ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​​ជាង​៣០០​នាក់​ការពារ​គ្រឿង​ចក្រ​ ​វាយបំផ្លាញ​របងថ្មនិងរោងដ៏រឹងមាំ​​ចោល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សំណង់​របង​ថ្ម​គ្រឹះ​រឹង​មាំ និង​រោង​របស់​លោក​មាស សា​វឿ​ន​ អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ដែល​ធ្លាប់​មានរឿង​អាស្រូវ​ដីធ្លី​សង់​រំលោភ​យក​ដី​ផ្លូវ ​និង​ដី​ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ធ​ិនៅ​ក្នុង​តំបន់​អភិ​វិ​វ​ឌ្ឍ​ប្ញ​ស្សី​កែវ​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌប្ញ​ស្សី​កែវ ប្រើ​កម្លាំង​ប្រមាណ​ជាង​៣០០​នាក់​ការពារ​គ្រឿងចក្រ​ចុះ​ទៅ​រុះរើ​…

រាជធានី​ភ្នំពេញ​ ៖ ​សំណង់​របង​ថ្ម​គ្រឹះ​រឹង​មាំ និង​រោង​របស់​លោក​មាស សា​វឿ​ន​ អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ដែល​ធ្លាប់​មានរឿង​អាស្រូវ​ដីធ្លី​សង់​រំលោភ​យក​ដី​ផ្លូវ ​និង​ដី​ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ធ​ិនៅ​ក្នុង​តំបន់​អភិ​វិ​វ​ឌ្ឍ​ប្ញ​ស្សី​កែវ​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌប្ញ​ស្សី​កែវ ប្រើ​កម្លាំង​ប្រមាណ​ជាង​៣០០​នាក់​ការពារ​គ្រឿងចក្រ​ចុះ​ទៅ​រុះរើ​ និង​វាយ​កម្ទេច​ចោល​។

ការ​ប្រើ​វិធាន​​ការ​រដ្ឋបាល​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ​មេ​សា​ នេះ នៅ​តំបន់​អភិវឌ្ឍ​ប្ញ​ស្សី​កែវ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពពែ ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ប្ញ​ស្សី​កែវ ដោយ​អាជ្ញាធរ​អនុវត្ត​បាន​សម្រេច​ដោយ​ជោគជ័យ​មិន​មានការ​តវ៉ា​នោះ​ទេ ។ នៅ​ក្នុង​ការ​ប្រើ​វិធាន​ការណ៍​រដ្ឋបាល​នេះ អាជ្ញាធរ ដឹកនាំ​ដោយ​លោក​ជា ពិសី អភិបាល​នៃ​គ​ណៈ​អភិបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ព្រមទាំង​មានការ​សម្រប​ម​ស្រួល​ពី​លោក ស៊ិ​ត វ​ណ្ណះ​ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា អាជ្ញាធរ​បាន​ប្រើ​កម្លាំង​​៣៤៦​នាក់ រួម​មាន​កម្លាំង​គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌ​
ប្ញ​ស្សី​កែវ សង្កាត់​ ព្រមទាំង​មានការ​ចូល​នគរបាល​អន្តរាគមន៍ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​ដើម្បី​ការពារ​គ្រឿងចក្រ​ក្នុង​ការ​វាយ​កម្ទេច​សំណង់​រឹង​មាំ​នេះ ​ព្រមទាំង​ត្រៀម​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង ​ដើម្បី​ទប់ស្កាត់​ចៀសវាង​មានការ​អំពើ​ហឹ​ង្សា​ណាមួយ​ផង​ដែរ​។

តាម​អាជ្ញាធរ​អោយ​ដឹង​ថា ការ​ប្រើ​វិធាន​ការណ៍រ​ដ្ឋា​បាល​នេះ​ គឺ​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​របស់​លោក​អភិបាល​នៃ​គ​ណៈអភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ទៅ​រុះរើ វាយ​របង និង​សំណង រំលោភ​ព្រមទាំង​វាស់វែង ដី​ទុកជា​ធ្វើ​ផ្លូវ​និង​ប្រគល់​ដី​ទៅ​អោយ​ម្ចាស់​កម្មសិទ្ធិ ។​ក្នុង​ប្រតិបត្តិការ សមត្ថកិច្ច​ក៍បាន​អនុវត្ត​ដោយ​រលូន ពុំ​មានការ​តវ៉ាឡើយ ។

អត្ថបទសរសេរ ដោយ