ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​ទី១ ឧសភា​ទៅ​អ្នក​អាច​ត្រូវ​ពិន័យ​ធ្ងន់ធ្ងរ​បើ​ល្មើសច្បាប់​ចរាចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ន័យ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​កំណើន​យ៉ាង​គំ​នុ​ក​នា​ឆ្នាំ​កន្លង​មក រាជរដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​អនុវត្ដន៍​នូវ​វិធានការ​ផាកពិន័យ​ថ្មី ចំពោះ​អ្នក​ល្មើសច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ដោយ​បង្កើន​ប្រាក់​ពិន័យ​ទ្វេរ​ដង​ចាប់ពី «៣​ដង ទៅ ៥​ដង​បន្ថែម​ទៀត​» ក្នុង​ករណី​នគរបាល​ពិនិត្យ​ឃើញ​ការ​ខ្វះខាត និង​ការ​ប្រព្រឹត្ដ​ជាក់ស្ដែង…

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ន័យ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​កំណើន​យ៉ាង​គំ​នុ​ក​នា​ឆ្នាំ​កន្លង​មក រាជរដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​អនុវត្ដន៍​នូវ​វិធានការ​ផាកពិន័យ​ថ្មី ចំពោះ​អ្នក​ល្មើសច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ដោយ​បង្កើន​ប្រាក់​ពិន័យ​ទ្វេរ​ដង​ចាប់ពី «៣​ដង ទៅ ៥​ដង​បន្ថែម​ទៀត​» ក្នុង​ករណី​នគរបាល​ពិនិត្យ​ឃើញ​ការ​ខ្វះខាត និង​ការ​ប្រព្រឹត្ដ​ជាក់ស្ដែង ហើយ​ការ​អនុវត្ត​អនុក្រឹត្យ​លេខ ៣៩ ដែល​លោក​អ្នក​នឹង​ប្រឈម​ការ​ពិន័យ​ធ្ងន់ធ្ងរ​នេះ​នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ១ ឧសភា​នេះ​តទៅ ។

យោងសេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី ១៧ ខែមេសា​និង​ចុះហត្ថលេខា​ដោយ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ក្រើនរំលឹក​បងប្អូន​ដែល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ទូ​ទាំង​ប្រទេស​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០ តទៅ កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នឹង​អនុវត្ត​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ការ​ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យ​លេខ​៣៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្តី​ពី​ការ​កែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០ ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ការ​ចរាចរណ៍​ផ្លូវគោក «​ដែល​បាន​តម្លើង​កម្រិត​ទឹកប្រាក់​ពិន័យ​ក្ន​ង​ចំនួន​ពី​៣​ទៅ​៥​ដង​» ។

ក្នុង​នោះ​ផង​ដែរ សម្តេច​ក្រឡាហោម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង អ្នក​ដទៃ ប្រកបដោយ​ឆន្ទៈ​ភ្ញាក់រលឹក​ខ្ពស់ សំដៅ​លើក​ស្ទួយ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង សណ្តាប់ធ្នាប់​សង្គម​នៅ កម្ពុជា ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស ។

ជាក់ស្តែង​បើសិន​លោក​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ពេល​បើកបរ​ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​ទំនាក់ទំនង នោះ​នឹង​ត្រូវ​ប្រឈម​មុខការ​ពិន័យ​ជា​ទឹកប្រាក់​ពី ៨​ម៉ឺន​រៀល រហូត​ដល់ ២ ២៥០ ០០០ រៀល ទៅ​តាម​ប្រភេទ​យានយន្ត ។

ក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់​ថា​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ជម្រុញ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​យ៉ាង​សកម្ម​នៅ​ទូ​ទាំង​ប្រទេស បាន​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ចំនួន ១៥០​លើក ស្មើនឹង ១៤% ចំនួន​អ្នក​ស្លាប់​ថយ​ចុះ ២០​នាក់​ស្មើ ៤% និង​ចំនួន​អ្នក​របួស​ថយ​ចុះ ២៧៧ នាក់​ស្មើ ១៧% បើ​ប្រៀបធៀប​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ