ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អមួយពីកូរ៉េថ្ងៃនេះ! ជនជាតិខ្មែរទាំងបីនាក់បានជាសះស្បើយពីជំងឺហើយ

4 ឆ្នាំ មុន

កូរ៉េខាងត្បូង៖ មុននេះបន្តិច ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ជនជាតិខ្មែរទាំងបីនាក់ដែលត្រូវបានរកឃើញថាមានផ្ទុកកូវីដ ១៩ ពេលបានជាសះស្បើយពីជំងឺហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទៅផ្ទះវិញហើយ ។ លោក ឡុង ឌីម៉ង់…

កូរ៉េខាងត្បូង៖ មុននេះបន្តិច ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ជនជាតិខ្មែរទាំងបីនាក់ដែលត្រូវបានរកឃើញថាមានផ្ទុកកូវីដ ១៩ ពេលបានជាសះស្បើយពីជំងឺហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទៅផ្ទះវិញហើយ ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា « អ្នកជំងឺ COVID19 នៅកូរ៉េជនជាតិខ្មែរទាំងបីនាក់បានជាសះស្បើយពីជំងឺហើយ គ្រូពេទ្យក៏បានអនុញ្ញាតឲ្យចេញទៅផ្ទះបន្ទាប់ពីពិនិត្យ ២ដងជាប់គ្នាថាអស់មេរោគ»។ លោកបានបន្តទៀតថា «ពួកគាត់បានរៀបចំបែបបទដើម្បីចេញពីពេទ្យតាំងពីព្រឹកនេះ ហើយឥឡូវអ្នកទាំងបីបានមកដល់ផ្ទះដោយសុវត្ថិភាព។

គ្រូពេទ្យបានផ្តាំថាក្នុងករណីពេលត្រឡប់មកផ្ទះវិញក្នុងមួយសប្ដាហ៍នេះ ប្រសិនបើមានអាការ:ចេញជារោគសញ្ញាជំងឺនេះឡើងវិញត្រូវផ្ដល់ដំណឹងទៅពេទ្យដើម្បីពិនិត្យបន្តទៀត»។

សូមរម្លឹក សូមរម្លឹកថាស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េកាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះបានជូនដំណឹងអំពីការរកឃើញនូវបងប្អូនមានជនជាតិខ្មែរចំនួន៣នាក់ ដែលជានារីខ្មែររៀបការស្វាមីកូរ៉េ ០១នាក់ អាយុ២៣ឆ្នាំ ម្តាយ អាយុ ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយបានផ្ទុកវីរ៉ុសCOVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ។

ភ្លាមៗបន្ទាប់ពីប្តីរបស់នារីខ្មែររូបនេះត្រូវបានគេពិនិត្យឃើញមាន COVID-19 នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បើយរួចទៅហើយ។ រហូតដល់យប់មិញ (២១ មីនា ២០២០) ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគាត់ទៅមន្ទីពេទ្យម្យ៉ុងជី នៅអ៊ីលសាន ដើម្បីពិនិត្យ និងព្យាបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ