ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កែតម្រូវ​ចំនួន​អ្នក​ស្លា.ប់​ដោយសារ​កូ​វី​ដ​១៩ នៅ​ទីក្រុង​វ៉ូ​ហាន បន្ថែម ១,២៩០​នាក់​ទៀត

4 ឆ្នាំ មុន

ថ្ងៃនេះប្រទេស​ចិន បាន​បន្ថែមចំនួន​អ្នក​ស្លាប់​ដោយសារ ​កូ​វី​ដ​១៩ នៅ​ទីក្រុង​វ៉ូ​ហាន ចំនួន ១.២៩០នាក់​ទៀត ដែល​បង្កើន​ការ​សង្ស័យ​ថា ទីក្រុង​ប៉េ​កាំ​ងបាន​លាក់បាំង​ទំហំ​ពិត នៃ​វិបត្តិ​ជំងឺ​ឆ្លងរាតត្បាត​របស់​ខ្លួន នេះ​បើ​តាម…

ថ្ងៃនេះប្រទេស​ចិន បាន​បន្ថែមចំនួន​អ្នក​ស្លាប់​ដោយសារ ​កូ​វី​ដ​១៩ នៅ​ទីក្រុង​វ៉ូ​ហាន ចំនួន ១.២៩០នាក់​ទៀត ដែល​បង្កើន​ការ​សង្ស័យ​ថា ទីក្រុង​ប៉េ​កាំ​ងបាន​លាក់បាំង​ទំហំ​ពិត នៃ​វិបត្តិ​ជំងឺ​ឆ្លងរាតត្បាត​របស់​ខ្លួន នេះ​បើ​តាម dailymail របស់​អង់គ្លេស​បាន​ចុះ​ផ្សាយ​ថ្ងៃ​ទី​១៧ មេ​សា​នេះ ។

ប្រទេស​ចិន បាន​ធ្វើការ​កែសម្រួល​ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​នេះ នៅទីក្រុង​វ៉ូ​ហាន នាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​សរុប​កើន​ដល់ ៤.៦៣២​នាក់ នៅ​ទូ​ទាំង​ប្រទេស​ចិន ដោយ​ផ្អែក​លើ​ទិន្នន័យ​ជាតិ​ផ្លូវការ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​នេះ ។

ការ​ផ្លាស់​ប្តូរ​នេះ​ក៏​ជំរុញ​ឱ្យ​ប្រទេស​ចិន​រង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង ពី​មហាអំណាច​លោក​ខាងលិច ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឱ្យ​មានការ​សង្ស័យ​អំពី​តម្លាភាព​របស់​ចិន និង​កំពុង​ស៊ើបអង្កេត​ថា តើ​វីរុស​នេះ​ពិតជា​មាន​ប្រភព​ដើម នៅ​ក្នុង​មន្ទីរពិសោធន៍​វ៉ូ​ហាន​ដែរ​ឬទេ ?

ក្រុម​មន្ត្រី​ចិន នៅ​ទីស្នាក់ការ​កណ្តាល បង្ការ​និង​ត្រួតពិនិត្យ​ការ​រាតត្បាត​របស់​ទីក្រុង​វ៉ូ​ហាន បាន​លើក​ឡើង​ពី​មូលហេតុ​ជា​ច្រើន សម្រាប់​ករណី​ដែល​ខកខាន​នៅ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន រួម​មាន​ទាំង​បុគ្គលិក​ពេទ្យ​ទីក្រុង រាយការណ៍​ខុស ឬ​ខកខាន នាំ​ឱ្យ​មាន «ការ​រាយការណ៍​យឺត​, ការ​ភ្លេច ឬ​ការ​រាយការណ៍​មិន​ត្រឹមត្រូវ ជាដើម» អំឡុងវីរុសឆ្លងរាលដាលដំបូង ។ ក្រុម​មន្ត្រី​ចិន​ក៏​បាន​លើក​ឡើង​ពី​កន្លែង​ធ្វើតេស្ត និង​ការ​ព្យាបាល​មិន​គ្រប់គ្រាន់ ហើយ​បាន​និយាយ​ថា អ្នកជំងឺ​ខ្លះ​បាន​ស្លាប់​នៅផ្ទះ ដូច្នេះ​ហើយ​ការ​ស្លាប់​របស់​ពួក​គេ​មិន​ត្រូវ​បាន​រាយការណ៍​ត្រឹមត្រូវ​ទេ ។

ដោយឡែកបើ​តាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួរ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៧ ខែមេសា ឆ្នាំ​២០២០ បានអោយ​ដឹង​ថា ភាព​ខុស​គ្នា នៃ​ទិន្នន័យ គឺ​ដោយសារ​តែ​ហេតុផល​ដូច​ខាងក្រោម ៖

ទី​១-​ចំនួន​អ្នកជំងឺ កើនឡើង​នៅ​ដំណាក់កាល​ដំបូង នៃ​ជំងឺ​រាតត្បាត​មាន​ចំនួន​ច្រើន​ហួសប្រមាណ លើស​ធនធាន​វេជ្ជសាស្ត្រ និង​សមត្ថភាព​បុ​គ្ក​លិ​ក​របស់​ស្ថាប័ន​វេជ្ជសាស្ត្រ ។ អ្នកជំងឺ​ខ្លះ បាន​ស្លាប់​នៅផ្ទះ ដោយ​មិន​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

ទី​២-​ក្នុងអំឡុងពេល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ព្យាបាល មន្ទីរពេទ្យ​កំពុង​ដំណើរការ​លើស​ពី​សមត្ថភាព​របស់​គ្រូពេទ្យ ហើយ​បុគ្គលិក​ពេទ្យ ត្រូវ​បាន​យកចិត្តទុកដាក់​ឲ្យ​សម្រាក​ដើម្បី​សន្សំ​កម្លាំង​ទុក​ព្យាបាល​អ្នកជំងឺ ដែល​ធ្វើ​ឱ្យ​មានការ​រាយការណ៍​មិន​ត្រឹមត្រូវ និង​ខកខាន ។

ទី​៣-​ដោយសារ​ការ​កើនឡើង​នៃ​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​យ៉ាង​ឆាប់រហ័ស សម្រាប់​ការ​ព្យាបាល​អ្នកជំងឺ កូ​វី​ដ​-១៩ មាននៅ​ខេត្ដ​ហ៊ូ​ប៉ី មាននៅ​ទីក្រុង​វ៉ូ​ហាន និង​ស្រុក​ទៀត ខណៈ​ដែល​អ្នក​ដែល​គ្រប់គ្រង ទាក់ទង​នឹង​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ដែល​ជា​ស្ថាប័ន​វេជ្ជសាស្ត្រ​មួយ​ចំនួន មិន​បាន​ភ្ជាប់​ទៅ​នឹង​បណ្តាញ​ព័ត៌មាន​ចំនួន​នៃ​ការ​ឆ្លង​រាលដាល និង​មិន​បាន​រាយការណ៍​ពី​ទិន្នន័យ​របស់​ពួក​គេ​ទាន់​ពេលវេលា ។

និង​ទី​៤-​ព័ត៌មាន​ដែល​បាន​ចុះបញ្ជី​របស់​អ្នកជំងឺ ដែល​បាន​ទទួលមរណភាព​ខ្លះ មិន​ទាន់​គ្រប់​ជ្រុងជ្រោយ ហើយ​មាន​ពាក្យ​ដដែល​ៗ និង​កំហុស​ក្នុង​ការ​រាយការណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ