ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​៤​នាក់​​អរគុណ​កម្ពុជា​ក្រោយ​ពី​ពួក​គេ​ព្យាបាល​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩ រួច​ត្រឡប់​ទៅ​ប្រទេស​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកទេសចរ​ជនជាតិ​បារាំង​ចំនួន​០៤​រូប ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ផ្ញើ​សារ​សម្ដែង​នូវ​ការ​ដឹងគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រុម​គ្រូពេទ្យ​ក៏​ដូច​ជា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែល​អ្នកទេសចរ​ទាំង​០៤​នាក់​នោះ​បាន​សម្រាក…

រាជធានី​ភ្នំពេញ ៖ អ្នកទេសចរ​ជនជាតិ​បារាំង​ចំនួន​០៤​រូប ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ផ្ញើ​សារ​សម្ដែង​នូវ​ការ​ដឹងគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រុម​គ្រូពេទ្យ​ក៏​ដូច​ជា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែល​អ្នកទេសចរ​ទាំង​០៤​នាក់​នោះ​បាន​សម្រាក និង​ព្យាបាល ។ នេះ​បើ​យោង​ទៅ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២០​នេះ ។

នេះ​បើ​តាម​ខ្លឹមសារ​ដែល​ត្រូវ​បាន​បកប្រែ​ពី​ភាសា​បារាំង របស់​អ្នកទេសចរ​ជនជាតិ​បារាំង​ទាំង​០៤​នាក់​នោះ​ថា «​អរុណសួស្តី លោក​វេជ្ជបណ្ឌិត សួន យើង​ស្តាយ​ណាស់​ដែល​មិន​បាន​និយាយ​ពាក្យ​បន្តិចបន្តួច​ថា អរគុណ​ពួក​អ្នក​រហូត​មក​ដល់​ពេល​នេះ ឥឡូវ​ពួក​យើង​បាន​មក​ដល់​អាកាសយានដ្ឋាន​ទីក្រុង​សេ​អ៊ូ​លហើយ ដោយសារ​ពួក​យើង​ទាំង​បួន​នាក់​មាន​ពេលវេលា​ខ្លី​ផង យើង​សូម​ថ្លែងអំណរគុណ​អស់ពី​បេះដូង​ចំពោះ​ពួក​អ្នក​ដែល​បាន​ថែទាំ ព្យាបាល​ជា​និច្ច ជា​កាល​ដល់​ពួក​យើង អ្នក​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពួក​យើង​គ្រប់ពេលវេលា ពួក​អ្នកគ្រូ​ពេទ្យ គិលានុបដ្ឋាយិកា​ដ៍​ល្អ ពួក​យើង​សូម​អបអរសាទរ​ជា​ថ្មី​ម្តងទៀត ហើយ​ពួក​យើង​សូម​អរគុណ​មួយ​ពាន់​ដង​ដល់​ពួក​អ្នក ហើយ​ពួក​យើង​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​អំពើ​ល្អ​របស់​ពួក​អ្នក ពី​យើងខ្ញុំ Jean Marie,Jeanine Heitzler, Jacques et Angele Dremiere​។​»

គួរ​រម្លឹក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២០​នេះ​ផង​ដែរ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​បច្ចុប្បន្នភាព នៃ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ ដោយ​ក្នុង​នោះ មាន​ករណី​ព្យាបាល​ជា​សះស្បើយ​សរុប​មាន​ចំនួន​១០៣​ករណី និង​កំពុង​ព្យាបាល មាន​ចំនួន​១៩​ករណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ