ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​មិន​ដូច​ឆ្នាំ​មុន​ៗ ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ ស្រក់​ទឹកភ្នែក

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​ដែល​រដូវ​បុណ្យចូលឆ្នាំ​ថ្មី មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់ ទៅ​លេង​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្តមណ្ឌលគិរី រហូត​ដល់​ផ្ទះសំណាក់ សណ្ឋាគារ ក្នុង​ខេត្ត​មិន​អាច​ឆ្លើយ​តប​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​របស់​ភ្ញៀវ​ដ៏​សន្ធឹកសន្ធាប់ ប៉ុន្តែ​ដោយសារ​បញ្ហា​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ​១៩…

ខេត្តមណ្ឌលគិរី ៖ ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​ដែល​រដូវ​បុណ្យចូលឆ្នាំ​ថ្មី មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់ ទៅ​លេង​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្តមណ្ឌលគិរី រហូត​ដល់​ផ្ទះសំណាក់ សណ្ឋាគារ ក្នុង​ខេត្ត​មិន​អាច​ឆ្លើយ​តប​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​របស់​ភ្ញៀវ​ដ៏​សន្ធឹកសន្ធាប់ ប៉ុន្តែ​ដោយសារ​បញ្ហា​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ​១៩ ជាស​កល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​មណ្ឌលគិរី ស្ងប់ស្ងាត់​ជា​ខ្លាំង​ស្ទើរ​គ្មាន​មនុស្ស​ម្នា​ដើរ​តាម​ផ្លូវ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី លោក ងិ​ន សុ​វិមាន បាន​ឲ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​២០២០​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ក្នុង​ខេត្ត មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់ ព្រោះតែ​ការ​រីក​រាល​ជំងឺឆ្លង​កូ​វី​ដ​១៩ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​មានការ​ខ្លាចរអារ​ចំពោះ​ការ​ជួបជុំ​ដើរ​កម្សាន្ត ។

លោក ងិ​ន សុ​វិមាន បន្ត​ថា ភ្ញៀវ​ទេសចរ​ចាប់ផ្ដើម​ថយ​ចុះ​នៅ​អំឡុង​ខែមីនា ខែមេសា នេះ ព្រោះ​តែ​ប្រជាពលរដ្ឋ​ភាគច្រើន​សម្រាក​នៅផ្ទះ ឬ​កាត់​បន្ថយ​ការ​ចេញ​ក្រៅ ដើម្បី​ថែទាំ​សុខភាព​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ហើយ​នៅ​អំឡុង​ខែមករា ខែកុម្ភៈ អ្នកទេសចរ​នៅ​ចូល​មក​លេង​កម្សាន្ត​ជា​ធម្មតា តួយ៉ាង​ដូច​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល និង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​វៀតណាម គឺ​ខេត្ត​មណ្ឌលគិរី​នៅ​តែ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​នៅឡើយ ។

លោក​បន្ត​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ មិន​មាន​អ្នកទេសចរ​ដើរ​លេង​កម្សាន្ត​ទេ ក្រៅពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដើរ​កម្សាន្ត​តិចតួច ព្រោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ការពារ​អាយុជីវិត​របស់​ពលរដ្ឋ គឺ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​រាជធានី​-​ខេត្ត និង​មិន​តម្រូវ​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​ច្រើន​នោះ​ទេ ។

សម្រាប់​ត្រីមាស​ទី​១​ឆ្នាំ​២០២០ មាន​អ្នកទេសចរ​៥​ម៉ឺន​៥​ពាន់​នាក់ ចូល​មក​កម្សាន្ត ក្នុង​នោះ​មាន​ទេសចរ​អន្តរជាតិ​ជាង​៣​ពាន់​នាក់ ដោយ​តួលេខ​នេះ​មានការ​ថយ​ចុះ​សរុប ៨,១៩% ទេសចរ​ជាតិ​ថយ​ចុះ ៧,០៣% ទេសចរ​អន្តរជាតិ​ថយ​ចុះ ២៣,៧៨% ។

សូម​បញ្ជាក់​ដែរ​ថា រយៈពេល​ប្រមាណ​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្តមណ្ឌលគិរី​មានឈ្មោះ​ល្បី​ល្បាញ និង​មាន​អ្នកទេសចរ ជាតិ​-​អន្តរជាតិ​មក​កម្សាន្ត​យ៉ាងច្រើន​កុះករ​រៀង​រាល់​ឆ្នាំ ព្រមទាំង​មាន​​កំណើន​ភ្ញៀវ​មិន​ថមថយ​នោះ​ទេ ហើយ​នេះ​ជា​លើក​ទី​១​ហើយ ដែល​ខេត្តមណ្ឌលគិរី​ថយ​ចុះ​ចំនួន​អ្នកទេសចរ ព្រោះតែ​ជំងឺ​កូ​វី​ដ​១៩ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ