ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ​ទាំង​បី​នេះ ​អ្នក​ត្រូវ​តែ​មាន​ប្រសិនបើ​ចង់​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម

4 ឆ្នាំ មុន

គ្មាន​អាជីវករ​ណា​ដែល​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ដោយ​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ក្នុង​ខ្លួន​ទេ ហើយ​មនុស្ស​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​មើល​រំលង​កង្វះ​បទ​ពិសោធន៍​របស់​ខ្លួន និង​ពឹងផ្អែក​លើ​ជំនាញ​ដែល​អាច​ជួយ​ដល់​ពួក​គេ​បាន ។ ប្រសិនបើ​អ្នកជា​សហគ្រិន​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ ឬ​ជា​មនុស្ស​ដែល​ចង់​ប្រើប្រាស់​ជំនាញ​ដែល​ខ្លួន​មាន​លើ​កិច្ចការ​ផ្សេង​ៗ​នោះ ខាងក្រោម គឺជា​វិធី​ដែល​អាច​ជួយ​ឲ្យ​អ្នក​បង្កើន​តម្លៃ​ខ្លួន​បាន​ទោះជា​មិន​មានបទពិសោធន៍​ពិតមែន​ក្តី​៖ ១. ស្វាហាប់​ក្នុង​ការ​រៀនសូត្រអ្នក​ត្រូវ​តែ​រក​មនុស្ស​ដែល​អាច​បង្រៀន​ដល់​អ្នក​បាន​មក​នៅ​ជុំវិញ​ខ្លួន…

គ្មាន​អាជីវករ​ណា​ដែល​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ដោយ​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ក្នុង​ខ្លួន​ទេ ហើយ​មនុស្ស​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​មើល​រំលង​កង្វះ​បទ​ពិសោធន៍​របស់​ខ្លួន និង​ពឹងផ្អែក​លើ​ជំនាញ​ដែល​អាច​ជួយ​ដល់​ពួក​គេ​បាន ។

ប្រសិនបើ​អ្នកជា​សហគ្រិន​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ ឬ​ជា​មនុស្ស​ដែល​ចង់​ប្រើប្រាស់​ជំនាញ​ដែល​ខ្លួន​មាន​លើ​កិច្ចការ​ផ្សេង​ៗ​នោះ ខាងក្រោម គឺជា​វិធី​ដែល​អាច​ជួយ​ឲ្យ​អ្នក​បង្កើន​តម្លៃ​ខ្លួន​បាន​ទោះជា​មិន​មានបទពិសោធន៍​ពិតមែន​ក្តី​៖

១. ស្វាហាប់​ក្នុង​ការ​រៀនសូត្រ
អ្នក​ត្រូវ​តែ​រក​មនុស្ស​ដែល​អាច​បង្រៀន​ដល់​អ្នក​បាន​មក​នៅ​ជុំវិញ​ខ្លួន រួច​ស្តាប់​ពី​ដំបូន្មាន​និង​គំនិត​របស់​ពួក​គេ​ជា​ប្រចាំ ។ អ្នក​គួរតែ​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​ដែល​មានបទពិសោធន៍​តិច​ជាងគេ​ក្នុង​បន្ទប់ និង​ព្យាយាម​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្រើន ។ក្រៅពី​រៀន​ពី​សៀវភៅ អ្នក​ណែនាំ និង​មនុស្ស​ដែល​អ្នក​គោរព​ហើយ អ្នក​មិន​ត្រូវ​ភ្លេច​រៀនសូត្រ​ពី​ខ្លួនឯង​ទេ ។ អ្នក​ត្រូវ​មាន​ទម្លាប់​រៀនសូត្រ​ពី​កំហុសឆ្គង​ដែល​បាន​ប្រព្រឹត្ត​និង​ព្យាយាម​ជៀសវាង​វា​នៅ​ថ្ងៃ​អនាគត ។

២. រក្សា​មនុស្សធម៌​គ្រប់ពេល
អ្នក​ត្រូវ​ចង​ចាំ​ថា មនុស្ស​ដែល​ដាក់ខ្លួន​ជាងគេ​ក្នុង​បន្ទប់​ជា​មនុស្ស​ដែល​អ្នក​ដទៃ​ចង់​រាប់អាន​ជាងគេ​ដែរ ។ ហើយ​គុណសម្បត្តិ​នេះ​ជួយ​ឲ្យ​អ្នក​រកបាន​អ្នកគាំទ្រ ដៃគូ​សហការ និង​ប្រភព​នៃ​ចំណេះដឹង​សំខាន់​ៗ​ទៀត​ផង ។ពេល​ដែល​អ្នក​ចែករំលែក​ប្រាប់​អ្នក​ដទៃ​ពី​បទ​ពិសោធន៍​របស់​អ្នក អ្នក​គួរតែ​ចេះ​ដាក់ខ្លួន ប៉ុន្តែ​បង្ហាញ​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ដដែល ។

៣. ចេះ​ប្រើប្រាស់​ធនធាន​ដែល​មាន
បទ​ពិសោធន៍​មិន​សំខាន់​ដូច​សមត្ថភាព​ក្នុង​ការ​ស្រូប​យកចំណេះ​ដឹង​បាន​លឿន​ទេ ។ ប្រសិនបើ​អ្នក​មិន​មានបទពិសោធន៍​គ្រប់គ្រាន់ អ្នក​ត្រូវ​ចេះ​រក​វិធី​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ ។ វា​អាច​កើត​មាន​ឡើង​ពី​ការ​ស្គាល់​មនុស្ស​ដែល​អាច​ជួយ​អ្នក​បាន ឬ​ចូលរួម​ការ​ហ្វឹកហាត់​រយៈពេល​ខ្លី​ជាដើម ។ អ្នក​ត្រូវ​តែ​រៀន​ចេះ​ប្រើ​ធនធាន​ដែល​អ្នកមាន​ដោយ​ឆ្លាត​វៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ