ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ប្រទេស​ភូមា មាន​អ្នក​ឆ្លង COVID-19 កើនឡើង​ដល់ ១០៧​ករណី

4 ឆ្នាំ មុន

ទីក្រុង​រ៉​ង់​ហ្គូ​ន ៖ ប្រទេស​មី​យ៉ា​ន់​ម៉ា ឫ​ភូមា បាន​បញ្ជាក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៩ មេ​សា​នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​បន្ថែមចំនួន​៩​ករណី​ទៀត នាំ​ឲ្យ​ចំនួន​សរុប​ទូ​ទាំង​ប្រទេស​កើនឡើង​ដល់ ១០៧​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​…

ទីក្រុង​រ៉​ង់​ហ្គូ​ន ៖ ប្រទេស​មី​យ៉ា​ន់​ម៉ា ឫ​ភូមា បាន​បញ្ជាក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៩ មេ​សា​នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​បន្ថែមចំនួន​៩​ករណី​ទៀត នាំ​ឲ្យ​ចំនួន​សរុប​ទូ​ទាំង​ប្រទេស​កើនឡើង​ដល់ ១០៧​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ចំនួន​៥​នាក់ ។ តួលេខ​នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ ច​ន​ហប​គី​ន Johns Hopkins University ។

យ៉ាងណា​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ ក៏​បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ឲ្យ​បានជា​សះស្បើយ ចំនួន​៥​នាក់ ផង​ដែរ ។

ប្រទេស​ភូមា ដែល​មាន​ប្រជាជន​ប្រមាណ ​៥៤​លាន​នាក់​ បាន​ប្រកាស​ពី​ករណី​ឆ្លង COVID-19 ជា​លើក​ដំបូង កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា ឆ្នាំ​២០២០ បន្ទាប់​ពី​រក​ឃើញ​លើ​បុរស​២​នាក់​, ម្នាក់​អាយុ​៣៦​ឆ្នាំ មក​ពី​អា​មេ​រិ​ក និង​ម្នាក់​ទៀត អាយុ​២៦​ឆ្នាំ មក​ពី​ចក្រភព​អង់គ្លេស ។

មី​យ៉ា​ន់​ម៉ា កំពុង​ស្ថិត​នៅ​ក្រោម​ការ​បិទ​ប្រទេស បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែមេសា​នេះ​ថា អ្នកទោស​ជាង​១​ភាគ​៤​នៃ​ចំនួន​សរុប​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា នឹង​ត្រូវ​បាន​ដោះ​លែង ស្រប​ពេល​មានការ​អំពាវនាវ​ខ្លាំង​ឡើង ដើម្បី​ឱ្យ​បន្ធូរបន្ថយ​ស្ថានភាព នៅ​តាម​ពន្ធនាគារ ដែល​មាន​សភាព​ចង្អៀត​ណែន ខណៈ​ដែល​មានការ​ភ័យ​ខ្លាច​ឆ្លង​រាល​វីរុស​កូ​វី​ដ​១៩​នៅ​ប្រទេស​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ