ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​១២​នាក់​នឹង​ត្រូវ​ដាក់​ដាច់​ដោយ​ឡែក​១៤​ថ្ងៃ ពេល​ត្រឡប់​មក​ពី​ស្រុក​វិញ​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កម្មករនិយោជិត​ចំនួន​១២​នាក់ ក្នុង​ចំណោម​ជិត​៤​ពាន់​នាក់ និង​ត្រូវ​ដាក់​នៅ​ដាច់​​ដោយឡែក​ចំនួន​១៤​ថ្ងៃ នៅ​ពេល​ពួក​គេ​វិល​ត្រលប់​មក​ពី​ស្រុក​កំណើត ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ ដែល​ពួក​គេ​ជា​អ្នកបម្រើ​ការងារ​នៅ​តាម​គ្រឹះស្ថាន និង​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា​ក្នុង​ខេត្តមណ្ឌលគិរី ។…

ខេត្តមណ្ឌលគិរី ៖ កម្មករនិយោជិត​ចំនួន​១២​នាក់ ក្នុង​ចំណោម​ជិត​៤​ពាន់​នាក់ និង​ត្រូវ​ដាក់​នៅ​ដាច់​​ដោយឡែក​ចំនួន​១៤​ថ្ងៃ នៅ​ពេល​ពួក​គេ​វិល​ត្រលប់​មក​ពី​ស្រុក​កំណើត ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ ដែល​ពួក​គេ​ជា​អ្នកបម្រើ​ការងារ​នៅ​តាម​គ្រឹះស្ថាន និង​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា​ក្នុង​ខេត្តមណ្ឌលគិរី ។

យោង​តាម​ការ​ជូនដំណឹង​របស់​លោក ណ​យ ច័ន្ទ​ដា​រ៉ា ប្រធាន​មន្ទីរ​ការងារ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​តំណាង​រដ្ឋបាល​ខេត្តមណ្ឌលគិរី ទទួល​បន្ទុក​វិស័យ​ការងារ មន្ទី​ជំនាញ​បាន​ជូនដំណឹង​ដល់​ម្ចាស់​ឬ​នាយក​សហគ្រាស​គ្រឹះស្ថាន​កម្មករនិយោជិត និង​សាធារណជន​ទាំង​អស់ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ដើម្បី​កុំ​ឲ្យ​មានការ​ចម្លង​រាតត្បាត​ចូល​ក្នុង​សហគមន៍ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​ចល័ត​របស់​បុគ្គល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ដែល​មិន​បាន​គោរព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ រហូត​មានការ​សម្រុក​ចេញ​ទៅ​ស្រុក​កំណើត​កន្លង​មកនេះ ។

ដើម្បី​បង្ការ​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ចំពោះ​កម្មករ​កម្មការិនី​ដែល​អវត្តមាន​អំឡុង​ពេល​ខាងលើ ហើយ​វិល​ត្រឡប់​មក​កន្លែងធ្វើការ​នៅ​តាម​សហគ្រាស​គ្រឹះស្ថាន​របស់​ពួក​គាត់​វិញ ត្រូវ​ចាត់វិធានការ​លើ​បុគ្គល​ទាំងនោះ ដោយ​ត្រូវ​តែ​ដាក់ខ្លួន​ដាច់​ដោយឡែក (​ច​ត្តា​ឡី​ស័ក​) ក្នុង​រយៈពេល​១៤​ថ្ងៃ ជា​ចាំបាច់ ដោយ​មានការ​តាមដាន​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​។

លោក ចាន់​ដា​រ៉ា បន្ថែម​ថា ក្នុង​ចំណោម​កម្មករ​/​កម្មការិនី​ជិត​៤​ពាន់​នាក់ មិន​គិត​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ​ភាគច្រើន​លើសលប់​ពួក​គេ​មិន​បាន​ចាក​ចេញពី​កន្លែង​ការងារ​ទៅ​ស្រុក​កំណើត​ក្នុង​រយៈ​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ឡើយ​។ ចំពោះ​កម្មករនិយោជិត​ដែល​អវត្តមាន​ក្នុង​ថ្ងៃ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ទូ​ទាំង​ប្រទេស ត្រូវ​ស្ម័គ្រចិត្ត​ដាក់ខ្លួន​ឲ្យ​ដាច់​ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃជា​ចាំបាច់ និង​ត្រូវ​ចូលរួម​សហការ​តាម​ការ​ណែនាំ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​។

សូម​បញ្ជាក់​ថា នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី មាន​សហគ្រាស គ្រឹះស្ថាន សរុប​ចំនួន​១៥៩​កន្លែង មាន​កម្មករ​/​កម្មការិនី​ចំនួន​៣ ៩៦១​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​១ ៥៥៥​នាក់ ហើយ​កម្មករ​/​កម្មការិនី​បទេស​មាន​ចំនួន​២៩០​នាក់ ក្នុង​ស្រី​៤៧​នាក់ ដែល​នេះ​ជា​តួរ​លេខ​របស់​មន្ទីរ​ការងារ​ខេត្តមណ្ឌលគិរី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ