ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សារីរិកធាតុ​តំណាង​នូវ​ភាព​ត្រជាក់ត្រជំ​នៃ​ប្រទេស​ជាតិ

3 ឆ្នាំ មុន

ព្រះ​បរម​សារីរិកធាតុ​របស់​ព្រះពុទ្ធ​ដែល​ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុង​ព្រះ​សក្យមុនីចេតិយ​នៅ​លើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ភ្នំ​អដ្ឋរស្ស​បច្ចុប្បន្ន​បាន​ជាទី​គោរព​បូជា​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គោរព​ព្រះពុទ្ធ​សាសនា ចាត់​ទុក​ថា​ជា​រតនវត្ថុ​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់​គោរព​បូជា​ដែល​មិន​អាច​កាត់ថ្លៃ​បាន ។ ព្រះ​បរម​សារីរិកធាតុ គឺជា​តំណាង​ព្រះពុទ្ធ​បរមគ្រូ និង​ជា​តំណាង​នូវ​ភាព​ត្រជាក់ត្រជំ​សម្រាប់​ប្រទេស​កម្ពុជា ព្រះ​សារីរិកធាតុ​ពិតជា​រតនវត្ថុ​ដ៏​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជនជាតិ​ខ្មែរ​ដែល​ជា​អ្នក​គោរព​ព្រះពុទ្ធ​សាសនា ពីព្រោះ​ព្រះ​បរម​សារីរិកធាតុ​នោះ​គឺជា​ផ្នែក​មួយ​នៃ​ព្រះ​សរីរ​រាង​កាយ​របស់​ព្រះសម្មាសម្ពុទ្ធ​ជាទី​គោរព​បូជា​ដ៏​ខ្ពង់ខ្ពស់…

ព្រះ​បរម​សារីរិកធាតុ​របស់​ព្រះពុទ្ធ​ដែល​ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុង​ព្រះ​សក្យមុនីចេតិយ​នៅ​លើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ភ្នំ​អដ្ឋរស្ស​បច្ចុប្បន្ន​បាន​ជាទី​គោរព​បូជា​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គោរព​ព្រះពុទ្ធ​សាសនា ចាត់​ទុក​ថា​ជា​រតនវត្ថុ​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់​គោរព​បូជា​ដែល​មិន​អាច​កាត់ថ្លៃ​បាន ។

ព្រះ​បរម​សារីរិកធាតុ គឺជា​តំណាង​ព្រះពុទ្ធ​បរមគ្រូ និង​ជា​តំណាង​នូវ​ភាព​ត្រជាក់ត្រជំ​សម្រាប់​ប្រទេស​កម្ពុជា ព្រះ​សារីរិកធាតុ​ពិតជា​រតនវត្ថុ​ដ៏​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជនជាតិ​ខ្មែរ​ដែល​ជា​អ្នក​គោរព​ព្រះពុទ្ធ​សាសនា ពីព្រោះ​ព្រះ​បរម​សារីរិកធាតុ​នោះ​គឺជា​ផ្នែក​មួយ​នៃ​ព្រះ​សរីរ​រាង​កាយ​របស់​ព្រះសម្មាសម្ពុទ្ធ​ជាទី​គោរព​បូជា​ដ៏​ខ្ពង់ខ្ពស់ ។

ព្រះ​មហា​សុវណ្ណ មុនី បាន​មាន​សង្ឃដីកា​ថា ពុទ្ធសាសនិក​ទាំងអស់​បាន​គោរព និង​លើក​គុណ​តម្លៃ​ព្រះ​បរម​សារីរិកធាតុ ដែល​ជា​ព្រះ​អដ្ឋិធាតុ​របស់​ព្រះពុទ្ធ​នោះ​ខ្លាំង​ណាស់ គឺ​សំដៅ​គោរព​ដល់​ព្រះ​គុណូបការៈ ឬ​គុណសម្បត្តិ​ដ៏​ល្អ​ខ្ពង់ខ្ពស់​របស់​ព្រះ​អង្គ​ដូច​ជា ទ្រង់មាន​ព្រះ​ទ័យ​មេត្តា​អាណិតអាសូរ​ឥត​ព្រំដែន​ក្នុង​ការ​សម្ដែង​ធម្មទេសនា​ពន្យល់​​ប្រោស​មនុស្ស​ទូទៅ​ឲ្យ​បាន​យល់​ធម៌ ហើយ​រំដោះខ្លួន​ឲ្យ​រួច​ចេញពី​សេចក្តី​ទុក្ខ​ទាំងឡាយ ។

អ្នកប្រាជ្ញ​ព្រះពុទ្ធ​សាសនា បាន​បញ្ជាក់​ថា ក្រោយ​ពី​ព្រះពុទ្ធ​ទ្រង់​បរិនិព្វាន​ទៅ ពុទ្ធបរិស័ទ​បាន​គោរព​បូជា​ដល់​គុណសម្បត្តិ​របស់​ព្រះ​អង្គ ដោយ​យក​ព្រះធម៌​ដែល​ទ្រង់​បាន​សម្ដែង​មក​បដិបត្តិ និង​គោរព​បូជា​ព្រះ​បរម​សារីរិ​ក​ធាតុ គោរព​ព្រះ​មហាពោធិ​ព្រឹក្ស ដែល​ទ្រង់​បាន​គង់​ប្រថាប់​ចម្រើន​ធម៌​នៅ​ក្រោម​ដើមឈើ​នោះ​រហូត​បាន​ត្រាស់​ដឹង គោរព​ព្រះ​ចេតិយ​ជាទី​តម្កល់​ព្រះ​បរម​សារីរិកធាតុ និង​គោរព​ព្រះ​ពុទ្ធរូប​ជាដើម ។

រតនវត្ថុ​ទាំង​អស់នោះ​ហើយ​ជាទី​សក្ការៈ​ដ៏​ថ្លៃថ្លា​នៃ​អ្នក​គោរព​ព្រះពុទ្ធ​សាសនា នាំ​ឱ្យ​ប្រទេស​ជាតិ​ត្រជាក់ត្រជំ ប្រជារាស្ត្រ​រស់នៅ​ដោយ​សុខសាន្ត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ