ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាទរ! ​គ្មានអ្នក​​ឆ្លង​ថ្មី ខណៈ​​អ្នក​ជា​សះ​ស្បើយ​​ឡើង​ដល់​១០៥​នាក់ហើយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​នេះ​​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​​មេ​សា ឆ្នាំ​២០២០​​នេះ​ គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ថ្មី​​នោះ​ទេ​ ខណៈ​ការ​ព្យាបាល​ជា​សះស្បើយ​កើនឡើង​ដល់១០៥​នាក់​ហើយ ដោយឡែក​នៅ​សល់​តែ១៧​​នាក់​​ទៀត​កំពុង​​ព្យាបាល​បន្ត​នៅ​តាម​មន្ទី​រពេទ្យ​រដ្ឋ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត…

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​នេះ​​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​​មេ​សា ឆ្នាំ​២០២០​​នេះ​ គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ថ្មី​​នោះ​ទេ​ ខណៈ​ការ​ព្យាបាល​ជា​សះស្បើយ​កើនឡើង​ដល់១០៥​នាក់​ហើយ ដោយឡែក​នៅ​សល់​តែ១៧​​នាក់​​ទៀត​កំពុង​​ព្យាបាល​បន្ត​នៅ​តាម​មន្ទី​រពេទ្យ​រដ្ឋ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ។

នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​ថា មិន​មាន​ករណី​ឆ្លង​ថ្មី​បន្ថែម​ទេ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ទាំងអស់​មាន ១២២​នាក់ថេរ​ដដែល ដោយ​អ្នកជា​សះស្បើយ​ថ្មី​មាន​២​នាក់​បន្ថែម​ទៀត ។

ជាក់ស្តែង​ករណី​អ្នកជា​សះស្បើយ​២​នាក់​ថ្មី​ថ្ងៃនេះ គឺជា​ស្ត្រី​ជនជាតិ​វៀតណាម​​អាយុ​៣៤​នាក់​ម្នាក់​ ដែល​សម្រាក​ព្យាបាល​នៅ​​មណ្ឌល​សុខ​ភាពចាក់​អង្រែ​ក្រោម ក្នុង​រាជធានី​ភ្នំពេញ​​ រួច​ត្រូវបាន​អនុញ្ញាតិ​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ ក្រោយ​ពេលធ្វើ​តេស្ត​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​ចំនួន​២​លើក ។

ចំណែក​ម្នាក់​ទៀត​គឺ​ជា​ក្មេង​ប្រុស ជនជាតិ​ខ្មែរ អាយុ​១២​ឆ្នាំ រស់​នៅ​ក្រុង​សៀមរាប បាន​ជា​ស្បះ​ស្បើយ​ដោយ​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​ចំនួន​២​លើក​ដូចគ្នា ដែលត្រូវ​អនុ​ញ្ញាតិ​ឱ្យ​ចេញពី​មន្ទីរ​ពេទ្យ​​នៅ​ខេត្ត​សៀមរាប ។

សូម​រំលឹកថា ប្រទេស​កម្ពុជា រយៈពេល​៧​ថ្ងៃ​ជាប់​គ្នានេះ​ ពុំ​មាន​ករណី​វិជ្ជមាន​ថ្មី​នៃ​កូ​វី​ដ​១៩ នោះ​ទេ ខណៈ​ការ​ព្យាបាល​ជា​សះស្បើយ​ថ្ងៃនេះ​គឺ​បាន​២​នាក់​បន្ថែម ដែល​នាំ​ឱ្យ​ចំនួន​សរុប​នៃ​ការ​ជា​ស្បះ​ស្បើយ​កើន​ឡើង​ដល់​១០៥​នាក់​ហើយ។ ដោយឡែក​នៅ​សល់​តែ​១៧​​នាក់​ទៀត​​ប៉ុ​ណ្តោះ​កំពុង​ព្យាបាល​បន្ត​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ