ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ បា.ញ់​ថ្នាំ​សម្លា.ប់​មេរោគ​នៅ​វិទ្យា​ល័យ​ឫស្សី ត្រៀមដាក់​កម្ម​ករ​ជាង​១ពាន់​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា នៅ​ព្រឹក​​នេះ​ គណៈ​មេ​បញ្ជា​ការឯក​ភាព​ខណ្ឌ​ឫស្សីកែវ សហ​ការ​ជា​មួយ​សង្កាត់​ ព្រម​ទាំង​ក្រុម​គ្រូ​ពេទ្យ សាលា​ និង​មន្ត្រី​ពាក់​ព័ន្ធ​ បាន​ចុះ​មក​ត្រួត​ពិនិត្យ…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា នៅ​ព្រឹក​​នេះ​ គណៈ​មេ​បញ្ជា​ការឯក​ភាព​ខណ្ឌ​ឫស្សីកែវ សហ​ការ​ជា​មួយ​សង្កាត់​ ព្រម​ទាំង​ក្រុម​គ្រូ​ពេទ្យ សាលា​ និង​មន្ត្រី​ពាក់​ព័ន្ធ​ បាន​ចុះ​មក​ត្រួត​ពិនិត្យ និង​ធ្វើ​អនាម័យ​នៅ​ក្នុង​សាលា​វិទ្យា​ល័យ​ឫស្សីកែវ ដោយ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ និង​ត្រៀម​ទទួល​កម្ម​ករ កម្ម​ការិនី​ដែល​ត្រឡប់​មក​ពី​ស្រុក​កំណើត​ ដើម្បី​ដាក់​​ដាច់​ឡែក​រយៈ​ពេល​១៤​ថ្ងៃ​ក្នុង​វិទ្យា​ល័យ​នោះ​ផងដែរ​ នា​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ ២០២០ នេះ។

សេចក្តីរាយការណ៍​បន្តថា កិច្ច​ប្រតិបត្តិ​ការ​ខាងលើ​នេះ គេឃើញ​មាន​ការ​ចូលរួម​ពី​លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ ព្រម​ទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​សម្តេច​តេជោ និង​មន្ត្រី​​របស់​ក្រសួង​សុខាភិបាល​ ព្រម​ទាំង​អាជ្ញាធរ​ពាក់​ព័ន្ធ និង​សហ​ការ​ជា​មួយ​លោក​គ្រូ អ្នក​គ្រូ​នៅ​ក្នុង​វិទ្យា​ល័យ​ខាងលើ​នេះ ដើម្បី​ត្រៀម​រៀបចំ​ទទួល​កម្ម​ករ​ កម្ម​ការិនី​ដែល​ត្រឡប់​មក​ស្រុក​កំណើត​ ដែល​ត្រូវ​ប្រមូល​នៅ​ព្រឹក​ថ្ងៃ​ស្អែក​នេះ ។

ហើយ​នៅ​ក្នុង​មូល​ដ្ឋាន​ខណ្ឌឫស្សីកែវនេះផងដែរ គឺ​បើតាម​ការ​គ្រោង​ទុក​នោះ គឺ​មាន​កម្ម​ករ កម្ម​ការិនី​ប្រមាណ​ជា​ង១០០០​នាក់ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នា​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​នោះ ហើយត្រូវ​​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រោង​នឹង​ប្រមូល​យក​មកដាក់​ក្នុង​វិទ្យា​ល័យ​ឫស្សីកែវ និង​សាលា​បឋម​សិក្សា​ឫស្សីកែវ ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ ។

គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេសា​នេះ​ផងដែរ គេ​ឃើញ​ពល​ករ​​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ម្នាក់ ហើយ​​ត្រូវបាន​សមត្ថកិច្ច​នាំ​​មក​កាន់​​វិទ្យា​ល័យ​ខណ្ឌឫស្សីកែវ ហើយ​ដោ​យសារ​តែ​មិន​ទាន់​ចាត់​អនុវត្ត​នោះ ក៏​ត្រូវ​សមត្ថកិច្ច​ ក៏ដូចជា​អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​ទាក់​ទង​ហៅ​អាណាព្យាបាល​មក​ទទួល​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ រួច​ក៏​បាន​ណែនាំ​ឱ្យ​អាណាព្យាបាល​ដាក់ពលរដ្ឋ​ខ្មែរ​មកពី​ថៃរូប​នេះដាក់​នៅ​ដាច់​ដោយ​ឡែក​ពីគេ​​រយៈ​ពេល​១៤​ថ្ងៃ​សិន ដើម្បី​តាម​ដានបន្ត ។

គួររំលឹកថា នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​កន្លង​មក​ទៅ គឺ​កម្ម​ករ កម្ម​ការិនី​រោង​ចក្រ​ដែល​បាន​ធ្វើដំណើរ​ទៅលេង​ស្រុក​កំណើត​ដោយ​មិន​បាន​មក​ធ្វើការ​ងារ​ទាំង​អស់​សរុប​ចំនួន​១​៥៧២៦​នាក់ នៅ​តាម​បណ្តា​រោង​ចក្រ​នានា​ក្នុងខណ្ឌទាំង​១២ នៅ​រាជ​ធានី​ភ្នំពេញ ។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ