ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​លទ្ធភាព​នាំ​ចេញ​អង្ករ​ក្រអូប​ទៅ​ទីផ្សារ​ក្រៅប្រទេស​ពី ៥​ទៅ ៧​ម៉ឺន​តោន​ក្នុងមួយ​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ហាម​មិន​មានការ​នាំ​ចេញ​នូវ​ប្រភេទ​អង្ករ ស​ទៅ​បរទេស​ទុក​សម្រាប់​ផ្គង់​ផ្គង់​តម្រូវការ​ក្នុងស្រុក គេ​ដឹង​ថា​កម្ពុជា​មាន​លទ្ធភាព​នាំ ចេញ​នូវ​ប្រភេទ​អង្ករ​ក្រអូប​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ខាងក្រៅ​បាន​ពី​ចន្លោះ ៥ ទៅ ៧​ម៉ឺន តោន​ក្នុង ១​ខែ…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ហាម​មិន​មានការ​នាំ​ចេញ​នូវ​ប្រភេទ​អង្ករ ស​ទៅ​បរទេស​ទុក​សម្រាប់​ផ្គង់​ផ្គង់​តម្រូវការ​ក្នុងស្រុក គេ​ដឹង​ថា​កម្ពុជា​មាន​លទ្ធភាព​នាំ ចេញ​នូវ​ប្រភេទ​អង្ករ​ក្រអូប​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ខាងក្រៅ​បាន​ពី​ចន្លោះ ៥ ទៅ ៧​ម៉ឺន តោន​ក្នុង ១​ខែ ។ ប៉ុន្តែ​ចូល​ដល់​ខែ ៧​នា​ពេល​ខាង​មុខការ​នាំ​ចេញ​នឹង​មាន​សន្ទុះ​កើន ឡើង​បន្ថែម​ខ្លះ​ទៀត ។

លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​ប្រសាសន៍​ថា គិត​មក​ដល់ ម៉ោង​នេះ​បើ​យើង​មើលទៅ​លើ​តម្លៃ និង​សន្ទុះ​អង្ករ​ក្រអូប​របស់​កម្ពុជា​មាន​បរិមាណ​មួយ​ថេរ ហើយ​នៅ​តំបន់​អាស៊ាន​ប្រទេស​ប្រើប្រាស់​អង្ករ​របស់​យើង គឺ​មាន​ប្រទេស​ប្រ៊ុ​យ​ណេ និង ម៉ា​ឡេ​ស៊ី ហើយ​ទីផ្សារ​ធំ​របស់​កម្ពុជា គឺ​ប្រទេស​ចិន និង​អឺរ៉ុប ។

តាម​លោក លន់ យ៉េ​ង ផ្អែក​លើ​ការ​គ្រប់គ្រង​ស្តុក និង​តាម​ក្រប​ខណ្ឌ​បច្ចេកទេស​នៅ​ពេល បច្ចុប្បន្ន​នេះ​ការ​នាំ​ចេញ​អង្ករ​ក្រអូប​របស់​កម្ពុជា​អាច​នៅ​មាន​ចន្លោះ​ពី ៥ ទៅ ៧​ម៉ឺន​តោន ខណៈ​តម្លៃ​អង្ករ​ក្រអូប​ប្រណី​តថ្លៃ ៩៥០ ដុល្លារ​អា​មេ​រិ​ក និង​អង្ករ​ក្រអូប​ធម្មតា​ថ្លៃ ៨៥០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ។

លោក លន់ យ៉េ​ង មាន​ប្រសាសន៍​ថា «​យើង​បាន​គ្រប់គ្រង​ទៅ​លើ​បរិមាណ​ស្តុក មាន​ន័យ ថា​ស្តុក​ដែល​យើង​គ្រប់គ្រង គឺ​យើង​ដឹង​ថា​យើង​អាច​នាំ​ចេញ​អង្ករ​ចំនួន​ប៉ុន្មាន​បាន ។ មក ដល់​ពេលវេលា​នេះ​យើង​បាន​ធ្វើការ​លើ​ក្រប​ខណ្ឌ​បច្ចេកទេស​យើង​ដឹង​ថា​បរិមាណ​អង្ករ​ដែល​នាំ​ចេញ​ជា​មធ្យម គឺ​មិន​លើស​ពី ៧​ម៉ឺន​តោន​ក្នុង​មួយ​ខែ ព្រោះ​យើង​ត្រូវ​រៀបចំ​សន្តិសុខ ស្បៀង អ៊ីចឹង​អាច​មាននៅ​ចន្លោះ​ពី ៥ ទៅ ៧​ម៉ឹ​ន​តោន​នៅ​ពេល​បច្ចុប្បន្ន​នេះ តែ​ដល់​ខែ ៧ ការ​នាំ​ចេញ​អាច​បាន​ច្រើន ព្រោះ​យើង​រង់ចាំ​នៅ​ការ​ប្រមូលស្រូវ​មួយ​វគ្គ​ទៀត​» ។

លោក​សង្កត់ធ្ងន់​ថា «​អាច​និយាយ​បាន​ថា ការ​នាំ​ចេញ​អង្ករ​ក្រអូប​ពី ៥ ទៅ ៧​ម៉ឺន​តោន គឺ អត់​មានការ​រាំងស្ទះ​នោះ​ទេ ហើយ​តម្លៃ​នាំ​ចេញ​អង្ករ​ក្រ​អូ​ប្រណីត​ក្នុង​មួយ​តោន យើង​លក់ បាន​ពី ៩៣០ ទៅ ៩៥០​ដុល្លារ​អា​មេ​រិ​ក ហើយ​អង្ករ​ក្រអូប​ធម្មតា​ពី ៨២០ ទៅ ៨៥០​ដុល្លារ​អា មេ​រិ​ក ហើយ​តម្លៃ​អង្ករ​កម្ពុជា​នេះ​ប្រែប្រួល គឺ​ផ្អែក​ទៅ​លើ​តម្រូវការ​ជាក់ស្តែង​នៅ​លើ​ទីផ្សារ​» ។

បើ​តាម​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លើក​ឡើង​ថា អង្ករ​ក្រអូប​របស់​កម្ពុជា មាន​តម្លៃនៅលើទីផ្សារ​ខាងក្រៅ ថ្លៃ​លើស​អង្ករ​វៀតណាម តែ​ថោក​ជាង​អង្ករ​ថៃ ។ អង្ករ​ក្រ អូ​ប​របស់​កម្ពុជា​ចែក​ចេញ​ជា​ពី​កម្រិត គឺ​អង្ករ​ក្រ​អូ​ប្រណីត និង​អង្ករ​ក្រអូប​ធម្មតា ហើយ​រាល់ ថ្ងៃនេះ ការ​នាំ​ចេញ​អង្ករ​ក្រ​អូ​បណីត​មិនសូវ​ជា​មាន​ល្បឿន​ប៉ុន្មាន​ទេ តែ​សម្រាប់​អង្ករ​ក្រអូប ធម្មតា ឬ​ហៅ​ថា​ពូជ​សែន​ក្រអូប​នេះ មាន​ល្បឿន​គ្រាន់បើ​ដោយសារ​តែ​តម្លៃ​របស់​វា​ថោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ