ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​កូ​វី​ដ​១៩​ អាច​មក​ដូច​ដើម​វិញ​ទេ បន្ទាប់​ពី​ជា​សះស្បើយ​ហើយ​?

4 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកជំងឺ​កូ​វី​ដ​១៩​ ភាគច្រើន​ជា​សះស្បើយ​ឡើង​វិញ​ដូច​ធម្មតា ប៉ុន្តែ​ចំពោះ​អ្នកជំងឺ​ខ្លះ​ ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់​នោះ ពួក​គេ​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដែល​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ដូច​ដើម​វិញ ទោះបីជា​គេ​បានជា​ហើយ​ក៏​ដោយ​។ សារព័ត៌មាន BBC របស់​អង់គ្លេស…

អ្នកជំងឺ​កូ​វី​ដ​១៩​ ភាគច្រើន​ជា​សះស្បើយ​ឡើង​វិញ​ដូច​ធម្មតា ប៉ុន្តែ​ចំពោះ​អ្នកជំងឺ​ខ្លះ​ ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់​នោះ ពួក​គេ​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដែល​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ដូច​ដើម​វិញ ទោះបីជា​គេ​បាន
ជា​ហើយ​ក៏​ដោយ​។

សារព័ត៌មាន BBC របស់​អង់គ្លេស បាន​ដកស្រង់​សម្តី​លោកអា​លី​សាន់ នាយក​នៃ​មហាវិទ្យាល័យ​វេជ្ជ​សាស្ត្រ​ថែទាំ​ជំងឺ​ធ្ងន់ធ្ងរ​ ដូចដែល​និយាយ​ថា បើសិនជាអ្នកជំងឺ​កូ​វី​ដ​១៩ ត្រូវ​ចូល​កន្លែង​សង្គ្រោះ​បន្ទាន់​
ហើយ​នោះ ពេល​ដែល​គេ​ជា​សះស្បើយ​ឡើង​វិញ គេ​នឹង​ត្រូវការ​ពេលវេលា​ពី​១​ឆ្នាំ ទៅ​មួយ​ឆ្នាំ​​​កន្លះ ដើម្បី​អាច​អោយ​ដូច​ដើម​វិញ​។

លោក​ពន្យល់​ថា​ នេះ​បណ្តាល​មក​ពី​ពេលដេក​នៅ​មន្ទីរពេទ្យម៉ាស ​សាច់ដុំ​របស់អ្នកជំងឺ​នឹង​បាត់បង់ ​។ អ្នក ជំងឺ​នឹង​ខ្សោយ​ ហើយ​សាច់ដុំ​នឹង​ត្រូវការ​ពេល ដើម្បី​អោយ​ខ្លាំង​ឡើង​វិញ​។ ប៉ុន្តែ​លោក​និយាយ​ថែម​ទៀត​ថា វា​ក៏​មាន​ភាព​ខុស​គ្នា​ដែរ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​។

នៅ​កម្ពុជា​ មាន​អ្នកជា​សះស្បើយ​ចំនួន​១០៣ ​ករណី ហើយ​មិន​ទាន់​មាន​ករណី​ធ្ងន់ធ្ងរ​ទេ​​។ មនុស្សចំនួន​១៩​នាក់​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅឡើយ​។

ប៉ុន្តែ​ក្រ​សូ​ង​សុខាភិបាល​ នៅ​តែ​មានការ​ប្រយ័ត្ន​ចំពោះ​ភាព​មិន​ប្រាកដប្រជា​នៅ​ពេល​អនាគត​ហើយ​អំពាវ​នាវ​អោយ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​គ្រប់ពេល ​៕

អត្ថបទសរសេរ ដោយ