ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បាល់ទាត់១នៅក្រុង​ក្វាងចូវ​​បើក​ការ​ដ្ឋាន​​សាងសង់​កីឡដ្ឋាន​​ជា​ផ្លូវការ​ហើយ​

4 ឆ្នាំ មុន

ប្រទេស​ចិន ​៖ យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន​ក្នុងស្រុក Xinhua បាន​ឲ្យ​ដឹង​ថា ក្លិប​បាល់ទាត់ Guangzhou Evergrande Taobao FC…

ប្រទេស​ចិន ​៖ យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន​ក្នុងស្រុក Xinhua បាន​ឲ្យ​ដឹង​ថា ក្លិប​បាល់ទាត់ Guangzhou Evergrande Taobao FC នៃ​លី​គ​កំពូល​ចិន (CSL) បាន​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង​ក្វា​ង​ចូ​វ ខេត្ត​ក្វា​ង​ទុង ។

កីឡដ្ឋាន​ថ្មី​នេះ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី១៥​ហិ​កតា ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន ១​សែន​នាក់ ។ ដោយ​តាម​គម្រោង​កីឡដ្ឋាន​នេះ នឹង​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​មុន​ខែ ធ្លូ ចុងឆ្នាំ ២០២២ ។

ក្រុមហ៊ុន Evergrande group ដែល​ជា​ម្ចាស់​ក្លិប​បាល់ទាត់ Guangzhou Evergrande នឹង​វិនិយោគ​ទឹកប្រាក់​សរុប​ចំនួន ១២ ពាន់​លាន​យ័ន (​ប្រមាណ ១,៦៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​សាងសង់​កីឡដ្ឋាន​មួយ​នេះ ។

ម្ចាស់​ក្រុមហ៊ុន​ខាងលើ​ក៏​បាន​ថ្លែង​ថា កីឡដ្ឋាន​នេះ​ត្រូវ​បាន​រចនា​ឡើង ជាមួយនឹង​រូបរាង​នៃ​ផ្កាឈូក​ដែល​រីក​ដុះដាល ហើយ​វា​នឹង​ក្លាយជា​និមិត្តរូប​ដ៏​សំខាន់​នៃ​ទីក្រុង​ក្វា​ង​ចូ​វ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ