ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អនៅកម្ពុជា! ៦ថ្ងៃជាប់គ្នាគ្មានអ្នកឆ្លងថ្មី ខណៈព្យាបាលជាសះស្បើយ៥នាក់បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ថ្ងៃនេះចាត់ទុកជាដំណឹងប្រសើរបំផុតសម្រាប់កម្ពុជា រយៈពេល៦ថ្ងៃជាប់គ្នា ពុំមានករណីវិជ្ជមានថ្មី នៃកូវីដ១៩ នៅកម្ពុជាទេ ខណៈការព្យាបាលជាសះស្បើយថ្មីមានចំនួន ៥នាក់បន្ថែមទៀតថ្ងៃនេះ ចឹងហើយអ្នកជាបានកើនរហូតដល់១០៣នាក់…

រាជធានី​ភ្នំពេញ​ ៖ ថ្ងៃនេះចាត់ទុកជាដំណឹងប្រសើរបំផុតសម្រាប់កម្ពុជា រយៈពេល៦ថ្ងៃជាប់គ្នា ពុំមានករណីវិជ្ជមានថ្មី នៃកូវីដ១៩ នៅកម្ពុជាទេ ខណៈការព្យាបាលជាសះស្បើយថ្មីមានចំនួន ៥នាក់បន្ថែមទៀតថ្ងៃនេះ ចឹងហើយអ្នកជាបានកើនរហូតដល់១០៣នាក់ ។ នេះ​បើ​យោង​តាម ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២០ ។​

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៨ ​មេ​សា​នេះ ​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​នោះ​ទេ តែ​អ្នក​ព្យាបាល​សះស្បើយ​កើន​១០៣​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​ទូ​ទាំង​ប្រទេស​១២២​នាក់​ ថេរដដែល ។ ចំណែកអ្នក​កំពុងបន្ត​ព្យាបាល​មាន​ចំនួន​១៩​នាក់​ ។

ជាក់ស្តែងនៅកម្ពុជា ត្បិតពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ បេីមិនចាំបាច់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ