ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ពេក​ក៏​ទិញ​ក្រដាស និង​ទឹក​លាង​ដៃ​​​អស់​១​ម៉ឺន​ដុល្លារ រួច​ទៅ​ដូរ​យក​លុយ​វិញ​​(​វី​ដេ​អូ​)

4 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ បុរស​ម្នាក់​នៅ​អូស្ត្រាលី​ដែល​បាន​ទិញ​ក្រដាស​និ ង​ទឹក​លាងដៃ អស់ប្រាក់​១​ម៉ឺន​ដុល្លារ ត្រូវ​បាន​ផ្សារ​ទំនើប​បដិសេធ​មិន​ប្តូរ​លុយ​ជូន​វិញ ក្រោយ​ពី​ប្រើ​មិន​អស់​។ លោក John-Paul Drake…

ប្រទេស​អូស្ត្រាលី ៖ បុរស​ម្នាក់​នៅ​អូស្ត្រាលី​ដែល​បាន​ទិញ​ក្រដាស​និ ង​ទឹក​លាងដៃ អស់ប្រាក់​១​ម៉ឺន​ដុល្លារ ត្រូវ​បាន​ផ្សារ​ទំនើប​បដិសេធ​មិន​ប្តូរ​លុយ​ជូន​វិញ ក្រោយ​ពី​ប្រើ​មិន​អស់​។

លោក John-Paul Drake នាយក​ផ្សារ​ទំនើប Drakes ក្នុង​ប្រទេស​អូស្ត្រាលី​ថ្មី​ៗ​នេះ បាន​បង្ហោះ​​វី​ដេ​អូ​មួយ​ទៅ​កាន់​យូ​ធ្យូ​ប ហើយ​បាន​បង្ហាញខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ដើម្បី​និយាយ​អំពី​ស្ថានភាព និង​មូលហេតុ​ដែល​គាត់​បដិសេធ​សំណើរ​សង​ប្រាក់​របស់​អតិថិជន​។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​អតិថិជន​ដំបូង​របស់ខ្ញុំ​កាលពី​ម្សិលមិញ ដែល​បាន​និយាយ​ថា​គាត់​ចង់​ទទួល​បាន​ប្រាក់​សំណង​លើ​ក្រដាស​ជូត​មាត់ ៣២​ដុំ និង​ទឹក​លាងដៃ​ចំនួន​១​លី​ត្រ ស្នើ​នឹង​ចំនួន​១៥០​ដប​»​។

នៅ​ពេល​បង្ហាញខ្លួន​លើ​កញ្ចក់​ទូរទស្សន៍ ABC Radio Adelaide នៅ​ប្រទេស​អូស្ត្រាលី លោក Drake បាន​ពន្យល់​ថា បុរស​នោះ​បាន​ស្នើ​សុំ​ការ​សង​ប្រាក់​វិញ បន្ទាប់​ពី​គាត់​មិន​អាច​លក់​ផលិត​ផល​នៅ​លើ​គណនី eBay របស់​គាត់​។

ស្ថានភាព​នេះ កើតឡើង​ចំ​ពេល​ដែល​មនុស្ស​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក ដែល​បាន​នាំ​គ្នា​ទិញ​របស់​ទៅ​ស្តុក​ទុក ដូច​ជា​ក្រដាស​ជូត​មាត់ និង​ប្រើ​ក្នុង​បង្គន់ និង​ទឹក​លាងដៃ​។ ពួក​គាត់​ទិញ​ទុក ពេល​កូ​វី​ដ​១៩ បិទ​ប្រទេស​។

បន្ទាប់​ពី​មានការ​ទិញ​ច្រើន​បែប​នេះ ហាង​មួយ​ចំនួន​បាន​ដាក់​បម្រាម​កំណត់​ចំនួន​អីវ៉ាន់​ដែល​អតិថិ​ជន​ម្នាក់​អាច​ទិញ​ម្តង​។ តែ​បុរស​ម្នាក់​នោះ​បាន​ទិញ ដល់​ទៅ​១៥០​ដង ទើបបាន​ទឹក​លាងដៃ និង ក្រដាស​ច្រើន​បែប​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ newsweek ប្រភព​វី​ដេ​អូ ៖ Sky News Australia (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ