ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ធំៗ២ធ្វើ​សកម្មភាព​ដូច​គ្នា ដើម្បី​ជួយ​ប្រជាជន​រង​ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ក្លិប​ហង្ស​ក្រហម Liverpool និង​តោ​ខៀវ Chelsea បាន​ធ្វើ​សកម្មភាព​ដូច​គ្នា​មួយ ក្នុង​ការ​ចែកចាយ​អាហារ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជន និង​ជន​ចាស់ជរា​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វីរុស​កូ​វី​ដ​១៩ ក្នុង​តំបន់​រៀងខ្លួន ។ ថ្នាក់ដឹកនាំ​របស់​ក្លិប…

ក្លិប​ហង្ស​ក្រហម Liverpool និង​តោ​ខៀវ Chelsea បាន​ធ្វើ​សកម្មភាព​ដូច​គ្នា​មួយ ក្នុង​ការ​ចែកចាយ​អាហារ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជន និង​ជន​ចាស់ជរា​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វីរុស​កូ​វី​ដ​១៩ ក្នុង​តំបន់​រៀងខ្លួន ។

ថ្នាក់ដឹកនាំ​របស់​ក្លិប Liverpool និង​ក្រុម​អ្នក​ស្ម័គ្រចិត្ត​មក​ពី​វិហារ​គ្រី​ស្ទ​សាសនា កំពុង​ផ្តល់​ចំណីអាហារ​ដល់​ប្រជាជន និង​ចាស់ជរា​នៅ​ក្នុង​សហគមន៍ អំឡុង​ពេល​នៃ​ការ​ផ្ទុះ​វីរុស​កូ​វី​ដ​១៩ ក្នុង​តំបន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។ នេះ​ជា​ផ្នែក​មួយ​នៃ​សេវាកម្ម​ដែល​មានឈ្មោះ​ថា «Scouse in the House» ។

ដោយឡែក​ក្លិប Chelsea ក៏​បាន​ត្រៀម​អាហារ​ចំនួន ៧៨,០០០ ចំណែក​សម្រាប់​ផ្តល់​ដល់​បុគ្គលិក NHS មនុស្ស​ចាស់ និង​ប្រជាជន​ដែល​ងាយ​រង​គ្រោះ ។

អាហារ​ឥត​គិតថ្លៃ​កំពុង​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ដៃគូ​អាហារ​របស់​ក្លិប​មានឈ្មោះ​ថា Levy ហើយនឹង​ត្រូវ​ចែកចាយ​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​៦​ស​ប្តា​ហ៍​ដោយ​ចាប់ផ្តើម​ក្នុង​ស​ប្តា​ហ៍​នេះ​ ៕ (ដកស្រង់​ចេញពី Independent)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ