ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ព្រី​ន​ស៍ ចូលរួម​ក្នុង​គម្រោង​សហ​​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ឆ្នាំ​២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ១៧​ខែមេសា ឆ្នាំ ២០២០ ៖ ធនាគារ ព្រី​ន​ស៍ បាន​ចូលរួម​យ៉ាង​សកម្ម​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ១៧​ខែមេសា ឆ្នាំ ២០២០ ៖ ធនាគារ ព្រី​ន​ស៍ បាន​ចូលរួម​យ៉ាង​សកម្ម​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា តាម​រយៈ​ការ​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា ដែល​ទើបតែ​បាន​​បង្កើត​ឡើង សម្រាប់​គម្រោង​សហ​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ឆ្នាំ​២០២០ ។

គម្រោង​សហ​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ឆ្នាំ ២០២០ នឹង​ធ្វើការ​ផ្តល់​នូវ​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ត្រូវការ​ទុន​បន្ថែម​សម្រាប់​បង្កើន​ទ្រព្យសកម្ម ឬ​ប្រាក់​បង្វិល ដែល​មាន​អត្រា​ការ​ប្រាក់​ពិសេស​ទាប​បំផុត ៧% ក្នុង​មួយ​ឆ្នាំ និង​បាន​រយៈពេល​កម្ចី​រហូត​ដល់ ៤​ឆ្នាំ​ផង​ដែរ ។

សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មិន​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើ​សុំ​កម្ចី​តាម​រយៈ​គម្រោង​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ លោក​អ្នក​នៅ​តែ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​អាជីវកម្ម​ពី​ធនាគារ ព្រី​ន​ស៍ បាន​ដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​មក​កាន់​ទីតាំង​សាខា​ធនាគារ ព្រី​ន​ស៍ ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ ១៨០០ ២០ ៨៨៨៨ ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ