ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោងជាង៧​ ស្រាប់តែ១​គ្រួសារ​កើត​អា​ការៈ​​ពុល​ក្អួតគ្រប់ៗគ្នា​ សំណាងជួយ​ទាន់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​មាន​សមាជិក​៥​នាក់ ​មាន​អាកា​រៈ​ពុល​ចង្អួ​ត​ចង្អោរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​និងបានដឹកបញ្ជូនមក​សង្គ្រោះនៅ​មន្ទីរពេទ្យ​បង្អែ ក​ស្រុក​ព្រះនេត្រព្រះ ។​ ហេតុការណ៍​នេះ​ ​កើតឡើង​នៅ​ភូមិ​ទាន​កាំ​ជើង…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​មាន​សមាជិក​៥​នាក់ ​មាន​អាកា​រៈ​ពុល​ចង្អួ​ត​ចង្អោរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​និងបានដឹកបញ្ជូនមក​សង្គ្រោះនៅ​មន្ទីរពេទ្យ​បង្អែ ក​ស្រុក​ព្រះនេត្រព្រះ ។​ ហេតុការណ៍​នេះ​ ​កើតឡើង​នៅ​ភូមិ​ទាន​កាំ​ជើង ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះបាន​ឲ្យ​ដឹង​ថា​ គ្រួសារ​​​រង​គ្រោះ ​​១-​ប៊ុ​ន សា​រឿ​ន​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ (ប្តី​) ២-​ឈ្មោះ ខិម សា​រ៉ា​យ ភេទ​ស្រី​ អាយុ​៤២ឆ្នាំ​ (​ប្រពន្ធ​) ៣-ឈ្មោះ ប៊ុ​ន កំសត់ ភេទ​ប្រុស​ អាយុ​៨ឆ្នាំ​ (​កូន​) ​៤-ឈ្មោះ ប៊ុ​ន សា​រិ​ន​ ភេទ​ស្រី​ អាយុ​៦​ឆ្នាំ (​កូន​) និង៥-ឈ្មោះ ឈូ រ៉ា​ឈាន ភេទ​ស្រី​ អាយុ៣ឆ្នាំ​ (កូន)។ អ្នក​ទាំងអស់​គ្នា​ មាន​ទីលំនៅ​ភូមិ​ទាន​កាំ​ជើង ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ ។ ​

លោក​​​បន្តថា​ ​តាម​ការ​សាកសួរ នៅ​មុន​ពេល​កើតហេតុ​​ គ្រួសារ​នេះ​​បាន​ទិញ​ពងមាន់​អាំង ​ដែល​គេ​បើក​ម៉ូតូ​ដើរ​លក់​យក​មក​ហូប ។ បន្ទាប់​មក ​ពួក​គាត់​បាន​បុកល្ហុង​ដោយ​ខ្លួនឯង​ហូប ។ ហើយ​ក្រោយមក​ទៀត​ក៏​បាន​ទិញ​បង្អែម​អ្នកលក់​ភូមិ​យក​មក​ហូបទៀត ។ លុះដល់​យប់​ម៉ោង​៧​ជាង ​ស្រាប់តែ​មួយ​គ្រួសារ​គាត់​​នេះ កើត​មាន​អាកា​រៈ​ក្អួតចង្អោរ​គ្រប់​ៗគ្នា ។

លោក​អធិការ​​បញ្ជាក់​ទៀត​ថា ​តាម​ការ​សន្និដ្ឋាន សង្ស័យ​ជា​ពុល​បុកល្ហុង​ ដែល​គាត់​បុក​ហូប​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ បើសិនជា​ពុល​បណ្តាល​មក​ពី​ពងមាន់​អាំង​ ឬ​បង្អែម​នោះ គឺ​អាច​ពុល​មនុស្ស​មិន​ត្រឹមតែ​មួយ​គ្រួសារ​ប៉ុណ្ណោះ​ទេ អ្នកផ្សេងក៏ពុលដែរ ។​

បច្ចុប្បន្ន​ ជនរ​គ្រោះ​ទាំង​៥​នាក់ ​បាន​ធូរស្រាល​និង​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ហើយ​ដែរ​។ ដូច្នេះ សូមបងប្អូន​មាន​ប្រយ័ត្នប្រយែងចំពោះចំណីអាហារ​ឱ្យបានខ្ពស់​ ក្នុង​រដូវកំពុង​មានវិបត្តិកូវីដ១៩​។

អត្ថបទសរសេរ ដោយ