ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ម៉ា​ហ្សូ​ន​កំពុង​ផ្ដើម​បង្កើត​តេស្ត​រក​មេរោគ​ឆ្លង​វីរុស​ដោយ​ខ្លួនឯង

3 ឆ្នាំ មុន

ក្រុង​ញូ​វ​យ៉​ក ​៖ ក្រុមហ៊ុន​យក្ស​អា​ម៉ា​ហ្សូ​ន​បាន​នឹង​កំពុង​ចាប់ផ្ដើម​បង្កើត​តេស្ត​រក​មេរោគ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដោយ​ខ្លួនឯង ដោយសារ​តែ​វីរុស​នេះ​កំពុង​ប្រល័យ​លោក​យ៉ាង​ខ្លាំងក្លា ហើយ​ការ​ធ្វើតេស្ត​នេះ​ទៀត​សោត​គឺ​ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ​។ នាយក​ប្រតិបត្តិ​លោក Jeff Bezos នៅ​ក្នុង​លិខិត​ប្រចាំឆ្នាំ​របស់​លោក​ទៅ​កាន់​ម្ចាស់​ភាគហ៊ុន​ថា​ការ​ធ្វើតេស្ត​ទៀងទាត់​សម្រាប់​ឧស្សាហកម្ម​ទាំងអស់​គឺ​ចាំបាច់​ដើម្បី…

ក្រុង​ញូ​វ​យ៉​ក ​៖ ក្រុមហ៊ុន​យក្ស​អា​ម៉ា​ហ្សូ​ន​បាន​នឹង​កំពុង​ចាប់ផ្ដើម​បង្កើត​តេស្ត​រក​មេរោគ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដោយ​ខ្លួនឯង ដោយសារ​តែ​វីរុស​នេះ​កំពុង​ប្រល័យ​លោក​យ៉ាង​ខ្លាំងក្លា ហើយ​ការ​ធ្វើតេស្ត​នេះ​ទៀត​សោត​គឺ​ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ​។

នាយក​ប្រតិបត្តិ​លោក Jeff Bezos នៅ​ក្នុង​លិខិត​ប្រចាំឆ្នាំ​របស់​លោក​ទៅ​កាន់​ម្ចាស់​ភាគហ៊ុន​ថា​ការ​ធ្វើតេស្ត​ទៀងទាត់​សម្រាប់​ឧស្សាហកម្ម​ទាំងអស់​គឺ​ចាំបាច់​ដើម្បី «​ជួយ​ថែរក្សា​ប្រជាជន​ឱ្យ​មាន​សុវត្ថិភាព​និង​ជួយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មានដំណើរ​ការ​ល្អ​ឡើង​វិញ​» ។ លោក​បាន​បញ្ជាក់​ថា សង្គម​ត្រូវការ «​សមត្ថភាព​ការ​តេស្ត​ច្រើន​» ហើយ​គាត់​បាន​ប្រមូលផ្តុំ​ក្រុម​បុគ្គលិក​នៃ​ក្រុមហ៊ុន Amazon មក​ពី​អង្គភាព​ផ្សេង​ៗ​គ្នា​ដើម្បី​បង្កើត​ឧបករណ៍​ថ្មី​ដើម្បី​សាកល្បង​សម្រាប់ Covid-19 ។

លោក Bezos បាន​និយាយ​ថា​ក្រុមហ៊ុន Amazon (AMZN) នឹង​ចាប់ផ្តើម​សាកល្បង​តេ​ស្តិ​បុគ្គលិក​មួយ «​ចំនួន​តូច​» ឆាប់​ៗ​នេះ​។ លោក​បាន​សរសេរ​បញ្ជាក់​ថា «​យើង​មិន​ច្បាស់​ថា​តើ​យើង​នឹង​ឈាន​ដល់​ពេលវេលា​សម​ស្រប​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​យើង​គិត​ថា​វា​សម​នឹង​ការ​ព្យាយាម​ហើយ​យើង​ត្រៀមខ្លួន​ដើម្បី​ចែករំលែក​រាល់​អ្វី​ដែល​យើង​បាន​រៀន​» ។

លោក Bezos បាន​និយាយ​នៅ​ក្នុង​លិខិត​របស់​គាត់​បន្ត​ថា គាត់​បាន​ផ្តោត​លើ​សុវត្ថិភាព​នៃ​កម្លាំង​ពលកម្ម​ពិភពលោក​របស់​ក្រុមហ៊ុន Amazon ទោះបីជា​មានការ​រិះគន់​ជា​បន្តបន្ទាប់​ថា​ក្រុមហ៊ុន​មិន​ធ្វើ​បាន​គ្រប់គ្រាន់​និង​បាន​បណ្តេញ​អ្នក​រិះគន់​ចេញ​ក៏​ក្រុមហ៊ុន​លោក​ក៏​ដោយ​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN ថ្មី​ៗ​នេះ​បាន​ស្រង់​សម្តី​លោក Bezos ថា « ក្រុមហ៊ុន​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ដំណើរការ​យ៉ាង​សំខាន់​ចំនួន ១៥០ ទាំង​នៅ​ក្នុង​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន​និង​ទាំង​ក្រុមហ៊ុន​អាហារ​ទាំងមូល​។ នេះ​រួម​បញ្ចូល​ទាំង​ការ​ត្រួតពិនិត្យ​សីតុណ្ហភាព ការ​បង្កើន​អនាម័យ​នៅ​កន្លែងធ្វើការ និង​ផ្តល់​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​ដូច​ជា​ផ្តល់​ម៉ាស់​ដល់​បុគ្គលិក​។

ករណី​ជម្ងឺ កូ​វី​ដ​-១៩ ត្រូវ​បាន​គេ​រាយការណ៍​នៅ​តាម​មូលដ្ឋាន​របស់​ក្រុមហ៊ុន​អា​ម៉ា​ហ្សូ​ន​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន កាលី​ហ្វ័​រ​ញ៉ា និង​ញូ​វ​យ៉​ក ដែល​ជំរុញ​ឱ្យ​មានការ​អំពាវនាវ​ដល់​មជ្ឈមណ្ឌល​មួយ​នេះ​ត្រូវ​បិទ​សម្រាប់​ការ​សម្អាត​ឲ្យ​បាន​ដិត​ដល់​។ និ​យោ​ជិ​ក​ក៏​បាន​ធ្វើ​បាតុកម្ម​ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន Amazon ក្នុង​ការ​រក្សា​ឃ្លាំង​ឱ្យ​នៅ​ដំណើរការ​។ យ៉ាងណាមិញ ថ្មី​ៗ​នេះ​ក្រុមហ៊ុន Amazon បាន​ជួល​កម្មករ​ថ្មី​ប្រមាណ ២០០,០០០ នាក់​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​កើនឡើង​សម្រាប់​តម្រូវការ​គ្រួសារ​និង​ទំនិញ​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ