ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ចាប់​ឃាតករ​បាន​ហើយ ព្រោះ​តែ​​យក​លេស​ចង់​ដោះដៃ​សម្លា.ប់​សង្សារ​ខ្លួន

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត សហការ​ជា​មួយ​កម្លាំង​អធិការ​ស្រុក​កណ្តាលស្ទឹង បាន​ស្រាវជ្រាវ​អស់​រយៈពេល​ជិត​១​ស​ប្តា​ហ៍ ទីបំផុត​ចាប់​ឃាត់ខ្លួន​ឃាតករ​ដែល​វាយ​សម្លាប់​សង្សារ​ខ្លួនឯង​បាន​ហើយ ក្រោយ​ពី​មាន​បំណង​ចង់​ដោះដៃ​ពី​ជន​រង​គ្រោះ ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៤​និង​២០​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​១៧…

ខេត្តកណ្តាល ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត សហការ​ជា​មួយ​កម្លាំង​អធិការ​ស្រុក​កណ្តាលស្ទឹង បាន​ស្រាវជ្រាវ​អស់​រយៈពេល​ជិត​១​ស​ប្តា​ហ៍ ទីបំផុត​ចាប់​ឃាត់ខ្លួន​ឃាតករ​ដែល​វាយ​សម្លាប់​សង្សារ​ខ្លួនឯង​បាន​ហើយ ក្រោយ​ពី​មាន​បំណង​ចង់​ដោះដៃ​ពី​ជន​រង​គ្រោះ ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៤​និង​២០​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ក្រូចសើច ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ឌឿ​ន ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ក្រូចសើច ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ចំណែក​ស្ត្រី អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី មាន​ទីលំនៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

បើ​តាម​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ មេ​សា​កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ប្រទះ​ឃើញ​សព​អណ្ដែត​ទឹក​ក្នុង​រណ្ដៅ​ដី នៅ​ភូមិ​ក្រូចសើច ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ។ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​នគរបាល​ខេត្តកណ្ដាល និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កណ្ដាលស្ទឹង ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​បាន​ប្រកាស​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​បាន​ជួប​ជាមួយ​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​រួច​មក សមត្ថកិច្ច​ជំនាញ​បាន​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ឈ្មោះ ឌឿ​ន ឌី ត្រូវជា​គូស្នេហ៍​ជន​រង​គ្រោះ​ដែល​ទើបតែ​ស្គាល់គ្នា​ជិត​២​ខែ និង​ធ្លាប់​បាន​រួម​ភេទ​ជាមួយ​គ្នា​បាន​២​លើក​ផង​ដែរ ។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ក៏​បាន​សារភាព​ថា កន្លង​មក​នៅ​ថ្ងៃ​ទី​០៩ មេ​សា វេលា​ម៉ោង​៥​ល្ងាច​នោះ ជនសង្ស័យ និង​ស្ត្រី​ម្នាក់​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា (​ត្រូវជា​ប្អូនជីដូនមួយ​) បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HF 6858 ហើយ​ម៉ូតូ​នេះ​របស់​ប្អូន​ជា​ដូន​មួយ ដោយ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​យក​ជន​រង​គ្រោះ​នៅ ស្រុក​គងពិសី ខេត្ត​កំពង់​ស្ពឺ ដើម្បី​ទៅ​ហូប​បង្អែម​នៅ​ផ្សារ​កំពង់កន្ទួត ។

ប្រភព​ដដែល​បន្ត​ថា ពេល​មក​ដល់​ផ្សារ​កំពង់កន្ទួត​ពុំ​បាន​ហូប​បង្អែម​នោះ​ទេ ដោយសារ​មេឃ​ចង់​ភ្លៀង ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​កន្លែង​កើតហេតុ ។ ក្រោយមក​ប្អូនជីដូនមួយ​របស់​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​ខ្លួន​វិញ​បាត់​ទៅ ដោយ​ទុក​ជន​រង​គ្រោះ និង​ជនសង្ស័យ នៅ​ជាមួយ​គ្នា លុះ​រហូត​ដល់​ម៉ោង​១២​និង​៤០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១០ មេ​សា ជនសង្ស័យ​និង​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​ពី​រឿង​ឲ្យ​ជូន​ទៅ​ផ្ទះ តែ​ជនសង្ស័យ​មិន​ព្រម​ជូន​ទៅ ទើប​ជន​រង​គ្រោះ​ទះកំផ្លៀង​ជនសង្ស័យ​៣​ដៃ​ចំ​មុខ និង​ជេរ​បញ្ចោរ​ថែម​ទៀត​។

ជនសង្ស័យ​សារភាព​ទៀត​ថា ពេល​នោះ​ជនសង្ស័យ​ខឹង និង​ចង់​ដោះដៃ​ផង​នោះ ក៏​បាន​យក​លេស រួច​ក៏​យក​ឈើ​ជ្រុង​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ មក​វាយ​ជន​រង​គ្រោះ​ចំ​ក​ញ្ចឹ​ង​.​ក​ចំនួន​២​ដំបង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​តែ​ម្តង ក្រោយមក​ជនសង្ស័យ​បាន​យក​ដុំ​ថ្ម​១​ដុំ ប៉ុន​ភ្លៅ​មនុស្ស​ចាស់​ដាក់​ចូល​ក្នុង​អាវ​ជន​រង​គ្រោះ​ខាងក្រោយ រួច​រុញ​ទម្លាក់​ចូល​ក្នុង​ទឹក​រណ្តៅ​ដីខ្សាច់​លិច​បាត់​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ថ្ងៃ​ទី​១៧ ខែមេសា ខែ​ឆ្នាំ​ដដែល ម៉ោង​៤​និង​២០​នាទី​ល្ងាច ក៏​មាន​ប្រជាពលរដ្ឋ​មក​ឃ្វាលគោ​បានឃើញ​សព​ជន​រង​គ្រោះ​អណ្តែត​ទឹក​ឡើង ទើប​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើតហេតុ​ស្រាវជ្រាវ និង​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់ រហូត​ឈាន​មក​កំណត់​បាន​មុខសញ្ញា និង​ចាប់​បាន​ជនសង្ស័យ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល ស្រុក​កណ្ដាលស្ទឹង ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ