្នាំ នៅ​ចាំ​មើល​ ចំណែក​គាត់​ជាប់រវល់​នៅ​ខាងលើ​ផ្ទះ ។ លុះ​ដល់​​វេលា​​កើតហេតុ​​ខាងលើ​ មាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ដើរ​ចូល​ទៅ​រក​ទិញ​កាត​ទូរស័ព្ទ​​ចំនួន​១​ដុល្លារ​១​សន្លឹក ហើយ​ពេល​លោកយាយ​យក​កាត​ឲ្យ​រួច ជនសង្ស័យ​ខាងលើ​ក៏​បាន​លុយ​ក្រដាស់​១០​ដុល្លារ​ឱ្យ​ ​ខណៈនោះ​លោកយាយ​ក៏​​បាន​ដើរទៅ​កន្លែង​ទុក​កាបូប​​លុយ​ដើម្បី​យក​លុយ​អាប់​ឲ្យ​ជន​នោះ ​ទើប​ជនសង្ស័យ​បានដឹង​ពី​កន្លែង​ទុក​កាបូប​លុយ ហើយ​នេះ​ក៏​ជា​ល្បិច​កល​ដែល​ជនសង្ស័យ​ចង់​ដឹង​ពី​កន្លែង​ទុក​កាបូប​លុយ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បាន​បន្ត​ឲ្យ​ដឹង​ថា ក្រោយមក​ជនសង្ស័យ​បាន​ដើរ​ចេញ ហើយ​ស្រប​ពេល​នោះ​មាន​ស្ត្រី​សង្ស័យ​ម្នាក់​ទៀត​បាន​ដើរទៅ​រក​ទិញ​ទឹកកក​៥០០​រៀល​ចំនួន​៣​ថង់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោកយាយ​វក់វី​រវល់​តែ​ច្រក​ទឹកកក ស្រាប់តែ​មាន​បុ​រ​ស​ជា​ជន​សង្ស័យ​​ចំនួន​២​នាក់​ទៀត​ដើរទៅ​ចំហៀង​តូប​ចូល​ទៅ​លួច​យក​កាបូប​លុយ​បាន​សម្រេច​​តែម្តង ។​ បន្ទាប់​មក​​ក្រុមជនសង្ស័យ​បាន​​នាំ​គ្នា​រត់ឡើង​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ដែលបក្ខ​ពួក​កំពុង​បញ្ឆេះ​ចាំ​នៅ​ក្បែរ​នោះ​រួច​ជា​ស្រេច និង​ជិះ​ម៉ូតូ​ចែកផ្លូវ​គ្នា​គេចខ្លួន​អស់​ដោយ​សុវត្ថិភាព​តែ​ម្ដង ​ដោយ​នៅ​ក្នុង​កាបូប​នោះ​មាន​លុយ​សរុប​ជាង​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​។

​ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​ចុះ​ទៅ​អន្តរាគមន៍​ធ្វើ​កំណត់ហេតុ​សាកសួរ​ជន​រង​គ្រោះ ​និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ក្នុងផ្ទះ​នោះ​ដើម្បី​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​យក​មក​ផ្ដន្ទារ​ទោស​តាម​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ