ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ នាយក​រដ្ឋមន្ត្រី​សន្យា​ថា ​នឹង​បន្ធូរ​ប​ន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​ក្មេង​ៗ

4 ឆ្នាំ មុន

អេ​ស្បា​ញ​ ៖ ក្មេង​តូច​ៗ​នៅ​ប្រទេស​អេ​ស្បា​ញ​ក្រោយ​ពី​វី​រុស​កូ​វី​ដ​-១៩ ​បាន​វាយប្រហារ​ប្រទេស​មួយ​នេះ​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ថា ​នឹង​មានការ​បន្ធូរ​ប​ន្ថ​យ​នូវ​លក្ខខណ្ឌ​មួយ​ចំនួច​​​សម្រាប់​ក្មេង​ៗ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅផ្ទះ​តា​មង​ពី​ថ្ងៃ​ទី​១៤ មីនា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង ​និង​ការ​រាតត្បាត​វីរុស​ឆ្លង ។…

អេ​ស្បា​ញ​ ៖ ក្មេង​តូច​ៗ​នៅ​ប្រទេស​អេ​ស្បា​ញ​ក្រោយ​ពី​វី​រុស​កូ​វី​ដ​-១៩ ​បាន​វាយប្រហារ​ប្រទេស​មួយ​នេះ​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ថា ​នឹង​មានការ​បន្ធូរ​ប​ន្ថ​យ​នូវ​លក្ខខណ្ឌ​មួយ​ចំនួច​​​សម្រាប់​ក្មេង​ៗ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅផ្ទះ​តា​មង​ពី​ថ្ងៃ​ទី​១៤ មីនា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង ​និង​ការ​រាតត្បាត​វីរុស​ឆ្លង ។

នាយក​រដ្ឋមន្ត្រី​អេ​ស្បាយ​លោក Pedro Sánchez បាន​ថ្លែង​ថា ​លោក​មាន​គោលបំណង​បន្ធូរ​បន្ថយ​ច្បាប់​ដែល​កំហិត​ពលរដ្ឋ​អេ​ស្បាយ​រួម​ទាំង​ក្មេង​ៗ​ឲ្យ​នៅ​ក្នុងផ្ទះ ដូច្នេះ​ក្មេង​ៗ​អាច​ចេញ​ក្រៅ​ផ្ទះ​ខ្លះ​ៗ ​ដើម្បី «​ទទួល​បាន​ខ្យល់អាកាស​បរិសុទ្ធ​» ចាប់ពី​ថ្ងៃ​ទី ២៧ មេ​សា ឆ្នាំ ២០២០ នេះ​តទៅ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN ថ្ងៃ​ទី ១៩ មេ​សា ។

អភិបាលក្រុង​បា​សេ​ឡូ​ណា​លោក Ada Colau ដែល​មានកូន​តូច​ខ្លួនឯង​ត្រូវ​ដាក់​នៅ​ក្នុងផ្ទះ​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ដែរ​នោះ នៅ​ស​ប្តា​ហ៍​នេះ​បាន​ទទូច​សុំ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្មេង​ៗ​អាច​ចេញ​ក្រៅ​សម្រាប់​ការ​លេង​កំសាន្ត ។ សូម​បញ្ជាក់​ថា ប្រទេស​អេ​ស្បា​ញ​មាន​អ្នក​ស្លាប់​ជាង ២ ម៉ឺន​នាក់​ចាប់តាំងពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ ​និង​មាន​ករណី​រាយការណ៍​ជិត ២០០.០០០ ករណី​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរទស្សន៍​មួយ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ លោក Sánchez​ បាន​និយាយ​ថា ​អេ​ស្បា​ញ​បាន​បន្សល់​ទុក​នូវ «​ពេលវេលា​ដ៏​អាក្រក់​បំផុត​និង​មានការ​វាយប្រហារ​ដ៏​សាហាវ​នៃ​ជំងឺ​រាតត្បាត​»​។

ប៉ុន្តែ​លោក​បាន​និយាយ​ថា ​«លោក​នឹង​ស្នើ​ឱ្យ​សភាព​ន្យា​ពេល​ប្រកាស​អាសន្ន​របស់​អេ​ស្ប៉ា​ញ​ដល់​ថ្ងៃ​ទី ៩ ឧសភា ព្រោះ​ទោះបី​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ហាក់​ប្រសើរ​ឡើង​ក៏​ពិតមែន តែ​វា​​មិន​ទាន់​គ្រប់គ្រាន់ ​និង​នៅ​មាន​ហានិភ័យ​ខ្ពស់ ហើយ​ភាព​ផុយ​ស្រួយ​ទាំងអស់ អាច​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​អន្តរាយ​ជា​ថ្មី ដោយ​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ប្រញាប់​ណាមួយ​» នោះ ក្នុង​ការ​បញ្ចប់​នូវ​ការ​ដាក់​កំហិត​គម្លាត​សុវត្ថិភាព ឬ​បទបញ្ជា​​ឲ្យ​នៅ​ក្នុងផ្ទះ ។ ទោះ​យ៉ាងណា​ក៏​ដោយ​វិធានការ​ចាក់សោរ​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​នៅ​បន្ត​អនុវត្ត តែ​មនុស្ស​ពេញវ័យ​ត្រូវ​បាន​អនុញ្ញាត​ឱ្យទៅ​ហាង​អាហារ និង​ឱសថស្ថាន ឬ​ការងារ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ចាំបាច់ ចំណែក​កុមារ​តូច​ៗ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ​ទាំងស្រុង​។

សូម​បញ្ជាក់​ថា កុមារ​តូច​ៗ​ចំនួន ៨ លាន​នាក់​របស់​អេ​ស្បា​ញ ​ត្រូវ​បាន​ដាក់​នៅ​ក្នុងផ្ទះ​ទាំងស្រុង​រយៈ​ពេល ៥ ស​ប្តា​ហ៍ ។ យ៉ាងណាមិញ សម្ព័ន្ធភាព​សិទ្ធិ​កុមារ​អេ​ស្បា​ញ​បាន​ព្រមាន​អំពី​បញ្ហា​សុខ​ភាព​ផ្លូវចិត្ត ​និង​រាង​កាយ​សម្រាប់​កុមារ​ដែល​ជា​លទ្ធផល​នៃ​វិធានការ​បង្ខាំង​និង​បាន​អំពាវនាវ​ឱ្យ​ក្មេង​ប្រុស​ និង​ក្មេង​ស្រី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ខាងក្រៅ​លេង ​និង​ធ្វើ​សកម្មភាព​រាង​កាយ​មួយ​ចំនួន​។

អភិបាលក្រុង​បា​សេ​ឡូ​ណា​បាន​ទាមទារ​ថា «​ក្មេង​ៗ​ទាំងនេះ​ចាំបាច់​ត្រូវ​ចេញ​ទៅ​ក្រៅ​។ កុំ​រង់ចាំ​ទៀត ដោះ​លែង​កូន​ៗ យើង​!» ។

ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ដា​ណឺ​ម៉ាក​ បាន​ចាប់ផ្តើម​បើក​សាលារៀន​សម្រាប់​អាយុ​ក្រោម ១១ ឆ្នាំ​ខណៈ​ប្រទេស​ន័​រវេ​ស នឹង​បើក​សា​លាម​ត្តេ​យ្យ​នៅ​ថ្ងៃ​ច័ន្ទ​។ ប្រទេស​អា​ឡឺ​ម៉​ង់ ​នឹង​បើក​សាលា​រៀន​ឡើង​វិញ​នៅ​ថ្ងៃ​ទី ៤ ខែឧសភា ៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ bbc (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ