ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ការី​នីមួយ​ចំនួន​ទើប​ត្រឡប់​ពី​ស្រុក​កំណើត​ត្រូវ​បាន​ដាក់​ដោយឡែក​ហើយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃរសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២០​នេះ កម្មករ​កម្ម​ការី​នីមួយ​ចំនួន នៅ​តាម​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ដែល​ទើប​ត្រឡប់​មក​ពី​ស្រុក​កំណើត​វិញ ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​អោយធ្វើ​តាម​វិធានការ​ច​ត្តា​ឡី​ស័ក ដោយ​ឃាត់…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃរសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២០​នេះ កម្មករ​កម្ម​ការី​នីមួយ​ចំនួន នៅ​តាម​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ដែល​ទើប​ត្រឡប់​មក​ពី​ស្រុក​កំណើត​វិញ ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​អោយធ្វើ​តាម​វិធានការ​ច​ត្តា​ឡី​ស័ក ដោយ​ឃាត់ ទុកដាក់​ដោយឡែក តាមដាន​សុខភាព​រយៈពេល​១៤​ថ្ងៃ ។ នេះ​បើ​យោង​តាម​ផេ​ល ទូរទស្សន៍​ជាតិ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២០ ។

កម្ម​ការី​នីមួយ​ចំនួន​បាន​ស្នាក់​នៅ​អគារ​ដែល​មន្ទីរ​ការងារ និង​អាជ្ញាធរ​ខេត្ត រៀបចំ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ មិន​ទាន់​អនុញ្ញាត​អោយ​ចូល​ធ្វើការ​ទេ ដើម្បី​បង្ការ ពី​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ។

សូម​បញ្ជាក់​ថា យោង​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា សេចក្ដីជូនដំណឹង របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជូន​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន កម្មករ និយោជិត ម្ចាស់ផ្ទះ​ជួល​ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត និង​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ស្ថានភាព​ជំងឺ​កូ​វី​ដ ១៩ ស្ថិត​ក្នុង​ដំណាក់​កាលដែល​យើង​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ដើម្បី​កុំឱ្យ​មានការ​ចម្លង​រាតត្បាត ចូល​ក្នុង​សហគមន៍ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​ចល័ត​របស់​បុគ្គល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ដែល​មិន បាន​គោរព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃ​ណ៍​ជាតិខ្មែរ ដែល​មានការ​សម្រុក​ចេញ​ទៅ​ស្រុក​កំណើត​កន្លង​មកនេះ ។

ដើម្បី​បង្ការ​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ចំពោះ​កម្មករ​- កម្មការិនី ដែល​អវត្តមាន និង​បាន​វិល​ត្រឡប់​មក​កន្លែងធ្វើការ​នៅ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន​របស់​ពួក​គាត់​វិញ នោះ ត្រូវ​ចាត់វិធានការ​លើ​បុគ្គល​ទាំងនោះ ដោយ​ត្រូវ​តែ​ដាក់ខ្លួន​ឱ្យ​ដាច់​ដោយឡែក (​ច​ត្តា​ឡី​ស័ក​) ក្នុង​រយៈពេល​ចំនួន ១៤ ថ្ងៃជា​ចាំបាច់ ដោយ​មានការ​តាមដាន​គ្រប់គ្រាន់​ពី​ស្ថាប័ន​ពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ