ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ដើរ​ផ្សារ​ចៀសវាង​ការ​ឆ្លង​កូ​វី​ដ​១៩

4 ឆ្នាំ មុន

អ្នក​ដើរ​ផ្សារ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដោយសារ​តែនៅ​ទីនោះ​មាន​មនុស្ស​ច្រើន​ ។ ខាងក្រោម​នេះ​ ជាមធ្យោបាយ​មួយ​ចំនួន​ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ពេល​ទៅ​ផ្សារ​ទិញ​ទំនិញ​ ។ ១-ត្រូវ​មាន​ផែនការ​ជា​មុន​ថា​ត្រូវ​ទិញ​អ្វីខ្លះ​៖…

អ្នក​ដើរ​ផ្សារ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដោយសារ​តែនៅ​ទីនោះ​មាន​មនុស្ស​ច្រើន​ ។ ខាងក្រោម​នេះ​ ជាមធ្យោបាយ​មួយ​ចំនួន​ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ពេល​ទៅ​ផ្សារ​ទិញ​ទំនិញ​ ។

១-ត្រូវ​មាន​ផែនការ​ជា​មុន​ថា​ត្រូវ​ទិញ​អ្វីខ្លះ​៖ អ្នក​ត្រូវ​គិត​អោយ​ហើយ​និង​មាន​បញ្ជី​​ទិញ​ទំនិញ ​ដែល​ខ្លួន​ត្រូវ​ទិញ​ ។ ការ​ធ្វើ​ដួ​ច្នេះ​ នឹង​កាត់​បន្ថយ​ការ​ចំណាយពេល​នៅ​ផ្សា​រ ហើយ​អាច​បន្ថយ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ ទន្ទឹម​នោះ ពេល​ទៅ​ផ្សារ​ម្តង​ៗ ត្រូវ​ទិញ​សម្រាប់​ប្រើ​ច្រើន​ថ្ងៃ ជា​ជាង​ការ​ទិញ​មួយ​ថ្ងៃ​ប្រើ​មួយ​ថ្ងៃ​។

២-ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​៖ ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរផ្ទាល់ខ្លួន ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ដែរ​ ពីព្រោះ​អ្នក​មិន​បាន​នៅ​ជិត​មនុស្ស​ ឬ​អ្នកបើកបរ​ដែល​អ្នក​មិន​ស្គាល់​។

៣-ជ្រើស​ពេល​ដែល​មនុ​ស្សតិចដើរ​ផ្សារ​៖ នៅ​តាម​ផ្សារ​មាន​ម៉ោង​ខ្លះ​ មាន​មនុស្ស​ច្រើន​និង​ម៉ោង​ខ្លះ​ទៀត​មិនសូវ​មាន​មនុស្ស​ទេ​ ។ ឧទាហរណ៍​ដូច​ជា​ពេល​ព្រឹក​ជាដើម ផ្សារ​និង​ហាង​ខ្លះ​មិនសូវ​ទាន់​មាន​មនុស្ស​ច្រើន​ទេ​។ ដូច្នេះ ការ​ដើរ​ផ្សារ​ពេល មនុស្ស​មិន​ច្រើន​នឹង​ជួយ​អោយ​អ្នក​បន្ថយ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ផង​ដែរ​។

៤-ព្យាយាម​នៅ​ឆ្ងាយ​ពី​អ្នក​ដទៃ ​ឬ​អ្នកលក់​អោយ​បាន​ពីរ​ម៉ែត្រ​៖ ការ​រក្សា​គម្លាត​បាន​ពីរ​មែ​៉​ត្រ​នឹង​ជួយ​អោយ​អ្នក​រួច​ផុត​ពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ​ពី​អ្នក​ដើរ​ផ្សារ​ដូ​ួ​ច​គ្នា​។ តាម​អ្នក​វិទ្យាសាស្ត្រតំណក់​ទឹកតូច​ៗ​ដែល​ក្អក ឬ​កណ្តាស​ចេញ​មក​មិន​អាច​ឆ្លង​បាន​ទេ បើសិនជា​យើង​នៅ​ឆ្ងាយ​យ៉ាងតិច​មួយ​ម៉ែត្រ​។ ប៉ុន្តែ​ពីរ
​មែ​៉​ត្រ​រឹតតែ​ល្អ​ ៕

អត្ថបទសរសេរ ដោយ