ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កំហិត​សិទ្ធិ​ពល​រ​ដ្ឋ​​ក្នុង​ស្ថានភាព​អាសន្ន​​ជា​ការ​រំលោ.ភ​សិទ្ធិ​​មនុស្ស?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​បញ្ជាក់​ថា ​ការ​ដាក់​កំហិត​សិទ្ធិ​សេរីភាព​មួយ​​ចំនួន​របស់​ពលរដ្ឋ​ក្នុង​ស្ថានភាព​នៃ​គ្រាអាសន្ន ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ ស្ថិត​ក្នុង​ភាព​អាសន្ន​ «​មែន​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​» ។ លោក ជិន ម៉ា​លី​ន…

រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​បញ្ជាក់​ថា ​ការ​ដាក់​កំហិត​សិទ្ធិ​សេរីភាព​មួយ​​ចំនួន​របស់​ពលរដ្ឋ​ក្នុង​ស្ថានភាព​នៃ​គ្រាអាសន្ន ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ ស្ថិត​ក្នុង​ភាព​អាសន្ន​ «​មែន​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​» ។

លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ និង​ជា​អនុប្រធាន​គណៈកម្មកា​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូច្នេះ ​បន្ទាប់​ពី​មាន​មន្ត្រី​នៅ​អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន​រិះគន់​លើ​សេច​ក្តីព្រាងច្បាប់​មួយ​នេះ ។

លោក ជិន ម៉ា​លី​ន បាន​បង្ហោះ​សារ​មាន​ខ្លឹមសារ​ថា «​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់ សូម​ជូន​ខ្លឹមសារ​សំខាន់​ៗ​មួយ​ចំនួន ​និង​គោលបំណង​ពិតប្រាកដ នៃ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​​ស្ថិត​ក្នុង​ភាព​អាសន្ន​ ៖ ១. ការ​រៀបចំ​ច្បាប់​នេះ គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​ពិសេស​សិទ្ធិ​រស់រាន​មានជីវិត ហើយ​ដែល​ច្បាប់​នេះ​មាន​ភាព​ចាំបាច់ និង​គួរ​តែ​មាន​តាំងពី​ឆ្នាំ​១៩៩៣​មក​ម៉្លេះ ក្រោយ​ពេល​មាន​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​ដល់​ការ​អនុវត្ត​មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ​នេះ​បាន ពោល​គឺ​ត្រូវ​មាន​យន្តការ​នៃ​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្រោយ​ពេល​ដែល​ព្រះមហាក្សត្រ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​» ។

លោក​បាន​ពន្យល់​បន្ថែម​ថា «២. ការ​ដាក់​កំហិត​សិទ្ធិ​សេរីភាព​មួយ​ចំនួន​របស់​ពលរដ្ឋ​ក្នុង​ស្ថាន​ភាព​នៃ​គ្រាអាសន្ន មិនមែន​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​ទេ តែ​ជា​វិធានការ​ចាំបាច់​ដែល​អនុញ្ញាត​ដោយ​ច្បាប់​សិទ្ធិ​មនុស្សជាតិ ​និង​អន្តរជាតិ ក្នុង​គោលដៅ​ការពារ​ប្រយោជន៍​សាធារណៈ ដែល​ច្បាប់​ប្រទេស​​ប្រជាធិបតេយ្យ​ជឿនលឿន​ណា​ក៏​ដោយ រួម​ទាំង​ប្រទេស​របស់​អ្នក​ដែល​កំពុង​រិះគន់​នេះ​ផង​ដែរ ក៏​មានច្បាប់​និង​វិធានការ​ដូច​គ្នា​នេះ​ដែរ​» ។

ចំនុច​ទី​៣ គឺ​លោក​បាន​បញ្ជាក់​ថា ការ​ប្រកាស​អាសន្ន លុះត្រាតែ​ចាំបាច់​ណាស់​ក្នុង​គោលដៅ​ដើម្បី​​ការពារ​អាយុជីវិត​ប្រទេស​ជាតិ ហើយ​ប្រកាស​បាន​លុះត្រាតែ​មានការ​ឯកភាព​ពី​ប្រមុខ​ស្ថាប័ន​កំពូល​ទាំង​៣​របស់​ជាតិ រួម​មាន​នាយក​រដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា។

លោក​បាន​បន្ថែម​ទៀត​ថា « ច្បាប់​នេះ ក្រោយ​ពី​ចូល​ជា​ធរមាន​រួច ហើយ​អាច​នឹង​ត្រូវ​យក​មក​អនុ​វត្ត​បាន លុះត្រាតែ​មានការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន​ជា​មុន​សិន​ដោយ​ព្រះមហា​ក្សត្រ បើ​មិន​ប្រកាស​ទេ ច្បាប់​នេះ​ក៏​មិន​ត្រូវ​យក​មក​អនុវត្ត​ដែរ »​។

៤. វិធានការ​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​ក្នុង​គ្រាអាសន្ន គឺ​ត្រូវ​មាន​ភាព​ចាំបាច់​និង​សម​ស្រប ហើយ​​ស្ថាប័ន​ដែល​អាច​ត្រួតពិនិត្យ​ថា ​តើ​វិធានការ​ទាំងនោះ​ចាំបាច់​សម​ស្រប​ឬ​ក៏​អត់ ហើយ​អាច​សម្រេច​បញ្ចប់​ភាព​អាសន្ន​បាន​គ្រប់ពេល​នោះ គឺ​រដ្ឋសភា ឬ​/​និង​ព្រឹទ្ធសភា ។

៥. ការ​កំណត់​ពី​ទោសទណ្ឌ​ក្នុង​ច្បាប់​នេះ គឺ​មាន​ភាព​ចាំបាច់​ដើម្បី​ធានា​ប្រសិទ្ធិ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់ ច្បាប់​ដែល​គ្មាន​ទោសទណ្ឌ មិន​អាច​អនុវត្ត​បាន​នោះ​ទេ ហើយ​ទោស​ដែល​ដាក់​នេះ​គឺ​មាន​ភាព​​សមាមាត្រ​ទៅ​នឹង​អំពើ​ល្មើស​រួម​ទាំង​ព្យសនកម្ម​និង​គ្រោះថ្នាក់​ដែល​កើត​ចេញពី​អំពើ​ទាំង​នោះ​ផង​ដែរ ។

៦. សមត្ថកិច្ច​ដែល​ឆ្លៀត​យក​ឱកាស​គ្រាអាសន្ន អនុវត្ត​ភារកិច្ច​ដោយ​បំពាន​និង​ខុស​ពី​គោល​បំណង​នៃ​ច្បាប់​នេះ ក៏​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ផង​ដែរ​។ និង​ទី៧. ការ​កំណត់​ពី​ប្រភេទ​នៃ​ភាព​​អាសន្ន​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជាតិ និង​វិធានការ​ចាំបាច់​ក្នុង​ការ​ឆ្លើយ​តប មិន​អាច​រៀបរាប់​អស់​នៅ​ក្នុង​ច្បាប់​នោះ​ទេ ព្រោះ​មិន​អាច​ប្រមើល​ទុក​អស់​ជា​មុន​បាន ហើយ​ច្បាប់​ប្រទេស​ណា​ក៏​ដោយ​​រួម​ទាំង​ច្បាប់​អន្តរជាតិ​ទៀត​ផង ក៏​មិន​អាច​ប្រមើល​ទុក​និង​រៀបរាប់​អស់នោះ​ដែរ ពោល​គឺ​គេ​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​ជា​អ្នក​កំណត់​ទៅ​តាម​សភាពការណ៍​ជាក់ស្តែង ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ